អេស្ប៉ាញ

ក្នុងចំណោមកីឡាករ២៣រូប នៅក្នុងក្រុម Atletico មានតែ២រូបប៉ុណ្ណោះ ដែលធ្លាប់កាន់ពាន UCL

នៅក្នុងចំណោមកីឡាករទាំង២៣រូបរបស់ក្រុម Atletico Madrid មានតែកីឡាករ២រូបប៉ុណ្ណោះ ដែលយល់អារម្មណ៍អ្វីទៅដែលជាជើងឯក Champions League។​ កីឡាករទាំងពីររូបនោះគឺ ខ្សែប្រយុទ្ធ Alvaro Morata និងខ្សែបម្រើ Marcos Llorente ។

Morata – Real Madrid

Marcos Llorente ក៏ស្ថិតនៅក្នុងក្រុម Real Madrid ផងដែរនៅពេលដែលពួកគេឈ្នះពាន Champions League នៅក្នុងរដូវកាល ២០១៧/១៨ ប៉ុន្ដែ ខ្សែបម្រើរូបនេះ មិនបានបង្ហាញខ្លួននៅលើទីលានប្រកួត ក្នុងវគ្គ Knockout នោះទេ ដោយរូបគេ បានត្រឹមមានឈ្មោះ នៅក្នុងបញ្ជីកីឡាករ ត្រូវប្រកួតទល់នឹង Juventus តែម្ដងប៉ុណ្ណោះ។

Marcos Llorente

ចំណែកឯ Morata វិញធ្លាប់បានឈ្នះពានអឺរ៉ុប២លើកជាមួយនឹងក្រុមអធិរាជស។ ការឈ្នះពានលើកដំបូង គឺនៅក្នុងឆ្នាំ ២០១៤ ហើយលើកទី២ នៅក្នុងឆ្នាំ ២០១៧។

Atletico Madrid

គួរបញ្ជាក់ថា ក្រុមដែលដឹកនាំដោយលោក Diego Simeone នឹងធ្វើដំណើរទៅប្រកួតនៅទឹកដីរបស់ក្រុម RB Leipzig នៅក្នុងវគ្គ៨ក្រុមចុងក្រោយ នៅពាក់កណ្ដាលខែសីហានេះ បន្ទាប់ពីពួកគេ បានទំលាក់ក្រុមការពារជើងឯក Liverpool នៅក្នុងវគ្គ១៦ក្រុម៕

ប្រភព៖ MARCA

អានអត្ថបទបន្ទាប់៖ Lonergan ប្រាប់ឈ្មោះកីឡាករ Liverpool ម្នាក់ ដែលរូបគេមិនចង់ប្រឈមមុខជាមួយ ក្នុងពេលហ្វឹកហាត់របស់ក្រុមម្តងៗ

អ្នកចាំទី Andy Lonergan របស់ក្រុមហង្សក្រហម Liverpool បានអះអាងថាខ្សែប្រយុទ្ធ Xherdan Shaqiri គឺជាកីឡាករដែលពិបាកក្នុងការប្រឈមមុខបំផុត អំឡុលងពេលហ្វឹកហាត់ ដូចទៅនឹងខ្សែប្រយុទ្ធជួរកំពូលទាំងមុខទាំងបីរបស់ក្រុមផងដែរ ។

បញ្ជាក់ផងដែរថាកីឡាករវ័យ ៣៦ ឆ្នាំរូបនេះ ហាក់កំពុងស្វែងរកក្លឹបថ្មីមួយ ដើម្បីអាចបង្ហាញខ្លួនទៀងទាត់ជាមុន បន្ទាប់ពីក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានសំរេចចិត្តមិនធ្វើការផ្តល់ជូននូវកុងត្រាថ្មីណាមួយ ដល់រូបគេទៀតឡើយ ។

មិនតែប៉ុណ្ណោះ Lonergan បានចំណាយពេលស្ទើរតែទាំងស្រុងនៃអាជីពរបស់គាត់នៅក្នុងការប្រកួតនៅឯក្របខ័ណ្ឌ Championship  មុនពេលមកជួយក្រុម Liverpool ដើម្បីដោះស្រាយកង្វះអ្នកចាំទីកាលពីរដូវកាលមុន ។

Liverpool

ហើយអំឡុងពេលដែលអ្នកចាំទីរូបនេះ លេងនៅឯទឹកដី Anfield រូបគេបានជួបតារាឆ្នើមៗជាច្រើន ដូចជា Mo Salah, Sadio Mane និង Roberto Firmino ជាដើម ។ លើសពីនេះ  Lonergan ក៏បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករ Shaqiri ផងដែរ ដោយបាននិយាយថាខ្សែប្រយុទ្ធសញ្ជាតិស្វីសរូបនេះ បានធ្វើឲ្យខ្លួនកាន់តែមានភាពល្អប្រសើជាងមុន អំឡុងពេលការហ្វឹកហាត់របស់ក្រុម្តងៗ ។

Xherdan Shaqiri

ដោយឡែក Lonergan បានប្រាប់ The Liverpool Echo ថា ៖ “គ្មានកីឡាករ Liverpool ណាម្នាក់ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទេ ពីព្រោះពួកគេគឺសុទ្ធតែមិនគួរឲ្យជឿ ។ ហើយកីឡាករដែលខ្ញុំមិនចូលចិត្តគឺ Shaqiri ។ នៅពេលដែលគាត់ស៊ុតបាល់ គាត់អាចធ្វើអ្វីៗគ្រប់យ៉ាងដែលគាត់ចង់បាន ដោយប្រើត្រឹមតែជើងឆ្វេងរបស់កាត់ប៉ុណ្ណោះ ” ។

Xherdan Shaqiri

គេបន្តទៀតថា ៖ ” ខ្ញុំតែងតែគិតថា នៅពេលដែលយើងចាប់គូលេងម្ខាង ៥ ខ្ញុំតែងចង់ឲ្យគាត់នៅខាងខ្ញុំ ពីព្រោះប្រសិនបើគាត់លេងទល់ខ្ញុំ គាត់នឹងស៊ុតមិនដកជើងនោះទេ ”  ៕

ប្រភព: DailyMail 

You may also like