fbpx
បារាំងពត៌មានដោះដូរកីឡាករអង់គ្លេស

ក្រោយ Man City បើកផ្លូវឲ្យចេញ តារាឆ្នើមរូបនេះ មើលឃើញ PSG ជាគោលដៅបន្ទាប់របស់ខ្លួន

ក្រុម Manchester City ត្រូវបានគេរាយការណ៍ឲ្យដឹងថាបានបើកផ្លូវឲ្យកីឡាករ Riyad Mahrez ចាកចេញ នៅរដូវក្តៅខាងមុខនេះ ខណ:ក្រុម Paris Saint-Germain អាចជាគោលដៅធំមួយ ដែលខ្សែប្រយុទ្ធរូបនេះ ពេញចិត្តក្នុងការផ្លាស់ទៅលេងឲ្យ ។

Riyad Mahrez

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអាល់ហ្សេរីរូបនេះ បានចុះកិច្ចសន្យាមកលេងទឹកដី Etihad រហូតដល់ឆ្នាំ ២០២៣ ប៉ុន្តែបម្រាមរបស់ UEFA ដែលហាមឃាត់ពួកគេមិនឲ្យលេងនៅក្នុងពានរង្វាន់ Champions League ២ រដូវកាល អាចធ្វើឲ្យ Mahrez មានចិត្តចង់ស្វែងរកកន្លែងផ្សេងទៀត ដើម្បីលេង ។

Riyad Mahrez

ហើយយ៉ាងណាមិញយោងតាមរបាយការណ៍ចុងក្រោយរបស់ Calciomercato ​បានឲ្យដឹងថាក្លឹប City នឹងយល់ព្រមបើកផ្លូវឲ្យកីឡាកររូបនេះ ចាកចេញប្រសិនបើមានសំណើផ្តល់ជូនសមរម្យមួយ ដែលអាចទទួលយកបាន ។

Riyad Mahrez

លើសពីនេះក្លឹប PSG ត្រូវបានគេឲ្យដឹងទៀតផងដែរថាអាចជាជម្រើសដ៏ល្អបំផុតមួយ សម្រាប់កីឡាកររូបនេះ ក្រោយពីពួកគេធ្លាប់បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន លើ Mahrez  នាពេលកន្លងមកហើយនោះ ៕

ប្រភព: Goal 

អានអត្ថបទបន្ទាប់៖ Mourinho ធ្លាប់ត្រូវបានគេប្រាប់ឲ្យចុះហត្ថលេខាលើតារាឆ្នើមរូបនេះ តែមិនព្រម ទីបំផុតបានត្រឹមតែស្តាយក្រោយ

គ្រូបង្វឹកលោក Jose Mourinho ធ្លាប់ត្រូវបានគេប្រាប់ឲ្យព្យាយាមចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Chelsea កីឡាករ Olivier Giroud អំឡុងរដូវកាលដោះដូរកីឡាករនាខែមករាកន្លងទៅ ។

Olivier Giroud  

គួរបញ្ជាក់ថាអតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal រូបនេះ ធ្លាប់មានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរមួយ ចេញឆ្ងាយពីទឹកដី Stamford Bridge កាលពីដើមឆ្នាំនេះកន្លងទៅ បន្ទាប់ពីស្ថិតនៅជម្រើសពីក្រោយកីឡាករ Tammy Abraham សម្រាប់រដូវកាល ២០១៩-២០ នេះ ។

Olivier Giroud

ជាក់ស្តែងក្រុម Spurs ហាក់កំពុងជួបប្រទះស្ថានភាពដ៏ក្រក់ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើម Harry Kane ត្រូវរងរបួស ខណ:អតីតអ្នកចាំទីលោក Paul Robinson ជឿជាក់ថា Giroud នឹងក្លាយអ្នកជំនួសដ៏ល្អឥតខ្ចោះ សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ។

Harry Kane

មិនតែប៉ុណ្ណោះលោក Robinson បានប្រាប់ទៅកាន់ Football Insider ថា ៖ ” Spurs ព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្តាលម្នាក់ អំឡុងខែមករា ។ ជាមួយនឹង Kane រងរបួស រួមទាំង Son ហើយឥឡូវនេះ Bergwijn ហើយពួកគេគ្មាននរណាម្នាក់ ដែលគួរទុកចិត្ត សម្រាប់ការលេងនៅក្នុងតំណែងនេះទៀតទេ ” ។

លោកបន្តទៀតថា ៖ ” ការដែលចុះហត្ថលេខាលើកីឡាករណាម្នាក់ នៅក្នុងខែមករាគឺមានសារ:សំខាន់ណាស់ ។ ហើយខ្ញុំគិតថាពួកគេបានបាត់បង់ឱកាសដ៏ធំមួយ នៅក្នុងការចុះហត្ថលេខាលើ Giroud មកកាន់ក្រុម ” ៕

Olivier Giroud

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker