fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេសអាល្លឺម៉ង់

ក្លឹបកំពូលមួយនៅ PL ប្រឈមមុខបាត់បង់គ្រូបង្វឹកខ្លួន ក្រោយអាល្លឺម៉ង់ដាក់គោលដៅមកជំនួសលោក Low ហើយស្រេច

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថាក្រុមហង្សក្រហម Liverpool ត្រៀមខ្លួនទប់ទល់ចំពោះការចាប់អារម្មណ៍ពីសំណាក់ក្រុមជម្រើសជាតិអាឡឺម៉ង់ សម្រាប់គ្រូបង្វឹករបស់ពួកគេលោក Jurgen Klopp  ។

Jurgen Klopp

គួរបញ្ជាក់ថាលោក Klopp បានធ្វើឲ្យ Liverpool ក្លាយជាក្លឹបដែលមានទម្រង់លេងល្អបំផុតមួយ ក្នុងពិភពបាល់ទាត់ ដោយបានឈ្នះពានរង្វាន់ Champions League រដូវកាលមុន និងកំពុងឆ្ពោះទៅរកការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ជាលើកដំបូង ក្រោយខកខានជាយូរផងដែរ ។

Liverpool

ជាក់ស្តែងលោក Klopp បានប្តេជ្ញាចំពោះអនាគតរបស់គាត់សម្រាប់ក្លឹប Liverpool រហូតដល់ឆ្នាំ ២០២៤ ប៉ុន្តែទោះជាយ៉ាងណាយោងទៅតាមកាសែត Mirror បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់ កំពុងស្វែងរកអ្នកមកស្នងតំណែងគ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេ លោក Joachim Low ។

Joachim Low

មិនតែប៉ុណ្ណោះលោក Klopp ក៏ធ្លាប់ត្រូវបានគេរាយការណ៍ផងដែរថា រូបលោកមានការចាប់អារម្មណ៍ នៅក្នុងការទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិនាពេលអនាគត ដោយមើលឃើញថាវាជាការបន្ថែមបទពិសោធថ្មីមួយទៀត សម្រាប់អាជីពរបស់គាត់ ៕

Jurgen Klopp

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Rashford ប្រាប់ឈ្មោះមិត្តរួមជាតិអង់គ្លេសម្នាក់់ ដែលគេប្រាថ្នាចង់ចាប់ដៃគូលេងជាមួយគ្នា ក្នុងក្រុម Man Utd

កីឡាករ Marcus Rashford បានសារភាពថារូបគេនឹងពេញចិត្តខ្លាំង បើ Jadon Sancho យល់ព្រមចុះហត្ថលេខាជាមួយក្រុម Manchester United នៅរដូវក្តៅខាងមុខនេះ ព្រោះខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មានលក្ខណ:សម្បត្តិទាំងអស់ ដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោកនៅថ្ងៃអនាគត ។

Jadon Sancho

ជាក់ស្តែងតារាឆ្នើមរបស់ក្រុម Borussia Dortmund រូបនេះ មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់មកកាន់ក្រុម United បន្ទាប់ពីមានរដូវកាលដ៏អស្ចារ្យមួយផ្សេងទៀត ក្នុងប្រទេសអាល្លឺម៉ង់ ។

Jadon Sancho

ហើយយ៉ាងណាមិញ Rashford ដែលបានមើលឃើញពីទេពកោសល្យដ៏អស្ចារ្យរបស់ Sancho ហើយក៏មានភាពស្និតស្នាលជាមួយគ្នាខ្លាំងផងដែរ អំំលុងពេលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស ខណ:រូបគេបានសារភាពថា Sancho នឹងក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់ សម្រាប់ក្រុមបិសាចក្រហម ប្រសិនបើរូបគេយល់ព្រមផ្លាស់មក ។

Marcus Rashford

មិនតែប៉ុណ្ណោះដោយនិយាយនៅលើបណ្តាញសង្គម Instagram ក្នុងកម្មវីធី Q&A ជាមួយ Bleacher Report កីឡាករ Rashford បាននិយាយថា ៖ “ វាពិតជាល្អណាស់ ។  Sancho គឺជាកីឡាករឆ្នើម និងជាកីឡាករជំនាន់ថ្មី ។ ហើយវាពិតជារំភើបណាស់ ដែលបានមើលឃើញគាត់កំពុងតែរីកចម្រើនខ្លាំង ។ ខ្ញុំសង្ឃឹមថាយើងទាំងពីរ អាចបានលេងជាមួយគ្នា ” ៕

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker