fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

ក្រោយដកចិត្តពី Werner , Liverpool ចាប់ផ្តើមដាក់គោលដៅថ្មី លើតារាឆ្នើម របស់ក្រុម Barca មួយរូបនេះវិញ

ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាបានងាកមកចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Ousmane Dembele របស់ក្លឹបអ្នកមានបុណ្យ Barcelona វិញ ក្រោយដកចិត្តពីកីឡាករ Timo Werner របស់ RB Leipzig ។

Ousmane Dembele

គួរបញ្ជាក់ផងដែរថាគ្រូបង្វឹកលោក Jurgen Klopp គឺជាអ្នកកោតសរសើរដ៏ធំមួយរបស់កីឡាករ  Werner ដែលបានអាចបំប៉ោងសំណាញ់ទីបាន ២៤ គ្រាប់ ជាមួយទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍ ក្នុងការបង្ហាញខ្លួនត្រឹម ២៨ លើកនៅក្របខ័ណ្ឌ Bundesliga នារដូវកាលនេះ ។

Timo Werner

ប៉ុន្តែទោះជាយ៉ាងណាក្រុម Liverpool ហាក់មិនមានឆន្ទៈក្នុងផ្តល់ជូនតាមការស្នើសុំតម្លៃខ្លួន ៥០ លានផោន របស់ក្លឹបនៅអាឡឺម៉ង់ឡើយមួយនេះឡើយ ។ ប៉ុន្តែឥឡូវនេះក្រុមនៅក្របខ័ណ្ឌ Premier League មួយនេះ កំពុងស្វែងរកជម្រើសផ្សេងទៀត ខណ:របាយការណ៍ពី Mundo Deportivo បានឲ្យដឹងថាកីឡាករ Dembele អាចជាជម្រើសដ៏សំខាន់មួយ ក្នុងចំណោមជម្រើសផ្សេងទៀត ។

ជាក់ស្តែងកីឡាករសញ្ជាតិបារាំងវ័យ ២៣ ឆ្នាំរូបនេះ បានក្លាយជាកីឡាករម្នាក់ ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក នៅពេលដែលក្រុម Barcelona ព្រមផ្តល់ជូនតម្លៃខ្លួន ១៣៥,៥ លានផោន ដើម្បីចុះហត្ថលេខានាំយករូបគេពីក្រុម Dortmund ក្នុងឆ្នាំ ២០១៧ ។

Ousmane Dembele

មិនតែប៉ុណ្ណោះ Dembele ហាក់មិនទទួលបានភាពជោគជ័យនៅក្នុងទឹកដី Camp Nou នោះទេ បន្ទាប់ពីទទួលរងរបួសជាច្រើន ដោយអាចបង្ហាញខ្លួនបាន ៥ ប្រកួតប៉ុណ្ណោះនៅក្របខ័ណ្ឌ La Liga រដូវកាលនេះ ខណ:ក្រុម Barca ក៏មានបំណងល់ខ្សែប្រយុទ្ធរូបនេះចេញផងដែរ សម្រាប់តម្លៃខ្លួនដ៏ទាបមួយ នៅពេលទីផ្សារដោះដូរកីឡាករត្រូវបើកឡើងវិញ ៕

ប្រភព:Mirror 

អានអត្ថបទបន្ទាប់៖ ក្លឹបតែមួយនេះគត់ ដែលជើងចាស់ Carragher ជឿជាក់ថានឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ហើយឈ្នះពាន UCL រដូវកាលនេះ

លោក​ Jamie Carragher មានជំនឿចិត្តថានៅទីបំផុតក្រុម Manchester City អាចនឹងឈ្នះពានរង្វាន់ជើងឯកក្របខ័ណ្ឌ Champion League ហើយអាចជាក្លឹប ដែលអាចឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាលផងដែរ នៅពេលការប្រកួតត្រូវចាប់ផ្តើមធ្វើសកម្មម្តងទៀត ក្រោយពីមានការផ្អាកដោយសារវីរុសឆ្លងកូវីដ ១៩ ។

Pep Guardiola

គួរបញ្ជាក់ផងដែរថាដោសារតែការរាតត្បាតរបស់វីរុសឆ្លងប្រភេទថ្មីនេះ បានបញ្ឈប់ការប្រកួតបាល់ទាត់ នៅទ្វីបអ៊ឺរ៉ុបទាំងអស់ កាលពីខែមីនាកន្លងមក ប៉ុន្តែវាត្រូវបានគេសង្ឃឹមថាក្របខ័ណ្ឌ Champions League អាចនឹងចាប់ផ្តើមលេងឡើងវិញ នៅខែសីហាខាងមុខនេះ​ ។

Manchester City

មិនតែប៉ុណ្ណោះលោក Carragher បានប្រាប់ទៅកាន់ The Telegraph ថា ៖ “ខ្ញុំមិនឃើញមានក្រុមណាមួយ នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបនេះ ល្អជាង Man City នោះទេ រឺក៏ក្រុមណាមួយ មានកំរិតស្មើជាមួយ Tottenham និង Liverpool ដែលជាក្រុមបានបំបាក់ក្រុមរបស់លោក Guardiola កាលពី ២ ឆ្នាំកន្លងមកនេះនោះទេ ” ។

លោកបន្តទៀតថា ៖ ” Paris Saint-Germain, Barcelona និង Bayern Munich គឺជាគូប្រជែងដ៏ខ្លាំងក្លាបំផុត ។ ខណ:ក្រុមម្ចាស់ជើងឯក LaLiga នឹងទម្លាក់ Napoli ហើយ Bayern ត្រូវបញ្ចប់ភារកិច្ចរបស់ពួកគេទល់ក្រុម Chelsea ដើម្បីឈានទៅវគ្គ ៨ ក្រុមចុងក្រោយ ” ។

Manchester City

“បើទោះបីជាក្រុម City ត្រូវចាប់ឆ្នោតប៉ះក្រុមម្ចាស់ជើងឯកបារាំង និងអេស្ប៉ាញក៏ដោយ ខ្ញុំនៅតែជឿថាលក្ខណៈបច្ចេកទេសនៃការប្រកួតទាំងនោះ នឹងមានធផលល្អចំពោះក្រុមនៅអង់គ្លេសមួយនេះ ” ។ ហេតុដូច្នេះហើយវគ្គផ្តាច់ព្រ័ត្រ City គឺជាក្រុមដែលខ្ញុំគិតថានឹងឈ្នះពានរង្វាន់ UCL ។ ខ្ញុំក៏សង្ស័យថាពួកគេនឹងងាចឈ្នះពានរង្វាន់ផ្សេងទៀត ច្រើនជាងនេះផងដែរ ” ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker