fbpx
អង់គ្លេសអ៊ីតាលី

ក្លឹបកំពូលនៅអ៊ីតាលី ចាប់អារម្មណ៍ចង់បាន Karius ទៅចូលរួម ក្រោយប្រកាសតែងតាំងគ្រូបង្វឹកថ្មី

ក្លឹបអ៊ីតាលី Roma ចង់បានអ្នកចាំទី Loris Karius ទៅចូលរួម ក្រោយលោក Paulo Fonseca ចូលកាន់តំណែង។

អ្នកចាំទី Liverpool កីឡាករ Loris Karius ដែលព្រមព្រៀងផ្ទេរទៅកាន់ Besiktas ក្នុងលក្ខខណ្ឌខ្ចីជើង ២រដូវកាល កាលពីរដូវក្ដៅកន្លងទៅ ត្រូវបានគេរាយការណ៍ថា ជាកីឡាករគោលដៅរបស់ក្លឹបអ៊ីតាលី Roma។

បើតាមប្រភពរបស់កាសែតតួរគី Fotomac បានអោយដឹងថា គ្រូបង្វឹកថ្មីរបស់ Roma លោក Paulo Fonseca បានពិចារណា ក្នុងការនាំយក អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់រូបនេះ មកទឹកដីអ៊ីតាលី បន្ទាប់ពីមានទម្រង់លេងលេចធ្លោ ចាប់ពីពាក់កណ្ដាលរដូវកាល ២០១៨/១៩។

គួររំលឹកថា Karius បានចាកចេញពីក្លឹបហង្សក្រហម បន្ទាប់ពីរូបគេបានបង្កកំហុស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៨ ក្រោយបរាជ័យទល់នឹង Real Madrid ដោយលទ្ធផល ៣-១។

ហើយក្រោយមក Liverpool ក៏បានចំណាយ៦៧លានផោន ដើម្បីទិញអ្នកចាំទី Alisson Becker ពី Roma កាលពីរដូវក្ដៅកន្លងទៅ ដែលជាកំណត់ត្រាថ្លៃបំផុតសំរាប់អ្នកចាំទីនៅពេលនោះ(មុនពេល Kepa Arrizabalaga ផ្លាស់មក Chelsea)៕

ប្រភព៖ talkSPORT

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker