fbpx
អ៊ីតាលី

ក្លឹបជើងឯកពានអឺរ៉ុប៧សម័យ សំរេចបណ្ដេញគ្រូបង្វឹកក្រោយដឹកនាំក្រុមបានជិត ៤ខែ

ក្លឹប AC Milan បានសំរេចបណ្ដេញអ្នកចាត់ការ Marco Giampaolo ដែលដឹកនាំក្រុមមិនទាន់បានបួនខែផង បន្ទាប់ពីការចាប់ផ្ដើមរដូវកាលមិនបានល្អ។

លោក Marco Giampaolo

បើតាមការរាយការណ៍ពីអ្នកកាសែតបាល់ទាត់លោក Fabrizio Romano បានទំលាយថា ក្លឹបម្ចាស់ពានអឺរ៉ុប៧សម័យ មានគំរោងតែងតាំងលោក Stefano Pioli សំរាប់តំណែងជាអ្នកចាត់ការថ្មី។

លោក Stefano Pioli

គួររំឮកថា លោក Glampaolo ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់ Milan កាលពីខែមិថុនា ប៉ុន្ដែ លោកបានចាប់ផ្ដើមរដូវកាលថ្មី មិនបានល្អឡើយ ដោយប្រកួតដំបូងត្រូវបរាជ័យទល់នឹងក្រុម Udinese ហើយបន្ដលទ្ធផលដឹកនាំក្រុមិនបានល្អនៅក្នុងលីគ។

លោក Massimilliano Allegri

ចាប់តាំងពីលោក Massimilliano Allegri បានចាកចេញពីក្លឹបកាលពីឆ្នាំ ២០១៤រួចមក មានអ្នកចាត់ការ៨រូប បានចូលរួមដឹកនាំក្លឹប ដែលរួមមានលោក  Clarence Seedorf, Filippo Inzaghi, Vincenzo Montella និង Gennaro Gattuso នៅក្នុងចំណោមនោះ៕

ប្រភព៖ Bleacher Report

អានអត្ថបទបន្ទាប់៖ បេក្ខភាពគ្រូបង្វឹកទាំង ៣ រូប ដែលអាចមកជំនួសតំណែងលោក Solskjaer នៅក្រុម Man Utd

កៅអីរបស់លោក Ole Gunnar Solskjaer នៅឯក្រុមបិសាចក្រហម Manchester United កំពុងកើនឡើងកម្តៅកាន់តែខ្លាំង បន្ទាប់ពីបានរងបរាជ័យម្តងទៀតនៅក្នុងក្របខណ្ឌ Premier League នាចុងសប្តាហ៍នេះ ។

លោក Ole Gunnar Solskjaer

គួរបញ្ជាក់ថាក្រុមបិសាចក្រហមបានចាញ់ក្រុម Newcastle ដោយលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ ហើយឥឡូវនេះពួកគេមាន ១៥ ពិន្ទុតាមក្រោយក្រុមកំពូលតារាង Liverpool ។

លោក Ole Gunnar Solskjaer

ហើយយ៉ាងណាមិញក្រុមប្រឹក្សាភិបាលរបស់ក្លឹបបិសាចក្រហមបានសន្យាថា នឹងផ្តល់ពេលវេលាដល់លោក Solskjaer ដើម្បីធ្វើអ្វីៗឱ្យបានល្អប្រសើរឡើងវិញ ប៉ុន្តែទោះជាយ៉ាងក្រុមបិសាចក្រហមគឺកំពុងស្ថិតក្នុងកម្រិតទាបបំផុត ។

មិនតែប៉ុណ្ណោះការងាររបស់លោក Solskjaer អាចមានសុវត្ថិភាពសម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែទំនងជាបេក្ខភាពគ្រូបង្វឹកផ្សេងទៀត កំពុងត្រូវបានពិចារណានៅក្នុងពេលនេះ ដើម្បីត្រៀមមកកាន់ដំណែងនេះនាពេលអនាគត ។

ដោយឡែកយើងមកស្គាល់គ្រូបង្វឹកទាំងបីរូប ដែលអាចមកជំនួសគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ នៅក្នុងក្រុម Man United ៖

Mauricio Pochettino

Brendan Rodgers

Massimiliano Allegri

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker