fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

ក្លឹបកំពូលៗទាំង ៥ ដែល James អាចទៅចូលរួម បើសិនត្រូវចែកផ្លូវជាមួយក្លឹប R.Madrid ត្រឹមរដូវកាលនេះ

វាត្រូវបានគេជឿជាក់ថាអនាគតរបស់ខ្សែបម្រើ James Rodriguez ហាក់មិនអាចបន្តនៅក្នុងក្រុម Real Madrid តទៀតនោះទេ ។

James Rodriguez     

ជាក់ស្តែងការរំពឹងទុកនេះ គឺបានកើតឡើងបន្ទាប់ខ្សែប្រយុទ្ធ Eden Hazard បានរងរបួស ខណ:គ្រូបង្វឹកលោក Zinedine Zidane នៅតែមិនព្រមដាក់កីឡាករកូឡុំប៊ីចូលទៅក្នុងបញ្ជីឈ្មោះក្រុមកីឡាករ ដែលត្រៀមសម្រាប់ការប្រកួតទល់ក្រុម Athletic Bilbao កាលពីអាទិត្យមុននោះទេ ហើយក្រោយមកទើបគេដឹងថាវាជាការសម្រេចចិត្តរបស់ James ដែលបានប្រាប់គ្រូបង្វឹករូបនេះ ថាគេមិនចង់ធ្វើដំណើទៅជាមួយក្រុមនោះទេ ។

James Rodriguez

ហើយឥឡូវនេះវាត្រូវបានគេរាយការណ៍ថា James កំពុងផ្តោតទៅលើការស្វែងរកកន្លែងថ្មីមួយទៀត ដើម្បីទទួលបានឱកាសលេងទៀងទាត់មួយ បន្ទាប់ពីអាចបង្ហាញខ្លួនបានមួយលើកប៉ុណ្ណោះ ចាប់តាំងពីលីគដំណើរការប្រកួតឡើងវិញ ។

មិនតែប៉ុណ្ណោះរបាយការណ៍ពី Sportsmail បានធ្វើការបង្ហាញពីជម្រើសក្លឹបកំពូលៗ ទាំង ៥ ដែល James អាចនឹងផ្លាស់ទៅ ប្រសិនបើគេត្រូវដើរចេញពីទឹកដី Bernabeu ។

Manchester United

Wolves

Atletico Madrid

Everton

Juventus

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Agbonlahor ប្រាប់ Coutinho ចាំបាច់ត្រូវធ្វើរឿងមួយ បើចង់ឲ្យ Liverpool ចុះហត្ថលេខាយកទៅក្លឹបវិញ

ក្រុមហង្សក្រហម Liverpool ត្រូវបានគេប្រាប់ឲ្យធ្វើការចុះហត្ថលេខាលើកីឡាករ Philippe Coutinho ឡើងវិញ ប៉ុន្តែជាដំបូងគួរតែទទួលយកការសុំទោសពីខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះជាមុនសិន ចំពោះការចាកចេញរបស់គេ ។

Philippe Coutinho 

ជាក់ស្តែងនេះបើយោងតាមអតីតខ្សែប្រយុទ្ធក្រុម Aston Villa លោក Gabriel Agbonlahor ដែលបានចាត់ទុកតារាឆ្នើមរបស់ក្រុម Barcelona រូបនេះ ជាផ្នែកមួយដែល Liverpool កំពុងបាត់នៅក្នុងក្រុមរបស់ពួកគេ ។

Gabriel Agbonlahor

គួរបញ្ជាក់ថា Coutinho បានចាកចេញពីក្រុមហង្សក្រហម Liverpool ក្នុងឆ្នាំ ២០១៨ ដើម្បីបញ្ចប់ការផ្លាស់ប្តូរមួយទៅកាន់ក្លឹបនៅក្នុងក្តីសុបិន Barcelona ។

ប៉ុន្តែទោះជាយ៉ាងណាអ្វីៗមិនដូចការរំពឹងទុកនោះទេ ពោលខ្សែបម្រើរូបនេះបានជួបប្រទះពេលលំំបាកជាច្រើន ហើយថែមទាំងត្រូវបានក្លឹបនៅ La Liga បញ្ចូនរូបគេទៅកាន់ក្រុម Bayern Munich ក្នុងកិច្ចព្រមព្រៀងខ្ចីជើងផងដែរ ។ មិនតែប៉ុណ្ណោះក្លឹប Barca សង្ឃឹមថាក្លឹបយក្សអាឡឺម៉ង់មួយនេះ នឹងធ្វើឱ្យមានការព្រមព្រៀងផ្ទេរជាអចិន្ត្រៃយ៍មួយ ប៉ុន្តែ Bayern ហាក់គ្មានផែនការចុះហត្ថលេខាលើកីឡាករ Coutinho ទេ ។

Philippe Coutinho

Coutinho កំពុងស្ថិតនៅក្នុងភាពសង្ស័យជាច្រើនជុំវិញអនាគតរបស់គេសម្រាប់រដូវកាលក្រោយ ប៉ុន្តែជើងចាស់លោក Agbonlahor យល់ថាក្រុម Liverpool គួរតែព្យាយាមចុះហត្ថលេខានាំយកខ្សែបម្រើរូបនេះមកក្លឹបវិញ ព្រោះគេនឹងជួយឲ្យក្លឹបមួយនេះ ទទួលបានភាពប្រសើឡើងបន្ថែមទៀត ។

Philippe Coutinho

មិនតែប៉ុណ្ណោះលោក Agbonlahor បាននិយាយថា ៖  “សម្រាប់ខ្ញុំ ខ្ញុំនឹងទៅទីនោះហើយយក Coutinho ត្រឡប់មកវិញ ។ ហើយខ្ញុំនឹងនិយាយទៅកាន់ Coutinho ថារូបគេគួរតែសុំទោស ។ ចំពោះការសម្រេចចិត្តចាកចេញពី Anfield ។ ព្រោះសម្រាប់ខ្ញុំគាត់គឺជាអ្វីដែល Liverpool កំពុងបាត់ ” ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker