បាល់ទាត់អឺរ៉ុប វីដេអូហាយឡាយ អាល្លឺម៉ង់

កីឡាករ​ដែល​ហង្ស​ចង់​បាន រកបាន ២ គ្រាប់​ជួយ Leverkusen ​លុត Werder ១-៤ មុន​នេះ​បន្តិច (មាន​វីដេអូ)

ការ​ប្រកួត​ជុំ​ទី ២៦ សម្រាប់​ក្លឹប Bayer Leverkusen ទល់​នឹង Werder នៅ​ឯ​កីឡដ្ឋាន​ Weserstadion បាន​បញ្ចប់​ទៅ​មុន​នេះ ដោយ​លទ្ធផល ១-៤។ ៣ ពិន្ទុ​ដ៏​មាន​ន័យ​បាន​ជួយ​ឲ្យ​ Leverkusen រំកិល​មក​ឈរ​លេខ​៤ ក្បែរ Leipzig មាន ៥០ ពិន្ទុ។

រូបអំឡុងការប្រកួត
រូបអំឡុងការប្រកួត

ក្រឡេក​ទៅ​មើល​ការ​ប្រកួត Leverkusen ស៊ុត​បាន ១៣ លើក​សរុប ត្រូវ​គោលដៅ ៩ លើក រក​បាន ៤ គ្រាប់​ដោយ​កីឡាករ Kai Havertz នៅ​នាទី ២៨,៣៣ ថែម​ដោយ Mitchell Weiser នៅ​នាទី ៦១ និង​បញ្ចប់​គ្រាប់​ទី ៤ នៅ​នាទី ៧៨ ដោយ​កីឡាករ Kerem Demirbay។ រី​ឯ​ក្លឹប Werder រក​បាន​ដោយ​កីឡាករ Gebre Selassie ធ្វើ​បាន​នៅ​នាទី ៣០។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​បញ្ជាក់​ថា Kai Havertz គឺ​ជា​កីឡាករ​ស្ថិត​ក្នុង​រ៉ាដា​របស់​ក្លឹប​ហង្ស​ក្រហម Liverpool មួយ​រូប ដែល​ផ្ទុះ​ការ​ចាប់​អារម្មណ៍​នៅ​អំឡុង​ដើម​ឆ្នាំ ២០២០។ នេះ​បើ​តាម​របាយការណ៍​ពី TransferMarkt បាន​ចុះ​ផ្សាយ៕

អានអត្ថបទបន្ទាប់៖ មិនមែន Mane ឬ Aubameyang ប៉ុន្ដែជាម្នាក់នេះដែល Xavi ចង់ឲ្យ Barca ទិញចូលនៅរដូវក្ដៅខាងមុខ

អតីតខ្សែបម្រើ Xavi បាននិយាយថា Barcelona គួរតែផ្តោតទៅលើការនាំយកតារាឆ្នើម Neymar ត្រលប់មកវិញពីក្លឹប Paris Saint-Germain នៅរដូវក្ដៅខាងមុខជាង ការចង់បាន Pierre-Emerick Aubameyang ឬ Sadio Mane។

លោក Xavi ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្រុម Al Sadd ចង់ឃើញ ខ្សែប្រយុទ្ធប្រេស៊ីលត្រលប់មកកាន់ទឹកដី Camp Nou វិញ ក្រោយពីបានចាកចេញរយៈពេល៣ឆ្នាំ ទៅកាន់ទីក្រុងប៉ារីស។

ប៉ុន្ដែកីឡាកវ័យ២៨ឆ្នាំរូបនេះ មិនអាចមានឱកាសឈ្នះពាន Ballon d’Or ឬ ជួយក្រុម PSG ឈ្នះ Champions League បានឡើយ ប៉ុន្ដែរូបគេជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយក្រុមបារាំងទំលាក់ Borussia Dortmund ពីវគ្គ១៦ក្រុមចុងក្រោយ ហើយលោក Xavi មើលឃើញថា Neymar ជាជម្រើសដ៏សក្ដិសមសម្រាប់ការមកជួយតំបន់ប្រយុទ្ធក្រុមអ្នកមានបុណ្យ។

អតីតប្រធានក្រុម Barca បាននិយាយថា៖ “នៅទូទាំងពិភពបាល់ទាត់ គេគឺស្ថិតនៅក្នុងចំណោមកីឡាករល្អបំផុត ៣ ឬ ៥រូបនៅលើលោក។ ខ្ញុំសង្ឃឹមថាគេអាចត្រលប់ទៅ Barcelona។ គេអាចជួយបានបន្ថែមច្រើនជាងមុន។ វាអាចជាការចុះហត្ថលេខាដ៏អស្ចារ្យ ដើម្បីក្លាយជាអ្នកផ្លាស់ប្ដូរ។”

ដោយឡែក លោកមិនគិតថា ខ្សែប្រយុទ្ធ Aubameyang របស់ក្រុម Arsenal ឬ Mane របស់ Liverpool សក្ដិសមនឹងមកចូលរួមមកជួយ Barcelona នៅតំបន់ប្រយុទ្ធដូច Neymar ឡើយ៕

ប្រភព៖ Goal

You may also like