បាល់ទាត់អឺរ៉ុប ពត៌មានដោះដូរកីឡាករ អាល្លឺម៉ង់

ក្រោយ​អនាគត​ Dzeko មិន​ប្រាកដប្រជា ក្លឹប Roma ដាក់​គោលដៅ​ចង់​បាន​អ្នក​ថ្មី​នេះ​ភ្លែត

តាម​របាយការណ៍​ពី Gazzetta dello Sport បាន​ចុះ​ផ្សាយ​ថា​ ក្លឹប​អ៊ីតាលី Roma កំពុង​គិតគូរ​លើ​ការ​នាំ​យក​កីឡាករ Krzysztof Piatek មក​ចូលរួម​នៅ​ក្លឹប​របស់​ខ្លួន ដើម្បី​ត្រៀម​ជំនួស​តំណែង​របស់ Edin Dzeko។

Dzeko
Piatek

កុងត្រា​របស់ Dzeko ត្រូវ​ផុត​នៅ​ឆ្នាំ ២០២២ ប៉ុន្តែ​ការ​បន្ត​ឈរ​ជើង​រយៈ​ពេល​យូរ ហាក់​មិន​អាច​ធានា ១០០ ភាគរយ​បាន​ទាល់​តែ​សោះ សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ ៣៤ ឆ្នាំ​រូប​នេះ។ រដូវ​កាល​ចាស់ ២០១៩/២០ គេ​រក​បាន ១៩ គ្រាប់​និង Assist ១៤ លើក នៅ ៤៣ ប្រកួត។

Piatek

ក្រឡេក​ទៅ​មើល Piatek ឯ​ណោះ​វិញ ជា​កីឡាករ​វ័យ​ ២៥ ឆ្នាំ ដែល​ធ្លាប់​ធ្វើ​ឲ្យ​រង្គើ​លីគ​អ៊ីតាលី​ម្តង​ហើយ នា​រដូវ​កាល ២០១៨/១៩ ​ក្រោយ​រក​បាន ៣០ គ្រាប់​និង Assist ១ លើក។ បច្ចុប្បន្ន​គេ​កំពុង​លេង​ឲ្យ​ក្លឹប Hertha Berlin ​និង​ល្ហៀងៗ​ថា​ក្លឹប​អាល្លឺម៉ង់​ចង់​លក់​គេ​ចេញ​មក​វិញ​នៅ​តម្លៃ ២៥ លាន​អឺរ៉ូ៕ ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ មេធំ Napoli បញ្ជាក់ច្បាស់ៗថាលោកនឹងបើកផ្លូវឲ្យកីឡាករគោលដៅធំរបស់ Liverpool និង Juve ២ រូបនេះ ដើរចេញពីក្លឹប

ប្រធានក្លឹប Napoli លោក Aurelio De Laurentiis បាននិយាយត្រង់ៗថាតារាទាំង ២ របស់ក្លឹបគឺកីឡាករ Kalidou Koulibaly និង Arkadiusz Milik កំពុងស្ថិតនៅលើផ្លូវមួយ ដើម្បីចាកចេញនៅរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ ។

Aurelio De Laurentiis

គួរបញ្ជាក់ផងដែរថាខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់ Koulibaly ត្រូវបានភ្ចាប់ទំនាក់ទំនងទៅនឹងការផ្លាស់ប្តូរក្នុងចំនួនទឹកប្រាក់ដ៏ច្រើនមួយ ទៅកាន់ក្របខ័ណ្ឌ Premier League ដោយក្រុម Liverpool, Chelsea និង Manchester City ត្រូវបានគេរាយការណ៍ថាសុទ្ធសឹងតែបានបង្ហាញះចំណាប់អារម្មណ៍លើគេ ។

Kalidou Koulibaly

ទន្ទឹមនឹងនេះដែរ Milik ក៏មានទំនាក់ទំនងជាមួយក្លឹបធំៗមួយចំនួន នៅក្នុងក្របខ័ណ្ឌ Serie A ផងដែរ ដោយ Roma និង Juventus គឺជាជម្រើសសម្រាប់ខ្សែប្រយុទ្ធ ដែលអាចរកគ្រាប់បាល់បាន ១១ គ្រាប់ នៅក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន ។

Arkadiusz Milik

ហើយយ៉ាងណាមិញបើទោះបីជាកីឡាករទាំងពីររូបនេះ ហាក់បង្ហាញថាកំពុងខិតជិតដើរចេញពីក្លឹបក៏ដោយក៏ប្រធានក្លឹបលោក De Laurentiis បានទទូចថាពួកគេនឹងមិនព្រមលក់នោះទេ​ ប្រសិនបើក្រុម Napoli មិនទទួលបានតម្លៃខ្លួនត្រឹមត្រូវណាមួយ ។

Arkadiusz Milik

លើសពីនេះលោក De Laurentiis និយាយប្រាប់ Canale21  ថា៖ “ Koulibaly និង Milik កំពុងស្ថិតនៅលើផ្លូវមួយ ដើម្បីចាកចេញពីក្រុម ។ ដូច្នេះប្រសិនបើទីផ្សារដោះដូរកីឡាករអនុញ្ញាតឱ្យយើងលក់កីឡាករឆ្នើមទាំងពីរនាក់នេះ យើងនឹងដឹងពីវិធីដើម្បីរកអ្នកមកជំនួសពួកគេវិញ ។ ហើយប្រសិនបើមិនអ៊ីចឹងទេ យើងនឹងពិភាក្សាវាម្តងទៀតនៅឆ្នាំក្រោយ ” ៕

Kalidou Koulibaly

ប្រភព: Goal 

You may also like