UEFA

កីឡាករ Barca ម្នាក់ថា ផ្ដាំទៅ Bayern មុនប្រកួតថា ក្រុមរបស់ខ្លួនមិនដូចក្រុមនៅ Bundesliga ទេ

Arturo Vidal បានព្រមាន Bayern Munich ថាក្រុមអាល្លឺម៉ង់ត្រូវប្រឈមនឹងការប្រកួតមួយដ៏លំបាកទល់នឹងក្រុម Barcelona នារាត្រីថ្ងៃសុក្រនេះ។

Arturo Vidal

ខ្សែបម្រើសញ្ជាតិឈីលី នឹងត្រូវតតាំងជាមួយអតីតក្រុមរបស់ខ្លួន ក្នុងការប្រកួតរវាងក្រុមកំពូលទាំងពីរនៅតំបន់អឺរ៉ុប ក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយ Champions League នៅប្រទេសព័រទុយហ្គាល់។

Bayern Munich

Vidal បាននិយាយនៅក្នុងសន្នសីទសារព័ត៌មានមុនប្រកួតថា៖ “វាជាការប្រកួតដ៏សំខាន់បំផុតមួយប្រចាំរដូវកាល។ យើងពិតជាសង្ឃមថាអាចឆ្លងផុត។ Bayern មានរដូវកាលដ៏ល្អមួយ ដោយពួកគេឈ្នះពាន Cup និង Bundesliga។”

Arturo Vidal

“យើងដឹងថាវានឹងពិបាក ប៉ុន្ដែវាជាការប្រកួតមួយដ៏អស្ចារ្យ។ ប្រសិនបើយើងធ្វើអ្វីដែលយើងត្រូវតែធ្វើ យើងនឹងឡើងទៅវគ្គបន្ទាប់។ វាការប្រកួត ដឹងតឹងតែងមួយ។”

Barcelona

ឆ្លើយតបនឹងពាក្យសំដីដែល អតីតកីឡាករ Bayern លោក Lothar Matthaus ដែលបានលើកឡើងថា ក្រុមអាល្លឺម៉ង់ មានភាគរយខ្ពស់សម្រាប់ជ័យជំនះនៅក្នុងវគ្គនេះ Vidal បាននិយាយថា៖ “ខ្ញុំមិនបានផ្ដោតការយកចិត្តទុកដាក់ខ្លាំងនោះទេ ព្រោះខ្ញុំដឹងពីអ្នកនៅ Bayern ហើយអ្វីដែលពួកគេនិយាយនៅក្រៅទីលាន មិនមែនជាអ្វីដែលកីឡាករគិតនោះទេ។”

“យើងមានទំនុកចិត្តប៉ុន្ដែពួកគេត្រូវដឹងថា ពួកគេមិនមែនលេងទល់នឹងក្រុមនៅ Bundesliga នោះទេ។ ពួកគេនឹងលេងទល់នឹង Barcelona។”

ប្រភព៖ MARCA

អានអត្ថបទបន្ទាប់៖ Sky Sport៖ “ក្រោយ​ចាញ់​យ៉ាង​ដំណំ Barca សម្រេច​ដក​បុគ្គល​ម្នាក់​នេះ​ចេញ​ពី​ក្លឹប​ហើយ”

អ្នកចាត់ការ​ក្លឹប Barcelona លោក Quique Setien ត្រូវ​បាន​គេ​រាយការណ៍ ថា​ក្លឹប​សម្រេច​ដក​តំណែង​របស់​លោក​ចេញ​ហើយ ដោយ​ដំណឹង​ច្បាស់ការ​ត្រៀម​នឹង​ចុះ​ផ្សាយ​នា​ពេល​បន្តិច​ទៀត។ នេះ​បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន Sky Sport Italia បាន​ចុះ​ផ្សាយ។

Barcelona-Bayern Munich
Quique Setien

បុរស​វ័យ ៦១ ឆ្នាំ នាំ​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​សារ​ដល់ Barcelona រដូវ​កាល​នេះ ហើយ​ក្រុម​បាន​របូត​ឱកាស​ប្រជែង​ពាន​ទាំង​អស់​នៅ​រដូវ​កាល ២០១៩/២០ ខណៈ​ដែល​ការ​ចាញ់ Bayern ៨-២ នេះ វា​បាន​ចារ​ក្នុង​កំណត់ត្រា​ដ៏​អាក្រក់​មួយ​ប្រចាំ​ប្រវត្តិសាស្រ្ត​ក្លឹប​ទៀត​ផង។

Quique Setien

បញ្ជាក់​ថា​ក្រោយ​ពី​បរាជ័យ​សូម្បី​សាមី​ខ្លួន​ផ្ទាល់ លោក Setien ក៏​និយាយ​ទាំង​ភ័យ​ខ្លាច​អំពី​អនាគត​របស់​ខ្លួន​ផង​ដែរ ដោយ​លោក​មាន​ប្រសាសន៍៖ “ពេល​នេះ​យើង​ពិត​ជា​មាន​អារម្មណ៍​តានតឹង​ខ្លាំង​ណាស់ ហើយ​អ្វី​ដែល​យើង​អាច​ធ្វើ​បន្ទាប់​បាន មាន​តែ​គិត​ដល់​អនាគត​ទៅ​មុខ​ទៀត ដោយ Barca ជា​ក្លឹប​ដ៏​ល្អ​មួយ ហើយ​បរាជ័យ​នេះ​ប៉ះ​ទង្គិច​ក្លឹប​ខ្លាំង​ណាស់ អ៊ីចឹង​អ្វី​មួយ​នឹង​ត្រូវ​បាន​ផ្លាស់ប្តូរ”។

រំឭក​ថា Setien ត្រូវ​ផុត​កុងត្រា​ជាមួយ​អ្នក​មាន​បុណ្យ​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ បែប​នេះ​ការ​ដក​តំណែង​លើក​នេះ ក៏​ក្លឹប​ត្រូវ​ចាយ​លុយ​ប៉ះប៉ូវ​ការ​ចាកចេញ​របស់​លោក​ផង​ដែរ៕ ប្រភព៖ AF

 

You may also like