fbpx
FIFA

ក្រុម​ជម្រើស​ជាតិ​មួយ​មាន​កីឡាករ​ថ្លៃៗ​បំផុត តែ​មិនមែន​ប្រេស៊ីល​និង​អេស្ប៉ាញ

សរុប​នៃ​កីឡាករ​ក្នុង​ជម្រើស​ជាតិ​ទាំង ៣២ មាន​តម្លៃ​រួម​ស្មើ​នឹង ១២,៦ ពាន់​លាន​អឺរ៉ូ ដែល​តម្លៃ​នេះ​មិន​ធ្លាប់​ត្រូវ​បាន​គេ​ទម្លាយ​នៅ​ឡើយ តើ​ក្រុម​មួយ​ណា​ប្រមូល​ផ្តុំ​កីឡាករ​ថ្លៃ​បំផុត?

ដើម្បី​បកស្រាយ​ចម្ងល់​របស់​ប្រិយមិត្ត​អ្នក​អាន CamboTrends ក៏​ដក់​ស្រង់​នូវ​ចម្លើយ​ផ្លូវការ​មួយ នោះ​គឺ​ជម្រើស​ជាតិ​បារាំង ដែល​មាន​តម្លៃ​សរុប​ស្មើ​នឹង១ ៤១០ លាន​អឺរ៉ូ ខ្ពស់​ជាង​ជម្រើស​ជាតិ​ណាៗ​ទាំង​អស់​នៅ World Cup ២០១៨។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ចេញ​ពី​ក្រុម​ការងារ CIES

ខាង​ក្រោម​បង្ហាញ​ពី​តម្លៃ​កីឡាករ​ក្នុង​មួយ​ក្រុម​នៃ​ជម្រើស​ជាតិ​លំដាប់​កំពូល​ទាំង ១០:

.បារាំង ថ្លៃ ១ ៤១០ លាន​អឺរ៉ូ មាន Kylian Mbappe ថ្លៃ​បំផុត​ស្មើ ១៨៧ លាន​អឺរ៉ូ:

.អង់គ្លេស ថ្លៃ ១ ៣៨៦ លាន​អឺរ៉ូ មាន Harry Kane ថ្លៃ​បំផុត​ស្មើ ២០១ លាន​អឺរ៉ូ:

.ប្រេស៊ីល ថ្លៃ ១ ២៦៩ លាន​អឺរ៉ូ មាន Neymar ថ្លៃ​បំផុត​ស្មើ ១៩៦ លាន​អឺរ៉ូ:

.អេស្ប៉ាញ ថ្លៃ ៩៦៥ លាន​អឺរ៉ូ មាន Saul Niguez ថ្លៃ​បំផុត​ស្មើ ១០១ លាន​អឺរ៉ូ:

.អាហ្សង់ទីន ថ្លៃ ៩២៥ លាន​អឺរ៉ូ មាន Lionel Messi ថ្លៃ​បំផុត​ស្មើ ១៨៤ លាន​អឺរ៉ូ:

.អាល្លឺម៉ង់ ថ្លៃ ៨៩៥ លាន​អឺរ៉ូ មាន Marc-Andre ter Stegen ថ្លៃ​បំផុត​ស្មើ ១០១ លាន​អឺរ៉ូ:

.បែលហ្សិក ថ្លៃ ៨៣៥ លាន​អឺរ៉ូ មាន Kevin de Bruyne ថ្លៃ​បំផុត​ស្មើ ១៦៧ លាន​អឺរ៉ូ:

.ព័រទុយហ្គាល់ ថ្លៃ ៦៥៦ លាន​អឺរ៉ូ មាន Cristiano Ronaldo ថ្លៃ​បំផុត​ស្មើ ១០៣ លាន​អឺរ៉ូ:

.អ៊ុយរុយហ្គាយ ថ្លៃ ៥២៩ លាន​អឺរ៉ូ មាន Luis Suarez ថ្លៃ​បំផុត​ស្មើ ១២០ លាន​អឺរ៉ូ:

១០.ក្រូអាត ថ្លៃ ៤១៦ លាន​អឺរ៉ូ មាន Ivan Rakitic ថ្លៃ​បំផុត​ស្មើ ៦៨ លាន​អឺរ៉ូ:

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker