fbpx
បាល់ទាត់អឺរ៉ុប

កីឡាករ Man United មួយរូប និង កូនប្រុសទាំងពីរ ឈរចាំអាយដល Ronaldo ក្រោយចប់ការប្រកួត

Nemanja Matic និង Cristiano Ronaldo ជាសត្រូវនឹងគ្នានៅលើទីលានប្រកួតដែល ក្រុមជម្រើសជាតិព័រទុយហ្គាល់បានយកឈ្នះ ក្នុងលទ្ធផល ៤-២ ទល់នឹងក្រុមស៊ែប៊ី ក្នុងការប្រកួតវគ្គជម្រុះ Euro 2020 ប៉ុន្ដែ ក្រោយចប់ការប្រកួត ពួកគេបានបង្ហាញសកម្មភាព ខុសគ្នាស្រលះពីទីលាន។

ក្រុមភ្ញៀវព័រទុយហ្គាល់ បានរកគ្រាប់បាល់នាំមុខមុនដោយ William Carvalho និង Goncalo Guedes ប៉ុន្ដែ ត្រូវបានក្រុមម្ចាស់ផ្ទះ វាយបកបានមួយគ្រាប់វិញ ដោយកីឡាករ Nikola Milenkovic។

ប៉ុន្ដែ គ្រាប់បាល់របស់ Cristiano Ronaldo និង Bernardo Silva ធានាបាន៣ពិន្ទុសំរាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Fernando Santos បើទោះបីជាកីឡាករ Aleksandar Mitrovic រកបានមួយគ្រាប់ចុងម៉ោងសំរាប់ស៊ែប៊ីក្ដី។

ប្រធានក្រុមព័រទុយហ្គាល់ ជានិមិត្តរូបនៅក្នុងចិត្តរបស់កូនប្រុសទាំងពីររបស់ Matic ហើយខ្សែបម្រើរបស់ Manchester United រូបនេះ បាននាំកូនប្រុសទាំងពីររបស់ខ្លួនឈររង់ចាំ Ronaldo បន្ទាប់ពីចប់ការប្រកួត។

ហើយវីដេអូខាងក្រោមនេះ បានបង្ហាញពីសកម្មភាព របស់អ្នកគាំទ្រវ័យក្មេងទាំងពីរនាក់នេះ ជាមួយនឹង idol របស់ពួកគេ៖

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker