fbpx
បាល់ទាត់អឺរ៉ុប

កីឡាករ ៥ រូបនេះហើយ ដែលគ្មានស្នាមសា ក់លើដងខ្លួន ហើយនេះហេតុផលរបស់ពួកគេ

ជា​ទូទៅ​កីឡាករ​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​រមែង​មាន​ស្នាម​សា.ក់​លើ​ដង​ខ្លួន រាប់​ថា​ជា​រឿង​សាមញ្ញ​ទៅ​ហើយ។ ប៉ុន្តែ​ក្នុង​ចំណោម​កីឡាករ​កំពូល​ទាំង​នោះ ក៏​មាន​មួយ​ចំនួន​តូច​ដែល​មិន​មាន​រំលេច​ចេញ​ស្នាម​សា.ក់​សូម្បី​មួយ​សង់ទីម៉ែត្រ​នៅ​លើ​ដង​ខ្លួន​របស់​ពួកគេ ហើយ​នៅ​ពី​ក្រោយ​នោះ​គឺ​មាន​ហេតុផល​ផ្សេងៗ​ពី​គ្នា​ទាំង​ស្រុង។

CamboTrends បង្ហាញ​ពី​កីឡាករ ៥ រូប​ដែល​មិន​មាន​​ស្នាម​សា.ក់​​លើ​ដង​ខ្លួន និង​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ជុំវិញ​រឿងរ៉ាវ​មួយ​នេះ៖

៥.N’Golo Kante


សម្រាប់ Kante មិន​ជា​រឿង​ចម្លែក​អ្វី​ឡើយ ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា​កីឡាករ​បារាំង​រូប​នេះ មិន​ចេះ​សម្ញែង​ទាំង​ទ្រព្យ ទាំង​រូបរាងកាយ​ទៅ​កាន់​ពិភព​ខាង​ក្រៅ។ កីឡាករ​មាន​ទ្រព្យ​ច្រើន​ជាង ១៥ លាន​ដុល្លារ​រូប​នេះ កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​មាន​ជិះ​ត្រឹម​កូន​រថយន្ត Mini តូច​មួយ ពោល​អ្វី​ដែល​សំខាន់​គេ​ផ្តោត​តែ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​វិស័យ​បាល់ទាត់​លើ​ទីលាន​មួយ​មុខ​គត់។

៤.Andres Iniesta


វីរបុរស​ដែល​ទទួល​បាន​ការ​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់ ពី​សំណាក់​អ្នក​គាំទ្រ​ក្លឹប FC Barcelona គឺ Iniesta ក៏​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​គ្មាន​ស្នាម​សា.ក់​​លើ​ដង​ខ្លួន​ដូច​គ្នា។ មិនមាន​ហេតុផល​បញ្ជាក់​ចេញ​ពី​សាមី​ខ្លួន តែ​តាម​ការ​លើក​ឡើង​នៃ​មតិ​ទូទៅ​គឺ​ថា​កីឡាករ​អេស្ប៉ាញ​រូប​នេះ​មាន​ទម្លាប់​បែប​សាមញ្ញៗ មិន​សូវ​ចេះ​លេង​ខ្លួន តាំង​ពី​ដើម​មក​ម្ល៉េះ។

៣.Mohamed Salah


Salah ធ្លាប់​បាន​បញ្ជាក់​ជុំវិញ​រឿង​ចាក់​សាក់​តាម​រយៈ​បណ្តាញ​សង្គម Twitter ដោយ​ថា​លោក​មិន​ស្ថិត​ក្នុង​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​ការ​ផ្លាស់ប្តូរ​ច្រើន​ឡើយ។ កីឡាករ​អេហ្សីប​និយាយ៖ “ខ្ញុំ​មិន​ចេះ​រាំ ខ្ញុំ​មិន​មាន​​ស្នាម​សា.ក់​ មិន​ចេះ​ផ្លាស់ប្តូរ​ម៉ូដសក់ ពោល​ខ្ញុំ​ចង់​លេង​បាល់​តែ​ម្យ៉ាង​គត់”។

២.David Luiz


Luiz គឺ​បាន​ដើរ​តាម​គន្លង​របស់ Kaka ដែល​ជា​អតីត​កីឡាករ​ប្រេស៊ីល​ល្បី​ឈ្មោះ​មួយ​រូប​កាល​ពី​អតីតកាល។

នៅ​ប្រកួត​មួយ​នោះ Luiz បាន​ជាប់​នៅ​ទំព័រ​មុខ​នៃ​សារព័ត៌មាន គ្រា​ដែល​ប្រេស៊ីល​ត្រូវ​លេង​តតាំង​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​កាល​ពី​ឆ្នាំ ២០១៤ នៅ​ឯ​ព្រឹត្តិការណ៍ FIFA World Cup។ ឈុត ១១ នាក់​ដំបូង​របស់​សាំបា​ប្រេស៊ីល គឺ​មាន​តែ​ខ្សែ​ការពារ​រូប​នេះ​ម្នាក់​គត់​ដែល​គ្មាន​​ស្នាម​សា.ក់​លើ​ដង​ខ្លួន។

១.Cristaino Ronaldo


ម្ចាស់​ពាន Ballon d’Or ៥ សម័យ​កាល ជា​បុគ្គល​តែ​មួយ​រូប​គត់​ដែល​ធ្លាប់​បាន​ទម្លាយ​ចំៗ​ពី​មូលហេតុ​ដែល​ខ្លួន​គ្មាន​​ស្នាម​សា.ក់​លើ​ដង​ខ្លួន នោះ​គឺ​ដោយសារ​តែ​ការ​ខ្វះ​មិនបាន​ក្នុង​ទម្លាប់​ចូលរួម​ការងារ​សង្គម។

Ronaldo និយាយ​ពី​មូលហេតុ​ថា៖ “ខ្ញុំ​គ្មាន​ស្នាម​សា.ក់​លើ​ដង​ខ្លួន ​ព្រោះ​តែ​ខ្ញុំ​រមែង​ធ្វើការ​បរិច្ចាគ​ឈាម​ជា​ប្រចាំ ដោយ​ការ​បរិច្ចាគ​នេះ​សោត​វា​ក៏​មិន​អស់​អ្វី​នោះ​ដែរ ពោល​ជា​រឿង​សាមញ្ញ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​សប្បាយ​រីករាយ ព្រោះ​ដឹង​ថា​ខ្លួន​ឯង​បាន​នឹង​កំពុង​ជួយ​អ្នក​ដទៃ”។

បញ្ជាក់​ថា​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ ពី​វេជ្ជបណ្ឌិត​លោក Luetkemeier បាន​មាន​ប្រសាសន៍​ថា លោក​សូម​ណែនាំ​ឲ្យ​កីឡាករ​បាល់ទាត់​មិន​គួរ​មាន​​ស្នាម​សា.ក់​លើ​ដង​ខ្លួន​ឡើយ ព្រោះ​តាម​ការ​ស្រាវជ្រាវ​គឺ​ធ្វើ​ឲ្យ​តួខ្លួន​កីឡាករ​ឆាប់​ឡើង​ក្តៅ​លឿន ពោល​គឺ​ការ​លេង​ក្រោម​កម្តៅ​ថ្ងៃ​ចាំង​ខ្លាំង អាច​ធ្វើ​ឲ្យ​ពួក​គេ​ជួប​បញ្ហា​រហ័ស​បំផុត បើ​ធៀប​នឹង​កីឡាករ​ដែល​គ្មាន​ចាក់​សា.ក់។

ការ​ណែនាំ​មួយ​ផ្សេង​ទៀត​ពី​វេជ្ជបណ្ឌិត​លោក Ingo Frobose ពី​សកលវិទ្យាល័យ German Sports បាន​និយាយ​ប្រាប់​សារព័ត៌មាន TheSun ថា​កីឡាករ​មួយ​ចំនួន​បាន​ធ្លាក់​ទម្រង់​លេង​ប្រមាណ ៣ ទៅ ៥ ភាគរយ ក្រោយ​ចាក់សា.ក់​លើ​ដង​ខ្លួន។ ជាង​នេះ​លោក​បាន​លម្អិត​ថា​ទឹក​ថ្នាំ​នៃ​សា.ក់​ដែល​ចាក់​លើ​ស្បែក គឺ​ប្រមាណ ៦០-៧០ ភាគរយ​ហើយ​វា​មិនមែន​ស្ថិត​នៅ​លើ​ស្បែក​របស់​យើង​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​វា​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​នៃ​សារពាង្គកាយ​ឯ​ណោះ ដែល​វា​ធ្វើ​ឲ្យ​សភាព​ដង​ខ្លួន​របស់​យើង​មិន​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ​អស់​ពី​ខ្លួន​ដូច​មនុស្ស​ទូទៅ​នោះ​ឡើយ។

សារ​នេះ​គឺ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ដល់​កីឡាករ​កំពូលៗ​មួយ​ចំនួន ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត​នៅ​ឯ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ ដែល​ប្រទេស​កាតា​ធ្វើ​ជា​ម្ចាស់ផ្ទះ។ នៅ​ទី​នោះ​គឺ​មាន​សីតុណ្ហភាព​ខុស​ពី​បណ្តា​ប្រទេស​ជា​ម្ចាស់ផ្ទះ​ដទៃ ពោល​គឺ​ជា​មធ្យម​ក្តៅ​ចន្លោះ​ពី ៣៥ ទៅ ៤០ អង្សាសេ​ឯ​ណោះ៕

ប្រភព៖ FourFourTwo | Legit

អានអត្ថបទបន្ទាប់៖ Silva ទម្លាយពីចំណុចសំខាន់មួយ ដែលធ្វើឲ្យ Mbappe ក្លាយខ្លួនជាកីឡាករកំរិតកំពូល ទាំងវ័យក្មេងបែបនេះ

តារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Bernardo Silva បានលើកឡើងពីមូលហេតុធំមួយ ដែលធ្វើឲ្យខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe អាចអភិវឌ្ឍខ្លួន ក្លាយជាកីឡាករកំពូលបានយ៉ាងឆាប់រហ័សបែបនេះ ។

Kylian Mbappe 

គួររំលឹកផងដែរថា  Silva ធ្លាប់បានចំណាយពេលលេងជាមួយកីឡាករសញ្ជាតិបារាំងរូបនេះ នៅឯក្រុម AS Monaco ហើយថែមទាំងបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Ligue1 លើកដំបូង កាលពីរដូវកាលឆ្នាំ ២០១៧ ជាមួយគ្នាផងដែរ ។

Kylian Mbapp

ហើយយ៉ាងណាមិញ រហូតមកដល់ពេលនេះ Mbappe បានក្លាយជាកីឡាករដ៏សំខាន់បំផុតមួយ ចាប់តាំងពីចូលរួមជាមួយក្រុម PSG ដោយសារតែល្បឿន និងទម្រង់លេងដ៏ល្អឥតច្ចោះ ដោយធ្វើឲ្យក្លឹបក្លឹបធំៗនៅអឺរ៉ុបជាច្រើន ដូចជា Real Madrid , Barcelona និង Liverpool កំពុងបង្ហាញពីចិត្តចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះផងដែរ ។

មិនតែប៉ុណ្ណោះ Silva  ដែលវបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប Man City ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោក ដោយនិយាយទៅកាន់ Sky Sports ថា ៖ ” វាជារដូវកាលពិសេស ព្រោះគ្មាននរណាម្នាក់រំពឹងថាយើងនឹងធ្វើអ្វីដែលយើងបានដូចនេះទេ រហូតដល់ពេលដែលក្រុមរបស់យើងឈ្នះពានលីគលើកដំបូង ” ។

Kylian Mbappe

គេបន្តទៀតថា ៖ ” នៅពេលដែលយើងមានកីឡាករពិសេសដូចជា Mbappe គឺវាសំខាន់ណាស់ក្រុម ។ រូបគេមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាមួយនឹងចិត្តគំនិតល្អ ដូច្នេះហើយទើបធ្វើឲ្យរូបគេមានការអភិវឌ្ឍខ្លួនបានយ៉ាងល្អបំផុត ”  ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker