fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអ៊ីតាលី

កីឡាករ Juventus មួយរូប បង្ហាញតំរុយជុំវិញចចាមអារ៉ាម ផ្លាស់ទៅ Manchester United

ខ្សែប្រយុទ្ធ Douglas Costa របស់ក្រុម Juventus បានបង្ហាញពីតំរុយចំពោះចង់ចាកចេញពីទឹកដីអ៊ីតាលី ហើយចូលរួមជាមួយនឹង Manchester United បន្ទាប់ពីរូបគេបានចុច «Like» នៅលើពត៌មានចចាមអារ៉ាមទាក់ទងនឹងការផ្ទេរ ទៅកាន់ទឹកដី Old Trafford។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ មានទំនាក់ទំនងផ្ទេរទៅកាន់ក្លឹបអង់គ្លេស ក្នុងលក្ខខណ្ឌដោះដូរជាមួយនឹង ខ្សែបម្រើ Paul Pogba កាលពីកន្លងមក ហើយបច្ចុប្បន្នរូបគេ លេងមិនសូវបានល្អនោះទេ ក្នុងលីគកំពូលអ៊ិតាលី ដោយរកគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ១៧ប្រកួត។

គួររំលឹកថា ក្លឹបសេះបង្កង់បានខ្ចីជើងកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ពីក្លឹប Bayern Munich កាលពី២ឆ្នាំមុន មុនពេលក្លឹបសំរេចទិញផ្ដាច់មកចូលរួមជាអចិន្ដ្រៃយ៍។

បន្ទាប់ពីបានចុច Like ពត៌មានដែល Sport Musing បានបង្ហោះ ប៉ុន្ដែ ខ្សែប្រយុទ្ធរូបនេះ បានចុច Unlike វិញ ប៉ុន្ដែនៅតែមិនអាចបញ្ចប់ការសង្ស័យពីអនាគតរូបគេជាមួយនឹង ក្លឹបអ៊ីតាលីបានឡើយ៕

ប្រភព៖ talkSPORT

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker