fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអ៊ីតាលី

ក្លឹបនៅ Serie A ដាក់ចេញតម្លៃខ្លួនប្រមាណ​ ៦០ លានអឺរ៉ូ សម្រាប់តារាឆ្នើមម្នាក់ ដើម្បឲ្យ Man Utd ចូលចែចូវ

ក្លឹប Brescia ត្រូវបានគេរាយការណ៍ថាបានដាក់កំណត់តម្លៃខ្លួនខ្ពស់មួយ ដល់ខ្សែបម្រើ Sandro Tonali របស់ពួកគេ ខណ:កីឡាករវ័យក្មេងរូបនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុតមួយ ក្នុងពិភពបាល់ទាត់អ៊ីតាលី ។

Sandro Tonali 

ហើយយ៉ាងណាមិញនាពេលថ្មីៗនេះមានសេចក្តីរាយការណ៍មួយ បានឲ្យដឹងថាក្លឹប Manchester United បានចូលរួច នៅក្នុងការប្រកួតប្រជែង ដើម្បីចុះហត្ថលេខាជាមួយ Tonali  ខណ:ក្រុម Juventus និង Inter Milan ក៏កំពុងបង្ហាញចំណាប់អារម្មណ៍ផងដែរ ។

Sandro Tonali

តែទោះយ៉ាងណាដោយយោងតាមការបោះពុម្ភផ្សាយរបស់អ៊ីតាលី Calciomercato ឥឡូវនេះ បានឲ្យដឹងថាក្រុម Brescia បានកំណត់តម្លៃខ្លួន ចន្លោះ ៥៥ ទៅ ៦០ លានអឺរ៉ូ សម្រាប់ការចាកចេញរបស់តារាឆ្នើមពួកគេនៅរដូវក្តៅឆ្នាំ ២០២០ ខាងមុខនេះ ។

Sandro Tonali

មិនតែប៉ុណ្ណោះរបាយការណ៍ដដែលនេះបានបញ្ជាក់បន្ថែមទៀតថាប្រធានក្លឹប Brescia បានជូនដំណឹងទៅកាន់ភាគីក្លឹបអ៊ីតាលីទាំងពីររួចរាល់ហើយផងដែរ អំពីការវាយតំលៃលើកីឡាកររបស់ខ្លួនរូបនេះ ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ Marchisio ថាក្នុងចំណោមកីឡាករពាក់អាវលេខ ១០ នៅ Juventus ទាំងអស់ មានតែម្នាក់នេះទេ លេចធ្លោជាងគេ

អតីតជើងចាស់ Claudio Marchisio ជឿជាក់ថា Paulo Dybala គឺជាកីឡាករឆ្នើមម្នាក់ ដែលបានពាក់អាវលេខ ១០ នៅក្នុងក្រុម Juventus ។

Paulo Dybala

គួរបញ្ជាក់អតីតតារាឆ្នើម Alessandro Del Piero, Roberto Baggio និង Michel Platini សុទ្ធសឹងតែពាក់អាវលេខ ១០ ក្នុងប្រវត្តិសាស្រ្តរបស់ Bianconeri ហើយវាត្រូវបានគេចាត់ទុកថាជាកិត្តិយសដ៏អស្ចារ្យបំផុតមួយ ចំពោះកីឡាករណា ដែលអាចមានឱកាសក្នុងការពាក់អាវលេខនេះ ។

Paulo Dybala

ជាក់ស្តែង Dybala ស្ទើរតែបាត់បង់អាវលេងនេះហើយ ក្នុងអំឡុងរដូវក្តៅមុន នៅពេលដែលរូបគេខិតជិតក្នុងការចាកចេញពីពហុកីឡដ្ឋាន Alilianz ដោយទាំងក្រុម Manchester United និង Tottenham សុទ្ធសឹងតែចាប់អារម្មណ៍លើគេ ។

ហើយយ៉ាងណាមិញលោក Marchisio ដែលជាអតីតជើងចាស់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទម្រង់លេង Dybala នៅក្នុងក្រុម Juventus ដែលអាចបំពេញតួនាទីបានយ៉ាងល្អនៅក្នុងតំណែងអាវលេខ ១០ ។

Paulo Dybala

លើសពីនេះលោក Marchisio បានប្រាប់ DAZN ថា ៖ “ Paulo គឺស្ថិតក្នុងចំណោមកីឡាករកំពូលទាំង ៥ របស់ Juventus ដែលពាក់អាវលេខ​ ១០ ។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើនរបស់ Rodrigo Bentancur ហើយខ្ញុំរីករាយជាមួយនឹងការវិលត្រឡប់របស់ Dybala ផងដែរ ។ គាត់កំពុងបង្ហាញថាគាត់ពិតជើងឯក ” ៕

ប្រភព: Goal 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker