fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអាល្លឺម៉ង់អេស្ប៉ាញ

ក្លឹបកំពូលៗនៅអឺរ៉ុបទាំង ៣ នេះ កំពុងបង្ហាញចិត្តចង់បាន Hakimi ខ្លាំង នៅរដូវក្តៅខាងមុខនេះ

ក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានចូលរួមក្នុងការប្រណាំងប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែការពាររបស់ក្រុម Real Madrid កីឡាករ Achraf Hakimi នៅរដូវក្តៅខាងមុខនេះ ។

Achraf Hakimi

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិម៉ារ៉ុករូបនេះ នឹងត្រូវវិលត្រលប់មកទឹកដី Bernabeu វិញ នៅពេលដែលលក្ខខណ្ឌខ្ចីជើងរយ:ពេល ២ ឆ្នាំរបស់គេនៅឯក្រុម Borussia Dortmund បញ្ចប់ រដូវកាលក្រោយ ។

Achraf Hakimi

ហើយយ៉ាងណាមិញក្រុម Bundesliga មួយនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរជាអចិន្រ្តៃយ៍មួយសម្រាប់កីឡាករវ័យ ២១ ឆ្នាំនេះ ខណ:ក្រុម Chelsea និង Juventus ក៏មានទំនាក់ទំនងខ្លាំង ក្នុងការចុះហត្ថលេខាលើ Hakimi នៅរដូវក្តៅខាងមុខនេះផងដែរ ។

Achraf Hakimi

មិនតែប៉ុណ្ណោះយោងតាមរបាយការណ៍ចុងក្រោយមួយរបស់ Diario AS បានឲ្យដឹងថាឥឡូវនេះក្រុមយក្សនៅក្របខ័ណ្ឌ Ligue 1 , PSG ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន លើខ្សែការពារវ័យក្មេងរូបនេះផងដែរ ខណ:កិច្ចសន្យារបស់គេជាមួយក្រុម Madrid និងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Rashford ធ្វើការជ្រើសរើសយកមួយ រវាងក្រុម City និង Liverpool ដែលជាគូប្រជែងដ៏ធំបំផុត សម្រាប់ Man Utd

ខ្សែប្រយុទ្ធ Marcus Rashford ជឿជាក់ថាគូប្រជែងដ៏ធំបំផុតរបស់ក្លឹប Manchester United គឺ Liverpool មិនមែនជាក្រុមរួមទីក្រុង Manchester City នោះទេ ។

Marcus Rashford 

គួរបញ្ជាក់ថាក្រុម United និង City ត្រូវបានគេចាត់ទុកថាជាគូប្រជែងគ្នាដ៏ខ្លាំងក្លាបំផុតមួយ នៅក្នុងក្របខ័ណ្ឌបាល់ទាត់របស់អង់គ្លេស ដោយសារតែពួកគេស្ថិតនៅទីក្រុងរួមគ្នា និងមានអ្នកគាំទ្រដ៏ងប់ងល់រៀងខ្លួនផងដែរ ។

ហើយយ៉ាងណាមិញបើទោះអ្នកទាំងអស់់គ្នាគិតថាក្រុមទាំងពីរមានការស្អប់ខ្ពើមគ្នាខ្លាំងក៏ដោយ ប៉ុន្តែកីឡាករ Rashford មិនគិតថា Man City ជាគូប្រជែងដ៏ធំបំផុតរបស់ពួកគេទេ ។

Manchester United Vs Liverpool

ហើយផ្ទុយទៅវិញកីឡាករវ័យ ២២ ឆ្នាំរូបនេះ មានអារម្មណ៍ថាក្លឹប Liverpool ទៅវិញទេ ដែលជាគូសត្រូវដ៏សាហាវរបស់ក្រុមបិសាចក្រហម Man United ។

មិនតែប៉ុណ្ណោះ នៅពេលត្រូវបានគេសួរថា តើការប្រកួតណាមួយ ដែលធំបំផុតសម្រាប់ក្លឹប United ខណ: Rashford ឆ្លើយតបថា ៖ “ ខ្ញុំគិតថាការប្រកួតជាមួយ Liverpool ព្រោះប្រសិនបើអ្នកឈ្នះការប្រកួតនោះ វានឹងមានអារម្មណ៍ថាមិនដូចឈ្នះប្រកួតផ្សេងទៀតទេ ។ សម្រាប់ខ្ញុំ ខ្ញុំត្រូវនិយាយថា Liverpool ។ ប៉ុន្តែ City ក៏ជាការប្រកួតដ៏ធំមួយផ្សេងទៀតផងដែរ ” ៕

Manchester United Vs Liverpool

ប្រភព: Daily Star 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker