fbpx
អេស្ប៉ាញ

កីឡាករពីររូប អាចរងឥទ្ធិពលអវិជ្ជមាន បើសិន Neymar ផ្ទេរមកលេងនៅ Real Madrid – Valdano

អតីតតារាឆ្នើមអាហ្សង់ទីន Jorge Valdano បាននិយាយនៅក្នុងកម្មវិធី El Transistor របស់ Onda Cero ដែលក្នុងនោះក៏មានប្រធានបទពាក់ព័ន្ធទៅនឹង ចចាមអារ៉ាមការផ្ទេរ Neymar មកកាន់ Real Madrid ផងដែរ។

លោក Valdano បានលើកឡើងថា លោកសប្បាយចិត្តដែល Neymar មិនចូលរួមជាមួយ Real Madrid ព្រោះលោកយល់ថា តារាឆ្នើមប្រេស៊ីលរូបនេះ អាចជះឥទ្ធិពលអវិជ្ជមានដល់ កីឡាករក្មេងៗដូចជា Vinicius និង Rodrygo ជាដើម។

បុរសវ័យ៦៣ឆ្នាំរូបនេះ បាននិយាយថា៖ “ខ្ញុំមិនចង់អោយ Neymar ចុះហត្ថលេខាជាមួយ Real Madrid នោះទេ គេហាក់មានការយល់ច្រលំអំពីអ្វីដែលហៅថាបាល់ទាត់។ ខ្ញុំមិនដឹងថាតើ គេអាចជះឥទ្ធិពលល្អដល់កីឡាករ ប្រេស៊ីលនៅក្មេងៗនៅ Real Madrid ដែលចាត់ទុកគេជានិមិត្តរូប ឬយ៉ាងណានោះទេ។”

ប្រភព៖ AS

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker