fbpx
World Cup 2018

កីឡាករតែម្នាក់គត់ ដែលស៊ុតបញ្ចូលទីផង និង ធ្វើឲ្យបាល់ចូលទីខ្លួនឯងផង ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ World Cup

ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលកីឡាករបាល់ទាត់គ្រប់រូបប្រាថ្នាចង់ចូលរួមប្រកួត និង​ ជួយក្រុមដើម្បីឲ្យទទួលបានជ័យជំនះ។

វាជារឿងដែលក្ដុកក្ដួលលាយឡំអារម្មណ៍រំភើប នៅពេលដែលកីឡាករអាចរកគ្រាប់បាល់បញ្ចូលទីនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup ប៉ុន្ដែវាជារឿងដែលគួរឲ្យខកចិត្តបំផុត បើសិនជាកីឡាករធ្វើឲ្យបាល់ចូលទីខ្លួនឯង ក្នុងការប្រកួតដ៏សំខាន់បំផុតសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន។

ហើយបើគិតមកទល់នឹងបច្ចុប្បន្ននេះ មានតែកីឡាករតែម្នាក់គត់ ដែលស៊ុតបញ្ចូលទី និង ធ្វើឲ្យបាល់ចូលទីខាងក្រុមរបស់ខ្លួន នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup។

កីឡាករតែម្នាក់គត់នោះគឺ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិក្រូអាត Mario Mandzukic ដែលរកគ្រាប់បាល់ផង និង ធ្វើឲ្យបាល់ចូលទីខ្លួនឯងផង ទល់នឹងក្រុមបារាំង នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup 2018 ដែលធ្វើឡើងនៅប្រទេសរុស្ស៊ី។

ខ្សែប្រយុទ្ធ ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប Al-Duhail បានព្យាយាមតែត clear បាល់ហ្វ្រីឃីគ ដែលស៊ុតដោយតារាឆ្នើមបារាំង Antoine Griezmann ប៉ុន្ដែជាអកុសល បាល់បានចូលទីរបស់ក្រុមក្រូអាត ដែលធ្វើឲ្យក្រុមបារាំងមានគ្រាប់បាល់នាំមុខ។

ទោះយ៉ាងណាក្ដី អតីតខ្សែប្រយុទ្ធក្រុម Juventus បានសាងគុណសម្បត្តិលុបលាងកំហុស ដោយស៊ុតបានមួយគ្រាប់វិញ ដោយសារកំហុសបច្ចេកទេសរបស់ អ្នកចាំទី Hugo Lloris ប៉ុន្ដែមិនអាចស្រោចស្រង់ស្ថានភាពបាននោះទេ ខណៈដែលក្រុមបារាំងបានរកបាន៤គ្រាប់នៅក្នុងការប្រកួតនោះ ហើយពួកគេបានទទួលជ័យជំនះដោយ 4-2។

គួររំឮកផងដែរថា នៅក្នុងព្រឹត្តិការណ៍ ដែលរៀបចំធ្វើឡើងនៅរុស្ស៊ីកាលពី២ឆ្នាំមុន មានគ្រាប់បាល់ដែលចូលទីខ្លួនឯងរហូតដល់១២គ្រាប់ ពោលគឺច្រើនបំផុតប្រចាំប្រវត្តិសាស្ដ្រនៃការប្រកួត World Cup៕

ប្រភព៖ Youtube / The Sun

អានអត្ថបទបន្ទាប់៖ កីឡាករ Liverpool មួយរូបធ្លាប់បដិសេធក្នុងការផ្ទេរទៅ Real Madrid ដោយសាររឿងដែល Ramos ធ្វើដាក់ Salah កាលប្រកួតផ្ដាច់ព្រ័ត្រ UCL

ខ្សែបម្រើ Harvey Elliott ត្រូវបានគេរាយការណ៍ថា បានបដិសេធឱកាស ក្នុងការលេងរួមក្រុមជាមួយ Sergio Ramos នៅ Real Madrid នៅពេលដែលក្លឹបយក្សអេស្ប៉ាញ បានព្យាយាមចុះហត្ថលេខារូបគេកាលពីឆ្នាំមុន។

កីឡាករវ័យ១៧ឆ្នាំ បានធ្វើដំណើរកំសាន្ដនៅកីឡដ្ឋាន Santiago Bernabeu ហើយមានឱកាសជជែកលេងជាមួយប្រធានក្រុម Ramos ដែលកាលនោះ Real ចង់ទិញរូបគេពីក្លឹប Fulham។

ទោះយ៉ាងណាក្ដី បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Athletic កីឡាករវ័យក្មេង Elliot ដែលបានចូលរួមជាមួយ Liverpool កាលពីរដូវក្ដៅកន្លងទៅ បាននិយាយថា៖ “ខ្ញុំមិនចូលចិត្តគាត់នោះទេ បន្ទាប់ពីអ្វីដែលគាត់បានធ្វើដាក់ Salah។”

Elliot ចង់និយាយពី អ្វីដែលបានកើតឡើងនៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៨ នៅពេលដែល Salah ត្រូវបង្ខំចិត្តដើរចេញពីទីលាន ដោយសារបញ្ហារបួសដែលបង្កឡើងដោយ Ramos៕

ប្រភព៖ talkSPORT

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker