fbpx
FIFA

កំណត់ត្រា​របស់​ជើង​ខ្លាំង​ម្នាក់ កុំ​ថា​ឡើយ Ronaldo និង Messi ក៏​មិន​ទាន់​បំបែក​បាន

ទាំង​តារា​ឆ្នើម ២ រូប​ក៏​កំពុង​ដុតដៃដុតជើង​ជួយ​ក្រុម​ជម្រើស​ជាតិ​រៀង​ខ្លួន ក្រឡេក​ទៅ​មើល​ស្ថិតិ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក៏ Lionel Messi និង Cristiano Ronaldo មិន​អាច​តាម​ទាន់​តារា​ជើង​ចាស់ Ali Daei បាន​នៅ​ឡើយ។

កើត​ក្នុង​ឆ្នាំ ១៩៦៩ នៅ​ទីក្រុង Arbadibl ក្នុង​ប្រទេស​អ៊ីរ៉ង់ ​បច្ចុប្បន្ន Ali Daei នៅ​តែ​បន្ត​ជា​តារា​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​មាន​ដល់​ទៅ ១០៩ គ្រាប់។ ស្ថិតិ​ជោគជ័យ​នេះ​ខុស​គ្នា​ដាច់​ធៀប​នឹង Ronaldo ដែល​មាន​ត្រឹម ៨៥ គ្រាប់ ខណៈ Pele មាន ៧៧ គ្រាប់ និង Messi មាន ៦៤ គ្រាប់​សម្រាប់​ក្រុម​អាហ្សង់ទីន។

បន្ថែម​ទៀត​ថា​សម្រាប់​បុរស​សញ្ជាតិ​អ៊ីរ៉ង់​រូប​នេះ ក៏​ជា​បុរស​ដំបូង​នៃ​ប្រទេស​ខ្លួន​ដែល​មាន​សិទ្ធ​ទៅ​លេង​នៅ Champions League និង​ស៊ុត​បញ្ចូល​ទី​បាន ២ គ្រាប់​សម្រាប់​ជំនួប​ដំបូង​បង្អស់។ ខណៈ​នៅ​ជម្រើស​ជាតិ ១០៩ គ្រាប់ ក្នុង​ជំនួប​បង្ហាញ​ខ្លួន ១៤៩ លើក ធ្លាប់​លេង ១២ រដូវ​កាល​ទាំង​នៅ​តំបន់​អាស៊ី​និង​អឺរ៉ុប ស៊ុត​បញ្ចូល​ទី​បាន ២៨៧ គ្រាប់។

ប្រភព: BeSoccer

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker