fbpx
Loading...
អ៊ីតាលី

កីឡាករ Juventus ម្នាក់ទៀត ត្រូវប្រឈមជាមួយនឹងមុខកាំបិត បន្ទាប់ពី Khedira

អ្នកចាំទី Mattia Perin របស់ក្រុម Juventus ត្រូវការ ការវះកាត់របួសស្មា នេះបើតាមការបញ្ជាក់របស់ក្លឹបអ៊ីតាលី។

Perin មានបញ្ហារបួសស្មារ កំឡងពេលហ្វឹកហាត់ កាលពីថ្ងៃអាទិត្យ ហើយត្រូវការការវះកាត់ ទៅលើរបូសនេះ។

កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ បានផ្លាស់មកកាន់ Juventus ពីក្លឹប Genoa បន្ទាប់ពី Gianluigi Buffon ផ្លាស់ទៅ Paris Saint-Germain កាលពីរដូវក្ដៅកន្លងទៅ ហើយរូបគេបានត្រឹមជាអ្នកចាំទីដៃទី២ប៉ុណ្ណោះសំរាប់ក្រុមសេះបង្កង់។

ទោះយ៉ាងណាក្ដី Perin បានបង្ហាញខ្លួន ៩ប្រកួតនៅ Serie A សំរាប់រដូវកាលនេះ ប៉ុន្ដែ ទំនងជាមិនអាចចូលលេងរយៈពេលវែង ព្រោះត្រូវសំរាកព្យាបាលរបួស។

គួររំលឹកថា ខ្សែបម្រើ Sami Khedira ក៏បានប្រកាសផងដែរថា រូបគេនឹងអវត្តមានរាល់ការប្រកួតរបស់ Juve សំរាប់រដូវកាលនេះ ដោយសារត្រូវវះកាត់បញ្ហារបួសជង្គង់ ដែលឈឺចាប់រុាំរ៉ៃកន្លងមក៕

ប្រភព៖ Be Soccer

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker