fbpx
Loading...
ពត៌មានដោះដូរកីឡាករ

កីឡាករបួនរូប ស្ថិតនៅក្នុងការជ្រើសរើស សំរាប់តំណែងលេខ៩ របស់ Barcelona

នៅក្នុងរដូវកាលនេះ Barcelona មានបំណងចង់ចុះហត្ថលេខានាំយកកីឡាករ ៩ ហើយ Andre Silva និង Maxi Gomez ជាកីឡាករគោលដៅដែលក្លឹបកាតាឡាន់កំពុងឃ្លាំមើល ប៉ុន្ដែបច្ចុប្បន្នក្លឹបកំពុងចាប់អារម្មណ៍កីឡាករវ័យក្មេងមួយរូបទៀត ដែលកំពុងមានទម្រង់លេងលេចធ្លោនៅអឺរ៉ុប។

ខ្សែប្រយុទ្ធ Luka Jovic របស់ក្រុម Eintracht Frankfurt ជាកីឡាករដែលក្លឹប Barcelona កំពុងតែចង់បាន ខណៈដែលភ្នាក់ងាររបស់កីឡាកររូបនេះ បានពន្យល់ថារូបគេមានក្ដីរីករាយ ក្នុងការចូលរួមជាមួយនឹងក្លឹបការពារជើងឯកលីគកំពូលអេស្ប៉ាញ។

បច្ចុប្បន្នកីឡាករសញ្ជាតិស៊ែបរូបនេះ រកគ្រាប់បាល់បានសរុប ១៥គ្រាប់ហើយ នៅក្នុងការបង្ហាញខ្លួន ២៣ប្រកួត សំរាប់ក្រុមអាល្លឺម៉ង់ ហើយទម្រង់លេងល្អរបស់គេ ក៏ធ្វើអោយមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្លឹបធំៗ ដែលមានដូចជា Bayern Munich និង Real Madrid ជាដើម។

ដោយឡែក Nicolas Pepe ក៏ជាកីឡាករដែល Barca ចង់បានផងដែរ ដោយសារការលេងរបស់គេ អាចសម្របនឹងការដឹកនាំរបស់គ្រូបង្វឹក Ernensto Valverde បាន ប៉ុន្ដែកីឡាកររូបនេះមានតំលៃខ្លួនប្រមាណ ៦០លានអឺរ៉ូ៕

ប្រភព៖ SPORT

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker