fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអេស្ប៉ាញ

ក្លឹបធំមួយនៅ La Liga ចង់ស្នើសុំខ្ចីជើង Kepa ទៅអេស្ប៉ាញវិញ ក្រោយលែងជាជម្រើសក្នុងចិត្តរបស់លោក Lampard

យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយ បានឲ្យដឹងថាក្លឹបប្រចៀវខ្មៅ Valencia ចង់ចុះហត្ថលេខាលើអ្នកចាំទីក្រៅជម្រើសរបស់ក្រុមតោខៀវ Chelsea កីឡាករ Kepa Arrizabalaga សម្រាប់លក្ខខណ្ឌខ្ចីជើង នៅរដូវក្តៅខាងមុខនេះ ។

Kepa Arrizabalaga

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានក្លឹបនៅ La Liga ចាត់ទុកជាជម្រើសដ៏សក្តិសមបំផុតមួយ សម្រាប់កីឡាករ Jasper Cillessen ដែលកំពុងភ្ចាប់ទំនាក់ទំនងខ្លាំង ក្នុងការចាកចេញពីទឹកដី Mestalla នៅរដូវកាលដោះដូរកីឡាករនាពេលខាងមុខ ។

Jasper Cillessen

ជាមួយគ្នានេះផងដែរ ក្រុមតោខៀវ Chelsea ក៏កំពុងតែព្យាយាមតាមចុះហត្ថលេខាលើកីឡាករ Andre Onana ពីក្រុម Ajax ផងដែរ នៅពេលដែលគ្រូបង្វឹកលោក Lampard ហាក់អស់សេចក្តីទុកចិត្តទៅលើ Kepa ទៀតហើយ ។

Andre Onana

ជាក់ស្តែងកីឡាករវ័យ ២៥ ឆ្នាំបានផ្លាស់មកកាន់ទឹកដី Stamford Bridge នៅរដូវក្តៅឆ្នាំ ២០១៨ ពីក្រុម Athletic ដើម្បីមកជំនួសតំណែងរបស់ Thibaut Courtois ប៉ុន្តែទោះជាយ៉ាងណា រយ:ពេលចុងក្រោយនេះលោក Lampard បានដាក់កីឡាករ Willy Caballero លេងជំនួសវិញ សម្រាប់ប៉ុន្មានប្រកួតចុងក្រោយ រួមមានទល់ក្រុម Leicester, Manchester United, Tottenham និង Bayern Munich មុនពេលរដូវកាលត្រូវផ្អាក ៕

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ Danny Rose បង្ហើបប្រាប់ពីឈ្មោះគ្រូបង្វឹកនៅ PL ម្នាក់ ដែលរូបគេប្រាថ្នាចង់លេងឲ្យខ្លាំងបំផុត មុនពេលចូលនិវត្ត

កីឡាករ Danny Rose បានបង្ហើបឲ្យដឹងថារូបគេ ចង់លេងឲ្យក្រុម Leicester ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Brendan Rodgers មុនពេលសម្រេចិត្តបញ្ចប់អាជីពបាល់ទាត់ ។

Brendan Rodgers

គួរបញ្ជាក់ផងដែរថាខ្សែការពារស្លាបឆ្វេងរបស់ក្រុម Tottenham រូបនេះ បច្ចុប្បន្នកំពុងខ្ចីជើងនៅឯក្រុម Newcastle ខណ:រូបគេនៅតែមានរយ:ពេល ១៣ ខែទៀត សម្រាប់កិច្ចសន្យាបច្ចុប្បន្ននៅឯក្រុម Spurs ប៉ុន្តែត្រូវបានគេគិតថាជាចំណែកលើសតម្រូវការ នៅឯទឹកដី Tottenham Stadium ។

Danny Rose

រំលឹកផងដែរថា Rose ធ្លាប់បានធ្វើការជាមួយលោក Rodgers  ក្នុងរយៈពេលខ្លីកំឡុងពេលខ្ចីប្រាក់នៅឯក្រុម Watford នារដូវកាលឆ្នាំ ២០០៨-២០០៩ ហើយចាប់តាំងពីពេលនោះមកខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ តែងប្រាថ្នាចង់លេងឲ្យក្រុមរបស់គ្រូបង្វឹករូបនេះ ជាថ្មីម្តងទៀត នៅថ្ងៃណាមួយ ។

Brendan Rodgers

មិនតែប៉ុណ្ណោះ Rose បាននិយាយថា ៖ “ ការធ្វើការជាមួយគាត់រយៈពេល ២ ខែពិតជាអស្ចារ្យណាស់ ។ ពេលនោះខ្ញុំមានអាយុ ១៨ ឬ ១៩ ឆ្នាំប៉ុណ្ណោះ ខ្ញុំមិនដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលណាដូចនេះពីមុនមកទេ ។ គំនិតរបស់គាត់ក្នុងការបណ្តុះបណ្តាល… វាអស្ចារ្យ ហើយខ្ញុំតែងតែនិយាយថាគាត់គឺជាមនុស្ស ដែលខ្ញុំចង់លេងជាមួយម្តងទៀត ” ៕

ប្រភព: Daily Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker