fbpx
បាល់ទាត់ជាតិបាល់ទាត់អាស៊ី

ក្រៅ​ពី​អ៊ីរ៉ង់ ​ក្រុម​ ៣ ផ្សេង​ទៀត​ស៊ុត​គូ​ប្រកួត​ឥត​ទុក​មុខ​ផ្អើល​វគ្គ​ជម្រុះ WC ប្រចាំ​តំបន់​អាស៊ី

នៅ​ជុំ​ទី ៣ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ FIFA World Cup Qualifiers ឆ្នាំ ២០២២ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ ​ទី​បំផុត​ក៏​រក​ឃើញ​ក្រុម​ឈ្នះ​ចាញ់​និង​ខ្លះ​ក៏​មាន​តម្រុយ​ក្នុង​ការ​បន្ត​ទៅ​វគ្គ​បន្ទាប់​ផង​ដែរ។

អ្នកគាំទ្រអ៊ីរ៉ង់
ក្រុមជម្រើសជាតិអ៊ីរ៉ង់

អ៊ីរ៉ង់​បាន​បំបែក​កំណត់ត្រា​បរាជ័យ​ខកខាន​កើត​មាន​អស់​រយៈ​ពេល ២៤ ឆ្នាំ​របស់​កម្ពុជា ដោយ​យក​ឈ្នះ​ក្នុង​ដី​នៅ​លទ្ធផល ១៤-០ មុខ​ការ​ទស្សនា​របស់​ស្រ្តី​ជនជាតិ​អ៊ីរ៉ង់​ជា​ច្រើន​ពាន់​នាក់​ដែល​ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ចូល​ទស្សនា​កីឡា​បាល់ទាត់​អស់​ពេល ៤០ ឆ្នាំ​ទៅ​ហើយ។

ក្រុមជម្រើសជាតិចិន

ដោយ​ឡែក​លទ្ធផល​យក​ឈ្នះ​ដាច់​គ្រាប់​ផ្សេងៗ​ទៀត​មាន​ដូច​ជា​ជម្រើស​ជាតិ​លុត​ហ្គាំ​នៅ​លទ្ធផល ៧-០ ខណៈ​កូរ៉េ​ខាង​ត្បូង​មិន​ទុក​មុខ​ឲ្យ​ស្រីលង្កា​យក​ឈ្នះ ៨-០ រី​ឯ​សាធារណរដ្ឋគៀហ្គីហ្សី​ឈ្នះ​មីយ៉ាន់ម៉ា ៧-០ ផង​ដែរ៕

ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ ក្រៅពីយកឈ្នះក្រុមកម្ពុជា ក្រុមអ៊ីរ៉ង់សាទររឿងមួយ មុនពេលពេលប្រកួតវគ្គជម្រុះនៅទឹកដីរបស់ខ្លួន

ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានសាងប្រវត្តិសាស្ដ្រនៅក្នុងការប្រកួតជម្រុះជុំទី២ World Cup នៅតំបន់អាស៊ី ក្នុងរយៈពេល៤ទសវត្សរ៍ ក្រៅពីបានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ១៤-០។

អ្នកគាំទ្រក្រុមអ៊ីរ៉ង់

ក្រុមអ៊ីរ៉ុងបានធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតទល់នឹងក្រុមគោព្រៃកម្ពុជា នៅទឹកដី Azadi Stadium ខណៈដែលរដ្ឋាភិបាលអ៊ីរ៉ង់បានសំរេច កែប្រែច្បាប់ ដែលអនុញ្ញាតិឲ្យស្ដ្រីមានសិទ្ធ ក្នុងការទស្សនាការប្រកួតបាល់ទាត់។

Sardar Azmoun រកបានហេតទ្រីគទល់នឹងក្រុមកម្ពុជា

មានស្ដ្រីជាច្រើនរយនាក់ បានធ្វើដំណើរទស្សនាការប្រកួតនៅកីឡដ្ឋាននោះ ដើម្បីគាំទ្រក្រុមជម្រើសជាតិរបស់ពួកគេ ដោយបានលត់ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Keisuke Honda យ៉ាងចាស់ដៃ។

នៅក្នុងការប្រកួតនោះ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ បានស្រែកច្រៀងអបអរ សំរាប់ព្រឹត្តិការណ៍មួយដែលមិនអាចបំភ្លេចបានសំរាប់ពួកគេ ហើយមុនការប្រកួតមកដល់ កីឡាករបានទះដៃអបអរសាទរចំពោះការសំរេចឲ្យអ្នកគាំទ្រស្ដ្រីចូលរួមទស្សនាការប្រកួតនេះ៕

ប្រភព៖ Be Soccer

Close

Adblock Detected

Please consider supporting us by disabling your ad blocker