ពត៌មានដោះដូរកីឡាករ អង់គ្លេស អេស្ប៉ាញ

ក្តៅ! Barca ឆ្លើយ ‘OK’ ហើយ ដើម្បីឲ្យ Coutinho ផ្ទេរទៅលេងនៅក្របខណ្ឌ Premier League វិញ នៅរដូវក្តៅខាងមុខនេះ

យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយ បានអោយដឹងថាកីឡាករ Philippe Coutinho ត្រូវបានគេផ្តល់ឱកាស ដើម្បីចូលរួមជាមួយក្លឹបនៅ Premier League វិញ ក្នុងលក្ខខណ្ឌខ្ចីជើង នៅរដូវក្តៅខាងមុខនេះ ។

Philippe Coutinho  

គួររំលឹកថា Coutinho បានបញ្ចប់ការផ្ទេរមួយ នៅក្នុងចំនួនទឹកប្រាក់ពី ១៤២ លានផោនពី Liverpool ទៅកាន់ Barcelona ក្នុងឆ្នាំ ២០១៨ ប៉ុន្តែរូបគេមិនទទួលបានភាពជោគជ័យនៅក្នុងទឹកដី Camp Nou នោះទេ ដោយត្រូវដាក់ឲ្យក្លឹប Bayern Munich ខ្ចីជើងជំនួសវិញ ។

Philippe Coutinho

ហើយយ៉ាងណាមិញដោយមើលឃើញពីទម្រង់លេងរបស់ Courinho នៅក្នុងពេលបច្ចុប្បន្ននេះ មិនបានធ្វើឲ្យក្រុម Bayern ចង់បានកិច្ចសន្យាជាអចិន្ត្រៃយ៍ណាមួយទេ នៅពេលកុងត្រារបស់គេនៅទឹកដីអាល្លឺម៉ង់ត្រូវបញ្ចប់ នៅរដូវក្តៅខាងមុខនេះនោះទេ ។

Philippe Coutinho

ប៉ុន្តែទោះជាយ៉ាងបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Sport បានឲ្យដឹងថាក្រុម Barcelona បានអនុញ្ញាតឲ្យ Coutinho ចូលរួមជាមួយក្លឹបនៅ Premier League នៅរដូវក្តៅខាងមុខនេះ ខណ:ក្លឹប Chelsea និង Tottenham កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងបំផុត លើខ្សែបម្រើសញ្ជាតិប្រេសុីលរូបនេះ ៕

ប្រភព: Mirror 

You may also like