fbpx
បាល់ទាត់អឺរ៉ុបអាល្លឺម៉ង់

ក្តៅ! តារាកំពូល Bayern ម្នាក់ ព្រមទម្លាក់ចុងប៊ិចលើកុងត្រាថ្មី ដើម្បីបន្តអនាគតជាមួយក្លឹប រហូតដល់ឆ្នាំ ២០២៣

អ្នកចាំទីដៃស្អិត Manuel Neuer បានចេញមុខបំបិទពាក្យចចាមអារ៉ាមទាំងឡាយណា ដែលបានថារូបគេចង់ចាកចេញពីក្លឹប Baynern Munich ជាមួយនឹងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្ថែមទៀត ដែលនឹងត្រូវបន្តរហូតដល់ឆ្នាំ ២០២៣ ។

Manuel Neuer

គួរបញ្ជាក់ផងដែរថា Neuer មិនបានសប្បាយចិត្តចំពោះការលេចធ្លាយនូវព័ត៌មាន ដែលថារូបគេចង់ដើរចេញពីក្រុម Bayern ខណ:កិច្ចសន្យារបស់គេខិតជិតត្រូវបញ្ចប់ រួមជាមួយការមកដល់របស់អ្នកចាំទីវ័យក្មេង Alexander Nubel នៅរដូវក្តៅនេះនោះទេ ។

Manuel Neuer

ប៉ុន្តែទោះជាយ៉ាងណាការសង្ស័យចំពោះអនាគតរបស់គេទាំងអស់នោះឥឡូវនេះបានរលាយបាត់ទៅវិញ បន្ទាប់ពីក្លឹបអាល្លឺម៉ង់មួយនេះ បានប្រកាសអំពីការពន្យារកិច្ចសន្យាថ្មី សម្រាប់ Neuer រយ:ពេល ៣ រដូវទៀត ។

ជាក់ស្តែងតារាឆ្នើមវ័យ ៣៤ ឆ្នាំរូបនេះ បានឈ្នះពានក្របខ័ណ្ឌ Bundesliga ចំនួន ៧ ដង, League Cup ចំនួន ៥ ដង, Champions League និង Club World Cup ផងដែរ ។ មិនតែប៉ុណ្ណោះ Neuer ក៏បានឈ្នះការពានរង្វាន់បាល់ទាត់ពិភពលោកជាមួយក្រុមជម្រើសជាតិអាឡឺម៉ង់នៅឆ្នាំ ២០១៤ ដែរ ៕

Manuel Neuer

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Roberto Carlos កៀកសឹងតែបានផ្ទេរមកកាន់ក្លឹបមួយនៅ PL តែការផ្ទេរមិនបានសម្រេច

វីរបុរសប្រេស៊ីលលោក Roberto Carlos បានទំលាយថា រូបលោកមានការកៀកនឹងផ្ទេរទៅកាន់ Chelsea កាលពីឆ្នាំ ២០០៧ ប៉ុន្ដែចុងក្រោយការផ្ទេរបែជាមិនអាចធ្វើទៅបាន។

អតីតខ្សែការពាររូបនេះ មិនមានតម្លៃផ្ដាច់កុងត្រានោះទេ នៅពេលនោះ ក្រោយពីចែកផ្លូវគ្នាជាមួយ Real Madrid បន្ទាប់ពីចំណាយពេលអស់១១ឆ្នាំនៅទឹកដី Santiago Bernabeu។

លោក Carlos បាននិយាយថា៖ “ខ្ញុំមានសំណើ២ ពីក្លឹប Fenerbahce និង Chelsea។ Chelsea មិនអាចធ្វើទៅបាន ដូច្នេះខ្ញុំក៏ចុះហត្ថលេខាសម្រាប់ Fenerbahce។”

“ប៉ុន្ដែជាមួយ Chelsea វាពិតជាកៀកមែនទែន។ មានការព្រមព្រៀង ហើយខ្ញុំគ្រាន់តែទៅទីនោះ ដើម្បីចុះហត្ថលេខាលើកុងត្រា។ វាត្រឹមតែមួយសប្ដាហ៍មុនពេលដែលខ្ញុំចុះហត្ថលេខាសម្រាប់ Fenerbahce ហើយខ្ញុំបានទៅទីក្រុងប៉ារីស ទៅជួបជាមួយលោក Roman Abramovich(ម្ចាស់ក្លឹប Chelsea) ហើយនឹង Reter Kenyon(អតីនាយកប្រតិបត្ដិ)។”

លោកបានបន្ដថា៖ “ប៉ុន្ដែជាអកុសល នៅពេលចុងក្រោយអ្វីៗមិនអាចទៅរួច មុនពេលសម្រេច ដែលវាបានកើតឡើងច្រើនដងរួចមកហើយនៅក្នុងវិស័យបាល់ទាត់។ បញ្ហាគឺជាមួយនឹងមេធាវី។”

ប្រភព៖ Goal

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker