fbpx
អ៊ីតាលី

កីឡាករឆ្នើម Juve មួយរូបរងរបួសធ្ងន់ពេលហ្វឹកហាត់ ហើយអាចអវត្តមានជិតកន្លះឆ្នាំ

ប្រធានក្រុម Giorgio Chiellini របស់ Juventus បានរងរបួសដាច់សរសៃរជង្គង់ខាងស្ដាំ ហើយត្រូវការវះកាត់ដើម្បីព្យាបាលអោយជាសះស្បើយដូចដើម។

ក្លឹបសេះបង្កង់បានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា Chiellini រងរបួសកំឡុងពេលហ្វឹកហាត់ ហើយព័ត៌មានលំអិតបន្ថែមក្លឹបនឹងជំរាបតាមក្រោយ បន្ទាប់ពីធ្វើការវះកាត់រួចរាល់ ប៉ុន្ដែរបួសបែបនេះ អាចនឹងត្រូវចំណាយពេល ៣ ទៅ ៦ខែដើម្បីព្យាបាល ដែលអាស្រ័យទៅនឹងស្ថានភាពជាក់ស្ដែង។

ខ្សែការពារវ័យ៣៥ឆ្នាំរូបនេះ តែងតែរងនូវបញ្ហារបួសសាច់ដុំជារឿយៗ ជាពិសេសនៅត្រង់កំភួនជើង ប៉ុន្ដែវាជាលើកទី១ដែលរូបគេ មានបញ្ហាជង្គង់។

ទោះយ៉ាងណាក្ដី ការខកខានប្រកួតរបស់ Chiellini អាចជាឱកាសសំរាប់ ខ្សែការពារវ័យក្មេង Matthijs de Ligt អាចទទួលបានឱកាសបញ្ហាញសមត្ថភាព បន្ទាប់ពីរូបគេមិនសប្បាយចិត្តក្រោយត្រូវអង្គុយកៅអីបម្រុងពេញ៩០នាទី កាលប្រកួតទល់នឹង Parma៕

ប្រភព៖ Football Italia

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker