fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

ក្រុមត្រកូល Manchester ទាំង ២ កំពុងប្រជែងគ្នាដណ្តើមយកតារាឆ្នើម ២ រូប មកកាន់ក្រុមរៀងខ្លួន នៅរដូវក្តៅខាងមុខ

ក្រុមបិសាចក្រហម Manchester United និង Manchester City ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍លើកីឡាករ Kalidou Koulibaly ក្លឹប Napoli និង Milan Skriniar របស់ក្រុម Inter Milan ខណ:ក្រុមទាំងពីរកំពុងត្រៀមខ្លួនរួចស្រេច ដើម្បីប្រកួតប្រជែងគ្នា ដណ្តើមយកកីឡាករទាំង ២ រូបនេះរៀងៗខ្លួន ។

គួរបញ្ជាក់ផងដែរថាលោក Pep Guardiola កំពុងស្ថិតនៅក្នុងទីផ្សារដោះដូរកីឡាករមួយ ដើម្បីស្វែងរកការចុះហត្ថលេខាលើខ្សែការពារកណ្តាលដ៏ឆ្នើមណាម្នាក់ ដើម្បីមកជំនួសតំណែងរបស់អតីតប្រធានក្រុម កីឡាករ Vincent Kompany ។

Kalidou Koulibaly

ទន្ទឹមនឹងការព្យាយាមចុះហត្ថលេខាលើ Jadon Sancho ពី Borussia Dortmund គ្រូបង្វឹកលោក Ole Gunnar Solskjaer ក៏កំពុងពិចារណាលើការផ្លាស់ប្តូរមួយ សម្រាប់ខ្សែការពារណាម្នាក់ផងដែរ ដើម្បីមកចាប់ដៃគូជាមួយកីឡាករ Harry Maguire ។

Milan Skriniar

ហើយយ៉ាងណាមិញ បើយោងតាមការអះអាងពីសារព័ត៌មាន  Independent  បានបញ្ជាក់យ៉ាងច្បាស់ថាក្រុម United និង City កំពុងបង្ហាញពីគោលដៅដូចគ្នា ទៅលើកីឡាករ Koulibaly និង Skriniar ។

Kalidou Koulibaly

ជាក់ស្តែងកាលពីមុន Napoli បានទាមទារតម្លៃខ្លួនយ៉ាងហោចណាស់ ១០០ លានផោន សម្រាប់ខ្សែការពារសេណេហ្គាល់ Koulibaly មុនពេលមានការរាតត្បាតរបស់វីរុសកូវីដ១៩ ខណ:របាយការណ៍ចុងក្រោយមួយ បានបញ្ជាក់ថាក្លឹបនៅ Serie A មួយនេះ អាចនឹងទទួលយកតម្លៃខ្លួនត្រឹមតែ ៧០ លានផោនប៉ុណ្ណោះ ។

មិនតែប៉ុណ្ណោះក្លឹប Manchester ទាំង ២ ក៏មានការចាប់អារម្មណ៍ទៅលើកីឡាករ Skriniar ផងដែរ ប៉ុន្តែ Inter ត្រូវបានគេនិយាយថានឹងបើកកិច្ចព្រមព្រៀងដោះដូរមួយសម្រាប់កីឡាករដែលមានវ័យ ២៥ ឆ្នាំរូបនេះ ជាមួយនឹងខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Man City ៕

Milan Skriniar

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Juventus ​ធ្លាក់​ចូល​ស្ថិតិ​អាក្រក់​មួយ​សារ​ជា​ថ្មី ក្រោយ​ខកខាន​កើត​មាន​ជាង ៣ ឆ្នាំ

ក្លឹប Juventus បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្លឹប AC Milan នៅ​លទ្ធផល ២-៤។ ខាង​ម្ចាស់​ផ្ទះ​បំបែក​បាន​ដោយ​កីឡាករ Zlatan, Kessie, Leao និង Rebic នៅ​ពាក់​កណ្តាល​តង់​ទី​ពីរ​ជា​បន្តបន្ទាប់ ស្រប​ពេល​ក្រុម​ភ្ញៀវ​ធ្វើ​បាន​ដោយ​កីឡាករ Rabiot និង Ronaldo។

AC Milan-Juventus
AC Milan-Juventus

ការ​បរាជ័យ​នេះ បាន​ទាញ​ឲ្យ Juventus ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថិតិ​នៃ​ការ​របូត​គ្រាប់​បាល់​ចំនួន ៤ គ្រាប់​ក្នុង​មួយ​ប្រកួត​សារ​ជា​ថ្មី ដែល​លើក​ចុង​ក្រោយ​បង្អស់​សេះ​បង្កង់​ធ្លាប់​ចាញ់​នៅ​ជំនួប​ទល់ Real Madrid ក្នុង​ព្រឹត្តិការណ៍ Champions League ៤-១។

AC Milan-Juventus
Real Madrid-Juventus

បញ្ជាក់​ថា​វា​ប្រៀប​បាន​នឹង​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែរ ​ព្រោះ​កាល​ចាញ់ ៤-១ នៅ​ឆ្នាំ ២០១៧ មាន Ronaldo ជា​គូ​ប្រជែង ហើយ​ចាញ់ ៤-២ នៅ​ឆ្នាំ ២០២០ នេះ មាន Ronaldo ដូច​គ្នា តែ​នាម​ជា​កីឡាករ​ក្នុង​ក្រុម​របស់​ខ្លួន៕

ប្រភព៖ BR/Football

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker