FIFA

ក្រុមអាហ្សង់ទីន ចេញបញ្ជីកីឡាករត្រៀមតតាំង ជាមួយនឹង អាល្លឺម៉ង់ ខណៈ Messi ប​ន្ដអវត្តមាន

Emiliano Martinez និង Nicolas Gonzalez ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈដែលប្រធានក្រុម Lionel Messi ត្រូវអវត្តមានសារជាថ្មី។

Emiliano Martinez
Nicolas Gonzalez

Messi បានរងពិន័យមិនឲ្យចូលរួមប្រកួតសំរាប់អាហ្សង់ទីនរយៈពេល៣ខែ ក្រោយពីរូបគេបានចោទប្រកាន់ សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង ថាបានប្រព្រឹត្តអំពើពុករលួយ។

Lionel Messi

ទោះយ៉ាងណាក្ដី តារាឆ្នើមរបស់ Barcelona រូបនេះ កំពុងមានបញ្ហារបួសភ្លៅ ដែលធ្វើឲ្យរូបគេត្រូវខកខានការប្រកួតនៅដើមរដូវកាល ហើយក៏អាចនឹងគ្មានវត្តមានសំរាប់ការប្រកួត មិត្តភាពអន្ដរជាតិទល់នឹងក្រុមអាល្លឺម៉ង់ផងដែរ។

ទោះយ៉ាងណាក្ដី អ្នកចាំទីដៃទី២របស់ Arsenal, Martinez និង ខ្សែប្រយុទ្ Gonzalez របស់ក្រុម Stuttgart ទទួលបានការកោះហៅជាលើកដំបូង។

កីឡាករក្រុមអាហ្សង់ទីន ដែលត្រូវបានកោះហៅមានដូចជា៖

អ្នកចាំទី៖ Agustin Marchesin (Porto), Juan Musso (Udinese), Emiliano Martinez (Arsenal)

ខ្សែការពារ៖ Juan Foyth (Tottenham), Renzo Saravia (Porto), Nicolas Otamendi (Manchester City), German Pezzella (Fiorentina), Marcos Rojo (Manchester United), Walter Kannemann (Gremio), Nicolas Tagliafico (Ajax), Leonardo Balerdi (Borussia Dortmund)

ខ្សែបម្រើ៖ Guido Rodriguez (America), Matias Zaracho (Racing Club), Leandro Paredes (Paris Saint-Germain), Nicolas Dominguez (Velez Sarsfield), Rodrigo De Paul (Udinese), Marcos Acuna (Sporting Lisbon), Roberto Pereyra (Watford), Angel Correa (Atletico Madrid), Lucas Ocampos (Sevilla), Erik Lamela (Tottenham)

ខ្សែប្រយុទ្ធ៖ Matias Vargas (Espanyol), Nicolas Gonzalez (Stuttgart), Lucas Alario (Bayer Leverkusen), Lautaro Martinez (Inter), Paulo Dybala (Juventus)

ប្រភព៖ Be Soccer

Leave a Comment

Your email address will not be published.

You may also like