fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអង់គ្លេស

កីឡាករ​ទើប​លេង​បាន ៨ ប្រកួត​ម្នាក់ អាច​នឹង​ត្រូវ​ចាកចេញ​ពី Man Utd នៅ​សប្ដាហ៍​នេះ​ហើយ

ក្លឹប​បិសាច​ក្រហម Manchester United កំពុង​ប្រឈម​នឹង​ការ​បាត់បង់​កីឡាករ​ជួរ​មុខ​មួយ​រូប ដែល​ទើប​ខ្ចី​ជើង​ចេញ​ពី​លីគ​ប្រទេស​ចិន​នា​ចុង​ខែ​មករា។

Odion Ighalo
Ole Gunnar Solskjaer

នោះ​គឺ​ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា Idion Ighalo ដែល​កុងត្រា​ខ្ចី​ជើង​របស់​គេ​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ៣០ ​ឧសភា​នេះ​ហើយ ដោយ​ឡែក​មិន​ទាន់​មាន​ដំណឹង​ថា​ក្លឹប​ព្រម​ផ្តល់​ការ​បន្ត​កុងត្រា​ពេញលេញ​ណា​មួយ​នោះ​ទេ។

Odion Ighalo

ក្រោយ​ផ្លាស់​ពី​ក្លឹប Shanghai Shenhua មក​កាន់​ទឹកដី Old Trafford កីឡាករ​វ័យ ៣០ ឆ្នាំ រក​បាន​ ៤ គ្រាប់​នៅ ៨ ប្រកួត​សរុប។

Odion Ighalo

តាម​ប្រភព​ពី Goal ​បាន​ចុះ​ផ្សាយ ក្លឹប​អាណាព្យាបាល Shanghai Shenhua ចង់​បាន Ighalo ឲ្យ​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ​ជា​ខ្លាំង ស្រប​ពេល​ដែល​លីគ CSL របស់​ចិន​គឺ​ទំនង​នឹង​បើក​បន្ត​វិញ​នៅ​ចុង​ខែ​មិថុនា​ឬ​ដើម​ខែ​កក្កដា ក្រោយ​ខកខាន​រយៈ​ពេល​យូរ​ដូច​គ្នា៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ ទីភ្នាក់ងាររបស់តារាឆ្នើមក្រុម Chelsea ម្នាក់ បង្ហាញពីឱកាស អាចដើរចូលក្លឹប Juve នៅរដូវក្តៅខាងមុខ

ទីភ្នាក់ងាររបស់កីឡាករ Jorginho គឺលោក Joao Santos មិនបានបដិសេធចំពោះឱកាសណាមួយ ដែលខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះ អាចផ្លាស់ប្តូរទៅកាន់ក្រុម Juventus នៅរដូវក្តៅខាងមុខនេះនោះទេ ហើយថែមទាំងបានអះអាងទៀតថាលោក នឹងថ្លឹងថ្លែងរាល់ការផ្តល់ជូនពីសំណាក់ក្លឹបសំខាន់ៗ នៅក្នុងក្របខ័ណ្ឌ Serie A ។

Jorginho 

គួរបញ្ជាក់ផងដែរថា Jorginho ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A ខណៈគ្រូបង្វឹករបស់ក្លឹបសេះបង្កង់ Juventus លោក Maurizio Sarri កំពុងសំលឹងឃើញឱកាស នៅក្នុងការវិលមកជួបជុំជាមួយខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះម្តងទៀត ជាលើកទី ៣ ។

Maurizio Sarri

មិនតែប៉ុណ្ណោះកីឡាករសញ្ជាតិអ៊ីតាលីរូបនេះ ធា្លប់បានចំណាយពេល លេងឲ្យក្រុម Napoli ជាមួយលោក Sarri មុនពេលចូលតាមគ្រូបង្វឹករូបនេះ ទោលេងនៅទឹកដី Stamford Bridge បន្តទៀត ក្នុងឆ្នាំ ២០១៨ ខណ:បច្ចុប្បន្ន Jorginho ត្រូវបានគេចាត់ទុកថាអ្នកជំនួសតំណែងដ៏សំខាន់ សម្រាប់ Miralem Pjanic ប្រសិនបើកីឡាកររូបនេះចាកចេញពីក្រុម Juve ទៅកាន់ Barcelona នោះ ។

Maurizio Sarri

ហើយយ៉ាងណាមិញទីភ្នាក់ងារលោក Joao Santos បាននិយាយទៅកាន់ Tuttomercatoweb ថា ៖ ” ខ្ញុំមិនដឹងថា Juve ចង់បាន Jorginho រឺអត់នោះទេ ព្រោះគាត់នៅសល់រយៈពេល ៣ ឆ្នាំទៀតសម្រាប់កុងត្រាជាមួយក្រុមតោខៀវ Chelsea ។ គាត់ជាកីឡាករអាជីព ដូច្នេះប្រសិនបើក្លឹបដ៏សំខាន់មួយនៅអ៊ីតាលី ចង់បានគាត់ទៅលេងឲ្យ ដូច្នេះហេតុអ្វីមិនបាន? ” ៕​

Jorginho

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker