fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

កាសែតអ៊ីតាលី៖ Ronaldo ចង់អោយអតីតគ្រូបង្វឹករបស់ខ្លួនមួយរូប មកស្នងតំណែងលោក Allegri

បន្ទាប់ពីក្លឹបបានប្រកាសចែកផ្លូវគ្នាជាមួយនឹងគ្រូបង្វឹក Massimiliano Allegri រួចមក Juventus ចាំបាច់ត្រូវរកគ្រូបង្វឹកមួយរូបមកជំនួសតំណែង គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ហើយតារាឆ្នើម Cristiano Ronaldo ចង់អោយក្លឹបពិចារណានាំយក លោក Jose Mourinho មកទទួលការងារនេះ។

ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះ ធ្លាប់លេងក្រោមការដឹកនាំរបស់លោក Mourinho កាលនៅ Real Madrid ហើយរូបគេមានបំណង ចង់ជួបជុំអតីតគ្រូបង្វឹករបស់ខ្លួនសារជាថ្មី។

បើតាមកាសែតអ៊ីតាលី La Gazzetta dello Sport បានពន្យល់ថាអតីតអ្នកចាត់ការក្លឹបបិសាចក្រហម មានបុគ្គលសំខាន់ពីររូបនៅពីក្រោយ សំរាប់ការចូលខ្លួនមកដឹកនាំក្រុមសេះបង្កង់ នោះគឺ Ronaldo និង ភ្នាក់ងារ Jorge Mendes។

ក្រៅពីបុរសសញ្ជាតិព័រទុយហ្គាល់ អ្នកចាត់ការ Simone Inzaghi របស់ក្លឹប Lazio បានឈរជាបេក្ខភាពជួរមុខសំរាប់តំណែងនេះ ខណៈដែលលោក Maurizio Sarri និង Sinisa Mihajlovic ក៏ស្ថិតក្នងជម្រើសរបស់ក្លឹបម្ចាស់ពានលីគកំពូលអ៊ីតាលីផងដែរ៕

ប្រភព៖ Marca

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker