fbpx
អេស្ប៉ាញ

ក្លឹបយក្សមួយនៅអេស្ប៉ាញ ត្រៀមចចារខ្ចីជើង Icardi ពី Inter Milan ដើម្បីពង្រឹងតំបន់ប្រយុទ្ធ

ក្លឹបអេស្ប៉ាញ Atletico Madrid មានបំណងចង់បានខ្សែប្រយុទ្ធ Mauro Icardi មកចូលរួមពីក្លឹប Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលទីផ្សារដោះដូរកីឡាករបិទទ្វារ។

ខ្សែប្រយុទ្ធអាហ្សង់ទីន មានបំណងនឹងចាកចេញពីក្លឹបយក្សអ៊ីតាលី ខណៈដែលក្លឹបជាច្រើននៅអឺរ៉ុបកំពុងចង់បានរូបគេមកចូលរួម សំរាប់រដូវក្ដៅនេះ។

ហើយបើតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ AS ក្លឹប Atletico Madrid ចង់ប្រជែងជាមួយនឹងក្លឹប Monaco របស់លីគកំពូលបារាំង ដែលចង់នាំយកខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំមកជំនួស Radamel Falcao។

បើយោងតាមប្រភពខាងលើបានបញ្ជាក់បន្ថែមថា បន្ទាប់ពី Atletico បរាជ័យក្នុងការដោះដូរខ្សែប្រយុទ្ធរបស់ក្លឹប Valencia ពួកគេបានប្ដូរចំណាប់អារម្មណ៍មកចង់បាន Icardi សំរាប់ជម្រើសនៅតំបន់ប្រយុទ្ធ ក្រោយពីការចាកចេញរបស់ Antoine Griezmann ហើយស្របពេលដែល Alvaro Morata មានរបួស៕

ប្រភព៖ Football Espana

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker