fbpx
FIFAបាល់ទាត់អឺរ៉ុប

ក្តៅ! មាន​ភស្តុតាង​ច្បាស់​នឹង​ភ្នែក ​គេ​បោះ​ឲ្យ Salah តែ​បែរ​ជា FIFA ​ប្រកាស​ឈ្មោះ Messi

Lionel Messi ​បាន​ជោគជ័យ​នៅ​ពាន​រង្វាន់ The Best FIFA Men’s Player of The Year សម្រាប់​ឆ្នាំ ២០១៩ នេះ ដែល​យក​ឈ្នះ​លើ​បេក្ខភាព​ឈរ​ឈ្មោះ​ពីរ​រូប​ចុង​ក្រោយ​ឯ​ទៀត​មាន Cristiano Ronaldo និង Virgil van Dijk។

អ្នកចាត់ការហ្សូដង់
ការប្រកាសរបស់ FIFA
ការជ្រើសរើសរបស់គ្រូហ្សូដង់

យ៉ាងណាមិញ​ហាក់​មាន​មតិ​ប្រតិកម្ម​និង​រិះគន់​ទៅ​លើ FIFA ​ច្រើន ចំពោះ​លទ្ធផល​នៅ​ឆ្នាំ​នេះ រហូត​ដល់​សូម្បី​តែ​អ្នកចាត់ការ​ជម្រើស​ជាតិ​ស៊ូដង់​ក៏​ផ្ទុះ​ការ​តវ៉ា​ផង​ដែរ។ លោក Zdravko Lugarisic ​បាន​បង្ហើប​ថា​លោក​ពិត​បាន​បោះឆ្នោត​ឲ្យ​ទៅ Mohamed Salah ជា​បេក្ខភាព​ទី​មួយ ប៉ុន្តែ​នៅ​លើ​បញ្ជី​ប្រកាស​ផ្លូវការ​ចេញ​ពី FIFA បែរ​ជា​ដាក់​ឈ្មោះ​របស់​លោក​ថា​រើស​យក Messi ជា​បេក្ខភាព​ទី​មួយ​វិញ ហើយ​ឈ្មោះ​របស់ Salah គ្មាន​សូម្បី​តែ​នៅ Top 3។

ការចែកចាយលើ Twitter

ដោយ​ឡែក​មួយ​ករណី​ផ្សេង​ទៀត​គឺ​ប្រធាន​ក្រុម​អេហ្សីប​កីឡាករ Ahmad Elmohamady ដែល​បាន​បោះឆ្នោត​ឲ្យ Mohamed Salah ដែរ​នោះ ​ការ​ជ្រើសរើស​របស់​គេ​ពុំ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ FIFA ឡើយ៕

ប្រភព៖​FoxSportAsia

អានអត្ថបទបន្ទាប់៖ ក្តៅ! សារ​ផ្លូវការ​ចេញ​ពី Juve ​បាន​ប្រតិកម្ម​រឿង​ Ronaldo មិន​ឈ្នះ​ពាន The Best

សម្តី​ផ្លូវការ​ចេញ​ពី​នាយក​ជាន់​ខ្ពស់​របស់​ក្លឹប Juventus គឺ​លោក Fabio Paratici ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្តល់​ជូន​ពាន​រង្វាន់ The Best ទៅ​កាន់ Lionel Messi ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ក្នុង​ទីក្រុង Milan ​ប្រទេស​អ៊ីតាលី។

លោក Fabio Paratici
កីឡាករ Lionel Messi

ថ្លែង​ប្រាប់​សារព័ត៌មាន CdS លោក Paratici ​បាន​ពោល​ពាក្យ​ថា៖ “យើង​ពិត​ជា​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​សម្រាប់​ពាន​រង្វាន់​កាល​ពី​យប់​មិញ ពិត​ណាស់​ដែល​យើង​នៅ​តែ​គោរព​ដល់ Messi ដែល​ជា​កីឡាករ​ល្អ​មួយ​រូប ប៉ុន្តែ​តាម​ការ​មើល​ឃើញ​ជាក់ស្តែង​ពី​អ្វី​ដែល​កើត​ឡើង​នា​រដូវ​កាល​ចាស់​សម្រាប់ Ronaldo ​បាន​ឈ្នះ​ពាន Nations League, Serie A និង Italian Super Cup ​និង​ការ​លេង​យ៉ាង​ល្អ​នៅ Champions League បែប​នេះ​សម​តែ Ronaldo សក្ដិសម​ឈ្នះ​ពាន​រង្វាន់ The Best ខ្លាំង​បំផុត”។

កីឡាករ Cristiano Ronaldo
ការចុះហត្ថលេខារបស់ Ronaldo ជាមួយក្លឹប Juve

បញ្ជាក់​ថា​ជា​លទ្ធផល​សម្រេច Ronaldo ទទួល​បាន​ពិន្ទុ ៣៦ ខណៈ Messi ​បាន ៤៦ វ៉ា​ដាច់​ផឹង និង Van Dijk ​បាន ៣៨។ លទ្ធផល​ជា​ការ​សម្រេច​ចេញ​ពី​ការ​បោះឆ្នោត​របស់​ស្ថាប័ន​សារព័ត៌មាន អ្នកចាត់ការ ប្រធាន​ក្រុម និង​បណ្តា​អ្នក​គាំទ្រ​តាម​បណ្តា​ប្រទេស​នីមួយៗ​ទូទាំង​សកលលោក៕

ប្រភព៖ Goal

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker