fbpx
អង់គ្លេស

កីឡាករមួយរូបថា រូបគេល្បីនៅសាលា ក្រោយធ្វើឲ្យ Diego Costa បែកច្រមុះ

Fikayo Tomori ជាកីឡាករលេចធ្លោមួយរូបនៅ Chelsea ក្រោមការដឹកនាំរបស់គ្រូបង្វឹក Frank Lampard ហើយរូបគេបានរំឮកពីការធ្វើឲ្យ ខ្សែប្រយុទ្ធ Diego Costa បែកច្រមុះ កាលដែលកីឡាកររូបនេះ នៅជាសិស្សសាលា។

សំរាប់រដូវកាលនេះ Tomori ចូលរួមលេងនៅ Premier League ៥ប្រកួតពេញ និង ២ប្រកួតទៀតនៅ Champions League សំរាប់ក្រុម Chelsea ហើយត្រូវបានប្ដូរចូលនៅក្នុងការប្រកួត UEFA Super Cup ទល់នឹងក្រុម Liverpool ផងដែរ។

ខ្សែការពារកណ្ដាលវ័យ២១ឆ្នាំរូបនេះ បានរំឮកពីការប៉ះទង្គិចគ្នាជាមួយនឹង អតីតមិត្តរួមក្រុម Costa ដែលធ្វើឲ្យកីឡាករអេស្ប៉ាញរបួសច្រមុះ កំឡុងពេលហ្វឹកហាត់កាលពីរ ប៉ុន្មានឆ្នាំកន្លងទៅ។

Tomori បាននិយាយថា៖ “វាបានកើតឡើងដោយចៃដន្យ កាលនោះខ្ញុំនៅជាសិស្សសាលា ហើយខ្ញុំមិនដឹងថា ខ្ញុំបានធ្វើវានៅក្នុងពេលហ្វឹកហាត់នោះទេ។ ខ្ញុំមិនបានដឹងថាខ្ញុំបានធ្វើវា រហូតដល់ថ្ងៃបន្ទាប់ នៅពេលដែលកាសែតចុះផ្សាយ។ ខ្ញុំបានត្រលប់ទៅសាលាវិញ ហើយមានអ្នកខ្លះសួរពីបញ្ហានេះ។

“មិត្តរួមថ្នាក់របស់ខ្ញុំសុទ្ធតែដឹងរឿងនេះ។ ខ្ញុំទទួលបានសារជាច្រើន ដូចជា ខ្ញុំមានបំណងសាងបញ្ហានេះឡើង ប៉ុន្ដែវាមិនអីនោះទេ។ Diego Costa មិនបានខឹងឡើយ ប៉ុន្ដែ គាត់ក៏មិនបានទាត់ខ្ញុំនោះទេ នៅក្នុងពេលហ្វឹកហាត់ បន្ទាប់ពីពេលនោះមក។”

Fikayo Tomori

គួររំឮកថា លោក Lampard បានសរសើរកីឡាករមានឈាមជ័រកាណាដារូបនេះ ទោះបីក្រុមតោខៀវ បានចាញ់ក្រោមថ្វីជើងរបស់ក្រុម Liverpool ក្នុងលទ្ធផល ២-១ នៅឯទឹកដី Stamford Bridge ក្ដី។

កីឡាករ Fikayo Tomori

ខ្សែការពារកណ្តាលរូបនេះបានចូលលេងតទល់នឹងអតីតកីឡាករតោខៀវ Mohamed Salah ហើយបានបំពេញតួនាទីរបស់គេបានយ៉ាងល្អ ដើម្បីធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប មិនទទួលបានឱកាសដើម្បីស៊ុតបញ្ចូលទីនោះឡើយ ។

កីឡាករ Fikayo Tomori

ហើយយ៉ាងណាមិញការស៊ុតគ្រាប់បាល់បញ្ចូលទីយ៉ាងអស្ចារ្យរបស់កីឡាករ  N’Golo Kante បានផ្តល់ក្តីសង្ឃឹមរបស់ក្រុម Chelsea មកវិញខ្លះ សម្រាប់ការប្រកួតនេះ ប៉ុន្តែទោះជាយ៉ាងណាលោក Lampard បានធ្វើការសរសើរទៅលើកីឡាករ  Tomori ចំពោះការបង្ហាញទម្រង់លេងរបស់គេ ។

កីឡាករ Fikayo Tomori

មិនតែប៉ុណ្ណោះ Lampard បាននិយាយថា ៖ “ យើងមិនសូវមានការភ្ញាក់ផ្អើលនឹងទម្រង់លេង Kante ទេ ។  ខ្ញុំត្រូវតែនៅលើកសរសើរពី Tomori ផងដែរ ព្រោះគេបានបិទ Salah បានយ៉ាងល្អ ។ អ្វីគ្រប់យ៉ាងដែលគាត់បានធ្វើនៅថ្ងៃនេះគឺស្ថិតនៅលំដាប់កំពូល ” ៕

ប្រភព៖ AS

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker