fbpx
បាល់ទាត់អឺរ៉ុប

កីឡាករទាំង៧រូប ដែលរកគ្រាប់បាល់បានចាប់ពី ៧០០ គ្រាប់ នៅក្នុងអាជីពរបស់ខ្លួន

Lionel Messi បានក្លាយជាកីឡាករទី៧ ដែលអាចរកគ្រាប់បាល់បានចាប់ពី៧០០គ្រាប់ឡើងទៅ សម្រាប់ក្លឹប និង ក្រុមជម្រើសជាតិ។

Lionel Messi

ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ស៊ុតបាល់១១ម៉ែត្របញ្ចូលទី នៅក្នុងការប្រកួតទល់នឹងក្រុម Atletico Madrid ដែលជាគ្រាប់បាល់សរុបទី ៦៣០ សម្រាប់ក្លឹប Barcelona និង ៧០ ទៀតសម្រាប់ក្រុមជម្រើជាតិអាហ្សង់ទីន។

ហើយខាងក្រោមនេះ ជាបញ្ជីកីឡាករ៧រូប ដែលរកគ្រាប់បាល់បានច្រើនជាង ៧០០គ្រាប់៖

Lionel Messi រកបាន៧០០គ្រាប់ ក្នុងចំណោម៨៦២ប្រកួត ចាប់ពីឆ្នាំ ២០០៣ មកទល់នឹងបច្ចុប្បន្ន

Lionel Messi

Gerd Muller រកបាន៧៣៥គ្រាប់ ក្នុងចំណោម៧៩៣ប្រកួត ចាប់ពីឆ្នាំ ១៩៦២ ដល់ ១៩៨១

Cristiano Ronaldo រកបាន៧៤៤គ្រាប់ ក្នុងចំណោម១០៤១ប្រកួត ចាប់ពីឆ្នាំ ២០០១ មកទល់នឹងបច្ចុប្បន្ន

Cristiano Ronaldo

Ferenc Puskas រកបាន៧៤៦គ្រាប់ ក្នុងចំណោម៧៥៤ប្រកួត ចាប់ពីឆ្នាំ ១៩៤៣ ដល់ ១៩៦៦

Pele រកបាន៧៦៧គ្រាប់ ក្នុងចំណោម៨៣១ប្រកួត ចាប់ពីឆ្នាំ ១៩៥៧ ដល់ ១៩៧៧

Romario រកបាន៧៧២គ្រាប់ ក្នុងចំណោម៩៩៤ប្រកួត ចាប់ពីឆ្នាំ ១៩៨៥ ដល់ ២០០៧

Josef Bican រកបាន៨០៥គ្រាប់ ក្នុងចំណោម៥៣០ប្រកួត ចាប់ពីឆ្នាំ ១៩៣១ ដល់ ១៩៥៦

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ ស្ងាត់ៗ Man City ចុះហត្ថលេខាលើកីឡាករវ័យក្មេងឡើងជើងម្នាក់ របស់ក្រុម Juventus បានជាផ្លូវការ

ក្រុម Manchester City បានបញ្ជាក់ជាផ្លូវការ អំពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំកីឡាករ Pablo Moreno ពីក្រុមយុវជនរបស់ក្លឹបសេះបង្កង់ Juventus  ។

Pablo Moreno

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអេស្ប៉ាញដែលធ្លាប់បានលេងឲ្យក្រុម  Barcelona រូបនេះ នឹងត្រូវ Man City ដាក់ឲ្យខ្ចីជើងទៅកាន់ក្រុមនៅលីគទី ២ របស់អេស្ប៉ាញ Girona វិញ សម្រាប់រដូវកាលក្រោយ ។

Pablo Moreno

ជាក់ស្តែងកិច្ចព្រមព្រៀងមួយនេះ ក៏បានឃើញតារាឆ្នើមរបស់ក្រុម Man City កីឡាករ Felix Correia ផ្លាស់ប្តូរទៅកាន់ក្រុមសេះបង្កង់ Juventus វិញផងដែរ បន្ទាប់ពីផុតលក្ខខណ្ឌខ្ចីជើងជាមួយក្រុម AZ Alkmaar នៅប្រទេសហូឡង់ ។

Pablo Moreno

រំលឹកផងដែរថា Moreno ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុត នៅក្នុងថ្នាលយុវជនរបស់ក្រុម Barca មុនពេលសម្រេចចិត្តផ្លាស់ទៅកាន់ទីក្រុងទួរីនកាលពីដើមរដូវកាលមុន ៕

ប្រភព: Daily Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker