fbpx
Loading...
អង់គ្លេស

កីឡាករ Manchester City បីរូប ជាប់ឈ្មោះជាបេក្ខភាពកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ PFA

បេក្ខភាពសំរាប់ការប្រជែងពាន «The PFA Players’ Player of the Year» ត្រូវបានប្រកាសជាផ្លូវការ ដែលមានដូចជា Sergio Aguero(Manchester City), Virgil van Dijk(Liverpool), Eden Hazard(Chelsea), Sadio Mane(Liverpool), Bernado Silva(Manchester City) និង Raheem Sterling(Manchester City)។

ខ្សែប្រយុទ្ធ Mohamed Salah ដែលជាម្ចាស់ពាននេះ កាលពីឆ្នាំមុន មិនមានឈ្មោះក្នុងចំណោមបេក្ខភាពទាំង ៦រូបនេះទេ បើទោះបីជារូបគេ រកគ្រាប់បាល់បានសរុប ១៩គ្រាប់នៅ Premier League ក្ដី។ តារាឆ្នើម Harry Kane និង Pierre-Emerick Aubameyang ក៏គ្មានឈ្មោះក្នុងបញ្ជីនេះផងដែរ។

គួរបញ្ជាក់ថា Hazard ធ្លាប់ឈ្នះពានកីឡាករប្រចាំឆ្នាំល្អបំផុត កាលពីរដូវកាល ២០១៤/១៥ ខណៈដែលកីឡាករ ៥រូបផ្សេងទៀត កំពុងតែប្រជែងសំរាប់ជ័យជំនះ លើកដំបូងរបស់ពួកគេ៕

ប្រភព៖ Live Score

error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker