fbpx
បាល់ទាត់អឺរ៉ុប

កីឡាករ​ណា​ខ្លះ ប្រកាស​ចូល​និវត្ត​នៅ​បញ្ចប់​រដូវ​កាល ២០១៩/២០ នេះ?

រដូវ​កាល ២០១៩/២០ ​បាន​បញ្ចប់​ទៅ​ជាមួយ​នឹង​កំណែប្រែ​ប្រវត្តិសាស្ត្រ​ថ្មី ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ការ​ដែល​វិស័យ​បាល់ទាត់​បាន​ផ្អាក​នា​ពាក់​កណ្តាល​រដូវ​កាល​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ហើយ​ដើមចម​បញ្ហា​នោះ​ក៏​ដោយសារ​តែ​ជំងឺ​កូវីដ១៩។

ប៉ុន្តែ​វា​ក៏​មិន​ខុស​ពី​រដូវ​កាល​មុនៗ ដែល​កីឡាករ​មួយ​ចំនួន​បាន​ប្រកាស​ចូល​និវត្ត​ក្រោម​ហេតុផល​ផ្សេងៗ​គ្នា ខ្លះ​ដោយសារ​បញ្ហា​របួស​ញាំញី ហើយ​ខ្លះ​ក៏​ដោយសារ​កត្តា​អាយុ​ដែល​មើល​ទៅ​រាង​ជ្រេ​ដែរ​ហើយ​នោះ។ នៅ​បញ្ចប់​រដូវ​កាល ២០១៩/២០ នា​រដូវ​ក្តៅ​នេះ មាន​កីឡាករ ៨ រូប​ដែល​ប្រកាស​ពី​ការ​ចូល​និវត្ត​ដូច​ខាង​ក្រោម៖

  • Leighton Baines អាយុ ៣៥ ឆ្នាំ ​ក្លឹប Everton
Leighton Baines
  • Mario Gomez អាយុ ៣៥ ឆ្នាំ ក្លឹប Bayern Munich
  • Andre Schurrle អាយុ ២៩ ឆ្នាំ ក្លឹប Dortmund
  • Milan Baros អាយុ ៣៨ ឆ្នាំ ក្លឹប FC Banik Ostrava
  • Mile Jedinak អាយុ ៣៥ ឆ្នាំ ក្លឹប Aston Villa
Mile Jedinak
  • Claudio Pizarro អាយុ ៤១ ឆ្នាំ ក្លឹប Werder Bremen
  • Aritz Aduriz អាយុ ៣៩ ឆ្នាំ ក្លឹប Ath Bilbao
  • David N’Gog អាយុ ៣១ ឆ្នាំ ក្លឹប FK Zalgiris៕

អានអត្ថបទបន្ទាប់៖ Ceballos សរសើរ Lacazette ពេញៗមាត់ ហើយប្រដូចរូបគេទៅនឹងតារាឆ្នើមរបស់ក្រុម R.Madrid មួយរូប

កីឡាករ Dani Ceballos បានលើកឡើងពីតួនាទីដ៏សំខាន់របស់ខ្សែប្រយុទ្ធ  Alexandre Lacazette នៅក្នុងក្រុមរបស់លោក Mikel Arteta ហើយថែមទាំងបានប្រៀបធៀបតួនាទីលេងរបស់គេ ថាដូចតួនាទីរបស់កីឡាករ Karim Benzema នៅឯ Real Madrid ផងដែរ ។

Dani Ceballos

បញ្ជាក់ថា Lacazette មានរដូវកាលមិនល្អមួយ សម្រាប់ក្រុមកាំភ្លើងធំដោយអាចរកបានត្រឹម ១២ គ្រាប់ប៉ុណ្ណោះ នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់រដូវកាលនេះ បើប្រៀបធៀបទៅរដូវកាលមុន ដែលអាចរកបាន ១៩ គ្រាប់ ហើយក៏មានការរិះគន់ជាច្រើនផងដែរចំពោះកំរិតនៃទម្រង់លេងរបស់គេ ។

Alexandre Lacazette

តែទោះបីជាយ៉ាងណាក៏ដោយ Ceballos បានធ្វើការកោតសរសើរចំពោះ Lacazette ថាអាចឆក់យកឱកាសលេងនៅសម្រាប់តំណែងលេខ ១០ ក្រោយការអវត្តមាន Mesut Ozil បន្ទាប់ពីជារឿយៗរូបនេះ តែងបង្ហាញភាពសំខាន់អឡុងពេលលេងជាមួយក្រុមលេចខ្លាំងៗដូចជា Manchester City និង Liverpool ។

Alexandre Lacazette

មិនតែប៉ុណ្ណោះ Ceballos ថ្លែងប្រាប់ El Pais ថា ៖ ” Lacazette លេងក្នុងទីតាំងស្រដៀងនឹង Karim Benzema នៅ Madrid ដែរ ។ Laca ចូលចិត្តមកលេង និងរត់ចុះឡើងបានយ៉ាងល្អនៅតំបន់នោះ  ។ ភាគច្រើនកីឡាករលេងនៅតំណែងលេខ ៩ ក៏អាចលេងនៅតំណែងលេខ ១០ យ៉ាងល្អផងដែរ ” ៕

ប្រភព: Metro 

Close

Adblock Detected

Please consider supporting us by disabling your ad blocker