fbpx
FIFA

កីឡាករ Real មួយរូប នាំមុខ Ronaldo ក្លាយជាកីឡាករឈ្នះ ClubWC ច្រើនជាងគេ

បន្ទាប់ពី Real Madrid បានយកឈ្នះក្រុមអារ៉ាប់ Al Ain ឈ្នះពាន Club World Cup បីឆ្នាំជាប់ៗគ្នា ខ្សែបម្រើ Toni Kroos បានក្លាយជាកីឡាករដំបូង ដែលឈ្នះពាន Club World Cup ច្រើនជាងកីឡាករណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ដ្របាល់ទាត់ ពោលគឺ៥លើក។

ខ្សែបម្រើអាល្លឺម៉ង់រូបនេះ បានឈ្នះពានបាល់ទាត់ពិភពលោកសំរាប់ក្លឹប ដំបូងនៅក្នុងឆ្នាំ ២០១៣ នៅពេលដែលរូបគេបានចូលរួមប្រកួតសំរាប់ក្រុម Bayern Munich បន្ទាប់ពីឈ្នះពាន Champions League ហើយបួនលើកទៀត បន្ទាប់ពី រូបគេផ្លាស់មកកាន់ Real Madrid ក្នុងឆ្នាំ ២០១៤។

ដោយឡែកខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បានឈ្នះពាននេះ ៤លើក ដោយកាលពីឆ្នាំ ២០០៨ រូបគេបានឈ្នះពាននេះ ជាមួយនឹង Manchester United ហើយ៦ឆ្នាំបន្ទាប់រូបគេបានឈ្នះសារជាថ្មីជាមួយនឹង Real Madrid ហើយបន្ដឈ្នះពីរលើកជាប់គ្នា​ ក្នុងឆ្នាំ ២០១៦ និង ២០១៧ មុនពេលដែលរូបគេសំរេចចិត្តចាកចេញពី ក្លឹបអេស្ប៉ាញទៅចូលរួមជាមួយ Juventus កាលពីរដូវក្ដៅកន្លងទៅ៕

ប្រភព៖ Tribuna

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker