fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

ក្តៅ! រកឃើញកីឡាករ Juventus ទី ២ ដែលតេស្តឃើញមានផ្ទុកវីរុសឆ្លង COVID-19 បន្ទាប់ពីកីឡាករ Rugani

ខ្សែបម្រើក្រុម Juventus និងជម្រើសជាតិបារាំង កីឡាករ Blaise Matuidi ត្រូវបានធ្វើតេស្ត៍រកឃើញថាមានផ្ទុកវីរុសឆ្លងថ្មី COVID-19 ។

Blaise Matuidi 

ជាក់ស្តែងនេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រផ្លូវការរបស់ក្លឹប Juventus បានសរសេរថា ៖ “ កីឡាករយើងត្រូវបានតេស្តវិជ្ជមានម្នាក់ទៀតហើយ បើគិតចាប់ពីថ្ងៃពុធទី ១១ ខែមីនាមក គេត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីអ្នកដទៃ ។ គាត់នឹងត្រូវបន្តឃ្លាំមើលពីស្ថានភាព ហើយនឹងធ្វើតាមតាមការណែនាំសុខភាព ។ គាត់មានសភាពសុខសប្បាយធម្មតាទេនៅពេលនេះ ”  ។

Blaise Matuidi

គួរបញ្ជាក់ផងដែរថា Matuidi គឺជាកីឡាកររបស់ក្រុម Juve ទី ២ ហើយ ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសឆ្លងដ៏កាចសាហាវមួយនេះ បន្ទាប់ពីខ្សែការពារ Daniele Rugani ។

Daniele Rugani

រំលឹកថាកីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាទៀងទាត់ សម្រាប់ម្ចាស់ជើងឯក Serie A រដូវកាលនេះ ជាមួយនឹងការបង្ហាញខ្លួនចំនួន ៣១ ប្រកួតមកហើយ ។ មិនតែប៉ុណ្ណោះ Matuidi ក៏ជាផ្នែកដ៏សំខាន់មួយ ក្នុងក្រុមជម្រើសជាតិបារាំងផងដែរ អំឡុងពេលពួកគេបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនៅឆ្នាំ ២០១៨ និងបានឈ្នះពានរង្វាន់លីគចំនួន ២ លើកជាមួយ Juve ផងងដែរ ចាប់តាំងពីបានចុះហត្ថលេខាមក នៅឆ្នាំ ២០១៧ ៕

Blaise Matuidi

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ ឃើញជិតផុតកុងត្រា Man Utd ផ្តល់ជូនតារាឆ្នើមខ្លួនម្នាក់ ជាមួយកិច្ចសន្យាថ្មី ១ ឆ្នាំបន្ថែមទៀត

ក្រុមបិសាចក្រហម Manchester United បានធ្វើការបន្ថែមរយ:ពេល ១ ឆ្នាំទៀតចូលទៅក្នុងកិច្ចសន្យារបស់ Nemanja Matic ដើម្បីរក្សាខ្សែបម្រើរូបនេះ​ ឲ្យស្នាក់នៅក្លឹបន្តទៀត រហូតដល់ឆ្នាំ ២០២៤ ។

Nemanja Matic

គួរបញ្ជាក់ថាកីឡាករសញ្ជាតិស៊ែប៊ីរូបនេះ នៅសល់ពេលត្រឹមតែ ៣ ខែទៀតប៉ុណ្ណោះ ក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គេ ខណ: Matic កំពុងមានបំណងចាកចេញពី United នៅរដូវក្តៅខាងមុខនេះ ជាមួយក្លឹបជាច្រើននៅជុំវិញទ្វីបអឺរ៉ុបរួមទាំង Inter Milan ដែលកំពុងរង់ចាំចុះហត្ថលេខាលើរូបគេ ដោយឥតគិតថ្លៃ ។

Nemanja Matic

តែទោះជាយ៉ាងណាទម្រង់លេងដ៏ល្អរបស់ Matic នៅក្នុងរយ:ពេលចុងក្រោយនេះ បានបញ្ចុះបញ្ចូលឲ្យគ្រូបង្វឹកលោក  Ole Gunnar Solskjaer និងក្រុម United ផ្តល់កុងត្រាថ្មីមួយបន្ថែមទៀត ខណ:គាត់ជឿជាក់ថាកីឡាកររូបនេះ នៅតែមានអនាគតដ៏ល្អមួយ ក្នុងទឹកដី Old Trafford ។

Nemanja Matic

លើសពីនេះ ខ្សែបម្រើវ័យ ៣១ ឆ្នាំរូបនេះ បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុមបិសាចក្រហម ដែលធ្វើឲ្យពួកគេ កាន់តែខិតជិត ក្នុងការតាមទាន់ក្រុម Chelsea ដើម្បីដណ្តើមយកតំណែង ៤ នៅក្នុងតារាង មុនពេលរដូវកាលនៅក្នុងក្របខ័ណ្ឌទាំងមូលត្រូវ Premier League ត្រូវបានផ្អាករហូតដល់ថ្ងៃទី ៣ ខែមេសា ដោយសារវិបត្ដិវីរុសឆ្លងកូវីដ១៩ ៕

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker