fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

ក្រោយ​ចោរ​គាស់​ផ្ទះ​យប់​មិញ Ribery និយាយ​ពាក្យ​មួយ​ឃ្លា ធ្វើ​ឲ្យ​ក្លឹប Fiorentina ព្រួយ​ចិត្ត​ខ្លាំង

Franck Ribery បាន​ជួប​រឿង​មិន​ល្អ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ដោយ​មាន​ករណី​ចោរ​ចូល​គាស់​ផ្ទះ​លួច​របស់របរ​ជា​ច្រើន​រួម​មាន​ទាំង​គ្រឿង​អលង្ការ និង​កាបូប​មាន​តម្លៃ​ជា​ច្រើន។ ប៉ុន្តែ​គ្រួសារ​របស់​លោក​នៅ​ខាង​ក្នុង​ផ្ទះ​នោះ មិន​មាន​គ្រោះថ្នាក់​អ្វី​នោះ​ឡើយ។

Franck Ribery
រូបភាព៖ ចោរចូលលួចក្នុងផ្ទះរបស់ Ribery

Ribery បាន​សរសេរ​សារ​បង្ហើប​ពី​អនាគត​មិន​ប្រាកដប្រជា​ជាមួយ​ក្លឹប​នៅ​អ៊ីតាលី​បច្ចុប្បន្ន និង​បង្ហោះ​វីដេអូ​នៅ​លើ Twitter បង្ហាញ​ពី​ភាព​រាយប៉ាយ​ដែល​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​ក្នុង​ផ្ទះ​របស់​លោក​នៅ​ឯ​ទីក្រុង Florence ក្រោយ​លោក​ត្រលប់​មក​ពី​ការ​ប្រកួត​ទល់ Parma វិញ។

Franck Ribery

សរសេរ​លើ​ Twitter កីឡាករ​វ័យ ៣៧ ឆ្នាំ​ថា៖ “ខ្ញុំ​បាន​ត្រលប់​មក​ផ្ទះ​វិញ មក​ផ្ទះ​ក្នុង​ប្រទេស​អ៊ីតាលី​ជា​កន្លែង​ដែល​ខ្ញុំ​សម្រេច​បន្ត​អាជីព​របស់​ខ្ញុំ ក្រោយ​ជោគជ័យ​ជា​ច្រើន​នៅ Bayern Munich ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​មក​វិញ [សំដៅ​ដល់​អំពើ​ចារកម្ម]”។

លោក​សង្កត់​ធ្ងន់៖ “អរគុណ​ព្រះ​ជា​ម្ចាស់ ដែល​ភរិយា​និង​កូនៗ​របស់​ខ្ញុំ​កន្លង​មក​មាន​សុវត្ថិភាព​នៅ​ឯ​ទីក្រុង Munich ចុះ​នៅ​ទី​នេះ​វិញ តើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​បែប​ណា​បាន បន្ទាប់​ពី​ពេល​នេះ​ទៅ ត្បិត​បើ​ខ្ញុំ​មាន​ឆន្ទៈ​ជាមួយ​បាល់ តែ​គ្រួសារ​របស់​ខ្ញុំ​ក៏​កាន់​តែ​សំខាន់​ជាង​អ្វីៗ​ថែម​ទៀត”។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ ប្រធាន​ក្លឹប Fiorentina ក៏​បាន​បង្ហាញ​ការ​សោកស្តាយ ប៉ុន្តែ​លោក​បាន​អះអាង​ថា​នឹង​ស្វះស្វែង​រក​ដំណោះស្រាយ និង​ធ្វើ​បែប​ណា​ឲ្យ Ribery មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​សារ​ជា​ថ្មី​នៅ​ប្រទេស​អ៊ីតាលី៕

ប្រភព៖ BeSoccer

អានអត្ថបទបន្ទាប់៖ Hoddle ព្រមានថាកីឡាកររូបនេះ អាចនឹងទាញទម្លាក់ Rashford ពីជម្រើសដំបូងរបស់ក្រុម Man Utd នាពេលដ៏ខ្លីខាងមុខ

កីឡាករ Marcus Rashford នឹងបាត់បង់តំណែងក្នុងជម្រើសដំបូងរបស់ក្រុមបិសាចក្រហម Manchester United ដោយសារខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood ព្រោះថាកីឡាករវ័យ ១៨ ឆ្នាំរូបនេះ នឹងក្លាយខ្លួនជាកីឡាករដែលល្អជាង Rashford មិនខាន ។

Mason Greenwood , Marcus Rashford

យ៉ាងណាមិញ នេះបើយោងតាមការលើកឡើងរបស់អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea និង Tottenham លោក Glenn Hoddle ដែលជឿជាក់ថា Ole Gunnar Solskjaer កំពុងមានដុំពេជ្រមួយនៅក្នុងដៃ ជាមួយកីឡាករវ័យក្មេង Greenwood ។

Glenn Hoddle

បញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទីចំនួនពីរគ្រាប់ ក្នុងជ័យជម្នះដោយលទ្ធផល ៥-២ របស់ក្រុម Man United ទៅលើក្រុម Bournemouth កាលពីថ្ងៃសៅរ៍កន្លងទៅ ដើម្បីទទួលបានទទួលបានគ្រាប់សរុបរហូតដល់ ១៥ គ្រាប់ នៅរដូវកាលនេះ ។

Mason Greenwood

មិនតែប៉ុណ្ណោះ Marcus Rashford ក៏កំពុងបង្ហាញទម្រង់លេងដ៏ល្អផងដែរ ដែលអាចបំប៉ោងសំណាញ់ទី ២០ គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់ ជាលើកដំបូងក្នុងអាជីពរបស់គេ ។

Marcus Rashford

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយជើងចាស់លោក Hoddle ជឿថា Greenwood នឹងអាចជាបញ្ហាចោទ សម្រាប់តំណែងរបស់ Rashford នៅតំបន់ប្រយុទ្ធស្លាប ខណ:គាត់រំពឹងថាខ្សែប្រយុទ្ធនឹងក្លាយជាកីឡាករកំពូលមួយរូប នាពេលលអនាគត ។

Mason Greenwood

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker