បាល់ទាត់អឺរ៉ុប ពត៌មានដោះដូរកីឡាករ អាល្លឺម៉ង់

ក្តៅ! កីឡាករ​ទី ៦ ដែល Chelsea ​កំពុង​តាម​ទិញ បាន​ហោះ​ចេញ​ពី​ប្រទេស​កំណើត​គេ​ហើយ

កីឡាករ​គោលដៅ​សំខាន់​ទី ៦ របស់ Chelsea ដែល​ក្លឹប​ចង់​បាន​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ ត្រូវ​បាន​រាយការណ៍​ថា ​ទើប​ហោះ​ចេញ​ពី​ប្រទេស​អាល្លឺម៉ង់​មុន​នេះ​បន្តិច នោះ​គឺ Kai Havertz។

Frank Lampard
Kai Havertz

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Bayer Leverkusen ​បាន​ចាកចេញ​ពី​ជំរំ​ហ្វឹកហាត់​នៅ​ទីក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​សុក្រ​នេះ។ ជា​ការ​បញ្ជាក់​របស់​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​ហៅ​កាត DFB។

គេ​ទំនង​ជា​នឹង​ធ្វើ​ដំណើរ​មក​កាន់​ចក្រភព​អង់គ្លេស ដើម្បី​ចូលរួម​ជាមួយ​ក្លឹប​តោ​ខៀវ Chelsea ដោយ​ទំនង​ជា​ឆ្លង​កាត់​រយៈ​ពេល​ត្រឹម ២៤ ម៉ោង​ទៀត​តែ​ប៉ុណ្ណោះ ​ក្នុង​ការ​ធ្វើ​តេស្ត​សុខភាព មុន​ប្រកាស​ឈ្មោះ​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​របស់ Chelsea និង​ជា​កីឡាករ​មាន​តម្លៃ​បំបែក​កំណត់ត្រា​ផ្ទេរ​ចូល ៨០ លាន​អឺរ៉ូ។

Kai Havertz

បញ្ជាក់​ថា​សូម្បី​តែ​គ្រូ​របស់ Leverkusen កន្លង​ទៅ ក៏​និយាយ​រួច​ហើយ​ដែរ ថា​លោក​មិន​រំពឹង​ Havertz អាច​ត្រលប់​មក​ហ្វឹកហាត់​ជាមួយ​ក្រុម​ម្តង​ទៀត​នោះ​ទេ។ ប្រសិន​ Chelsea ជោគជ័យ​លើ​ការ​យក​បុរស​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​មួយ​ទៀត នោះ​សម្រាប់​រដូវ​កាល ២០២០/២១ ក្លឹប​ចាយ​អស់​ជាង ២០០ លាន​អឺរ៉ូ​ហើយ៕ ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ អតីតកីឡាករ Barca ម្នាក់ កំពុងព្យាយាមបញ្ចុះបញ្ចូល Messi ឲ្យចាកចេញពី Camp Nou ហើយមកលេងនៅក្លឹបជាមួយគេវិញ

កីឡាករ Ivan Rakitic បាននិយាយបែបលេងសើចថាក្រុម Sevilla កំពុងរក្សាទុកកន្លែងមួយសម្រាប់ Lionel Messi ប្រសិនបើតារាកំពូលអាហ្សង់ទីនរូបនេះ សម្រេចចិត្តចាកចេញពីក្រុម Barcelona ។

Ivan Rakitic

ជាក់ស្តែង Rakitic បានវិលត្រលប់ទៅកាន់ក្រុម Sevilla វិញ បន្ទាប់ពីទទួលបានភាពជោគជ័យរយ:ពេល ៦ ឆ្នាំ នៅក្លឹប Barcelona ដោយឈ្នះពានរង្វាន់ La Liga ចំនួន ៤ និង Champions League ផងដែរ ក្នុងចំណោមពានរង្វាន់ធំៗជាច្រើនទៀត ។

Ivan Rakitic

មិនតែប៉ុណ្ណោះ Messi ក៏អាចនឹងចាកចេញពីទឹកដី Camp Nou ផងដែរ បន្ទាប់ពីរូបគេបានប្រាប់ក្លឹបអំពីកុងត្រាពិសេសនៅក្នុងកិច្ចសន្យារបស់គេ ដែលនឹងអនុញ្ញាតឱ្យគេចាកចេញដោយឥតគិតថ្លៃ បើទោះបីជាក្លឹបបានទទូចថាកុងត្រានេះលែងមានសុពលភាព ខណ:ក្របខ័ណ្ឌ La Liga ក៏កំពុងកាន់ជើងក្រុម Barca ផងដែរ ។

Lionel Messi

ប៉ុន្តែទោះជាយ៉ាងណាការវិវឌ្ឍន៍នាពេលថ្មីៗចុងក្រោយ បានបង្ហាញថាម្ចាស់ពានរង្វាន់ក្របខ័ណ្ឌ Ballon d’Or  ៦ សម័យកាល នឹងបន្តស្នាក់នៅទឹកដី Camp Nou ក្រោយឪពុករបស់ខ្សែប្រយុទ្ធអាហ្សង់ទីន លោក Jorge បានជួបពិភាក្សាជាមួយប្រធានក្លឹបលោក Josep Maria Bartomeu ។

Lionel Messi

តែទោះយ៉ាងណា Rakitic ចង់ឃើញមិត្តរួមក្រុមចាស់របស់គេ តាមកន្លងរបស់ខ្លួន ដើម្បីដើរចេញពីក្រុម Barcelona នឹងផ្លាស់មកលេងនៅក្រុម Sevilla ជំនួសវិញ ។

Lionel Messi

មិនតែប៉ុណ្ណោះនៅពេលគេសួរថាតើក្រុម Sevilla អាចនឹងចុះហត្ថលេខានាំយក Messi មកដែរឬទេ? ខណ:ខ្សែបម្រើក្រូអាតនិយាយថា ៖ ” យើងនឹងស្វែករកកន្លែងសម្រាប់គាត់ មិនអីទេ ។ ខ្ញុំគិតថាវាមិនមែនជារឿងដែលធំដុំណាស់ណាពេកនោះទេ ។ ព្រោះខ្ញុំចង់ឃើញរបៀបដែលក្លឹបមួយអាចរីកចម្រើនកាន់តែខ្លាំងឡើង ។  ខ្ញុំចង់តែងតែចង់ទាញទាញគាត់ឲ្យមកលេងជាមួយខ្ញុំ ” ។ ” ខ្ញុំចង់ធ្វើការ និងរួបរួមគ្នាជាមួយមិត្តរួមក្រុមរបស់ខ្ញុំ ដើម្បីធ្វើឲ្យក្រុម Sevilla កាន់តែមានភាពធំឡើង ” ៕

ប្រភព: Goal 

 

You may also like