fbpx
បារាំង

កូនក្រុមរបស់លោក Solskjaer មួយរូប ដកខ្លួនពីជម្រើសជាតិ ក្រោយមានបញ្ហារបួសជង្គង់

ខ្សែប្រយុទ្ធ Anthony Martial បានដកខ្លួនចេញពីបញ្ជីកីឡាករជម្រើសជាតិបារាំង ដោយសារបញ្ហារបួសជង្គង់ ហើយជំនួសមកវិញដោយ Thomas Lemar។

សហព័ន្ធបាល់ទាត់បារាំង(FFF) បានប្រកាសថា ការសំរេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីមានការពិភាក្សាគ្នារវាង ក្រុមគ្រូពេទ្យរបស់ជម្រើសជាតិបារាំង និង ក្លឹប Manchester United។

FFF បានលើកឡើងថា Martial មានបញ្ហារបួសជង្គង់ខាងស្ដាំ ហើយមានបញ្ហាឈឺចាបនៅកន្លែងនោះ កំឡុងពេលប្រកួតទល់នឹងក្រុម Wolves នៅក្នុងជំនួបពាន FA Cup កាលពីថ្ងៃសៅរ៍កន្លងទៅ។

គួរបញ្ជាក់ថា កីឡាករវ័យ ២៣ឆ្នាំរូបនេះ នឹងខកខានពីរប្រកួតដំបូងអោយក្រុមជម្រើសជាតិបារាំង ក្នុងវគ្គជម្រុះ Euro 2020 ទល់នឹងក្រុម ម៉ុលដូវ៉ា និង អ៊ីស្លង់៕

ប្រភព៖ Sky Sports

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker