fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអ៊ីតាលី

ក្លឹបធំមួយនៅ PL ប្រកាសចង់ផ្តល់ឱកាសសម្រាប់ Sanchez ក្រោយកុងត្រារបស់គេជាមួយ Inter Milan ត្រូវបញ្ចប់

កីឡាករ Alexis Sánchez នឹងមិនបន្តស្នាក់នៅក្រុម Inter Milan ទៀតឡើយ ហើយក្រុម Manchester United ក៏មិនមានកន្លែងសម្រាប់កីឡាកររូបនេះផងដែរ ខណ:របាយការណ៍មួយនៅប្រទេសអ៊ីតាលីបានបញ្ជាក់ថា ក្លឹប West Ham កំពុងបង្ហាញការចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ ។

Alexis Sánchez 

គួរបញ្ជាក់ថា Alexis នឹងត្រូវវិលត្រលប់ទៅកាន់ក្រុម Manchester United នៅពេលដែលកុងត្រាខ្ចីជើងរបស់គេជាមួយក្លឹប Inter ត្រូវបញ្ចប់ ហើយក្លឹបយក្សនៅ Serie A មួយនេះ គ្នាបំណង់ទិញផ្តាច់យករូបគេនោះទេ ក្រោយពីស៊ុតបញ្ចូលទីបានត្រឹម ៥ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុម ៧ លើកប៉ុណ្ណោះ ខណ:ប្រាក់ពលកម្មរបស់គេស្ថិតនៅកំរិតដ៏ខ្ពស់មួយ ។

Alexis Sánchez

ហើយយ៉ាងណាមបើយោងទៅតាមរបាយការណ៍ពី ‘FCInterNews’ បានឲ្យដឹងថា West Ham ជាក្លឹបមួយក្នុងចំណោមក្លឹបដទៃទៀត ដែលបានសាកសួរអំពីលទ្ធភាពក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះ ហើយអាចផ្តល់ឱកាស Sanchez ឡើងវិញ នៅពេលដែលទីផ្សារដោះដូរកីឡាករបើកសារជាថ្មី ។

Alexis Sánchez

មិនតែប៉ុណ្ណោះរបាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា ទីភ្នាក់ងាររបស់ Sanchez គឺលោក Fernando Felicevich បានបង្ហើបថាក្រុម West Ham បានស្នើសុំឱ្យរូបលោក សាក់សួរពីចិត្តគំនិតរបស់ Sanchez អំពីចំណាប់អារម្មណ៍របស់ពួកគេរួចរាល់ហើយផងដែរ ៕

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់៖ ជើងចាស់ Gray ប្រាប់ពីកីឡាករដ៏សក្តិសមម្នាក់ សម្រាប់មកជំនួសតំណែងរបស់់ Pogba ដែលអាចចាកចេញ

យោងតាមសម្តីរបស់ជើងចាស់លោក Andy Gray បានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United គួរតែលក់ខ្សែបម្រើ Paul Pogba ចេញនៅរដូវក្តៅខាងមុខនេះ ហើយជំនួសវិញដោយខ្សែបម្រើ Jack Grealish របស់ក្រុម Aston Villa ។

Andy Gray

គួរបញ្ជាក់ផងដែរថា Pogba មានរដូវកាលដ៏គួរឲ្យខកចិត្តមួយ ដោយសារតែការរងរបួសរយ:ពេលវែងរបស់គេ អាចបង្ហាញខ្លួនសម្រាប់ក្រុម ត្រឹមតែ ៧ ប្រកួតប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ ។

មិនតែប៉ុណ្ណោះកីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានគេរំពឹងថានឹងអាចចាកចេញពីទឹកដី Old Trafford នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយសារតែក្លឹប Real Madrid និង Juventus សុទ្ធតែបង្ហាញចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការចុះហត្ថលេខារូបគេ ។

Paul Pogba

ហើយយ៉ាងណាមិញអតីតខ្សែប្រយុទ្ធស្កុតលែនលោក Gray ជឿជាក់ថាពេលនេះគឺជាវេលាដ៏ល្អមួយសម្រាប់ក្រុមបិសាចក្រហម Manchester United ក្នុងការលក់ចេញ Pogba ហើយថែមទាំងបានជំរុញឱ្យគ្រូបង្វឹកលោក Ole Gunnar Solskjaerចុះហត្ថលេខាលើកីឡាករ Grealish មកជំនួសតំណែងនេះវិញផងដែរ ៕

Jack Grealish

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker