ពត៌មានដោះដូរកីឡាករ អ៊ីតាលី

កីឡាករ Real Madrid ម្នាក់ ចូលរួមជាមួយ AC Milan នឹងទទួលបានអាវលេខ២១ របស់ Zlatan

AC Milan បានប្រកាសថាបានចុះកុងត្រា ខ្ចីជើងខ្សែប្រយុទ្ធ Brahim Diaz ពីក្លឹប Real Madrid។ កីឡាករវ័យ២១ឆ្នាំ នឹងផ្ទេរមកកាន់ទឹកដី Stadio Giuseppe Meazza សម្រាប់រដូវកាល ២០២០/២១ ដោយមិនមានជម្រើសទិញផ្ដាច់កុងត្រារបស់ក្លឹបអ៊ីតាលីឡើយ។

Brahim Diaz

Brahim បានធ្វើដំណើរទៅកាន់ទីក្រុង Milan កាលពីថ្ងៃពុធ ដើម្បីសម្រេចការចុះកុងត្រា និង ធ្វើតេស្ដសុខភាពជាមួយក្លឹបអ៊ីតាលី នៅថ្ងៃព្រហស្បត្តិ៍។

Brahim Diaz

Brahim នឹងពាក់អាវលេខ២១ស្រាប់ Milan ជាលេខចាស់របស់ Zlatan Ibrahimovic ដែលទើបតែផ្លាស់មកលេខ១១ សម្រាប់រដូវកាលថ្មីនេះ។

Brahim Diaz

គួររំឮកថា ចាប់តាំងពីចាកចេញពី Manchester City កាលពីខែមករាឆ្នាំ ២០១៩ មក ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអេស្ប៉ាញ ពិបាកក្នុងការទទួលបានឱកាសបង្ហាញខ្លួននៅលើទីលានប្រកួត សម្រាប់ Real Madrid។

ដូច្នេះហើយទើបភាគីក្លឹបអធិរាជស និង Brahim បានសម្រេចចិត្តទុកឱកាសឲ្យរូបគេ បានបង្ហាញចូលលេងនៅក្លឹបដទៃ ដែលជាជម្រើសល្អបំផុត៕

ប្រភព៖ MARCA

អានអត្ថបទបន្ទាប់៖ ទោះព្រមបន្ដនៅ Barcelona តែ Messi រិះគន់ប្រធានក្លឹប Bartomeu ថាលេបសំដីរបស់ខ្លួន

ទោះបីជា Lionel Messi បានអះអាងថា រូបគេនឹងនៅបន្ដលេងឲ្យ Barcelona មួយរដូវកាលទៀតក៏ពិតមែន ប៉ុន្ដែខ្សែប្រយុទ្ធអាហ្សង់ទីន បានប្រើនិយាយរិះគន់ប្រធានក្លឹបលោក Josep Maria Bartomeu។

លោក Bartomeu លើកឡើងថា Messi មិនអាចចាកចេញនោះទេ ដោយសារតែលក្ខខណ្ឌបានផុតកំណត់ ប៉ុន្ដែ កីឡាករផ្ទាល់បានបញ្ជាក់ថា មានការព្រមព្រៀងផ្ទាល់មាត់ ដែលការសម្រេចចិត្តអាចធ្វើទៅបាន នៅពេលដែលរដូវកាល ២០១៩/២០ ត្រូវបានបញ្ចប់។

Messi បានថ្លែងប្រាប់វេបសាយ Goal.com ថា៖ “ខ្ញុំបានប្រាប់ទៅក្លឹប ដែលរួមមានប្រធានក្លឹប ថាខ្ញុំចង់ចាកចេញ។ ខ្ញុំបានប្រាប់គាត់បែបនេះ ពេញមួយឆ្នាំ ខ្ញុំជឿជាក់ថា វាជាពេលដែលត្រូវលាឈប់ហើយ។”

“ខ្ញុំជឿថាក្លឹបត្រូវការកីឡាករវ័យក្មេងបន្ថែម កីឡាករថ្មី ហើយខ្ញុំគិតថាពេលវេលារបស់ខ្ញុំជាមួយ Barcelona ដល់ពេលបញ្ចប់ហើយ។ ខ្ញុំមានអារម្មណ៍សោកស្ដាយ ព្រោះខ្ញុំតែងតែនិយាយថា ខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំនៅទីនេះ។”

“ខ្ញុំបានប្រាប់ប្រធានក្លឹបហើយ គាត់តែងតែនិយាយថា នៅចុងរដូវកាល ខ្ញុំអាចសម្រេចចិត្តថាតើ ខ្ញុំត្រូវនៅបន្ដ ឬត្រូវចាកចេញ ហើយចុងក្រោយគាត់បានលេបសំដីរបស់ខ្លួន។”

ប្រភព៖ MARCA

 

You may also like