fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអង់គ្លេស

ក្លឹប​កំពុង​ឡើង​ជើង​នៅ​អង់គ្លេសមួយ ​ត្រៀម ២១០ លាន​ដណ្ដើម Neymar ចេញ​ពី​ក្រញាំ Barca

ជុំវិញ​រឿងរ៉ាវ Neymar Jr ​នឹង​មិន​អាច​បញ្ចប់​ទៅ​បាន​នោះ​ទេ ដរាប​ណា​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​មិន​ទាន់​ស្វែងរក​បាន​ទ្រនំ​ថ្មី ក្រៅ​ពី​ក្លឹប Paris Saint-Germain។ ភាគរយ​ច្រើន​ដែល​ខ្សែ​ប្រយុទ្ធ​វ័យ ២៧ ឆ្នាំ​នឹង​ចាកចេញ​ពី​ទឹកដី​ប៉ារីស ​ស្រប​ពេល​ដែល​ក្លឹប​កំពូល​ជា​ច្រើន​ក៏​កំពុង​ចាប់​អារម្មណ៍​តាម​ចង់​បាន​រូប​គេ​ឥត​ឈប់។

Frank Lampard

ក្រៅ​ពី FC Barcelona ដែល​ជា​ក្លឹប​ឈរ​លំដាប់​ទី ១ មាន​ភាគរយ​ខ្ពស់​ចរចា​យក Neymar ដោយ​ឡែក​នៅ​ក្របខ័ណ្ឌ​អង់គ្លេស​ថ្មីៗ​នេះ​ក៏​ទើប​មាន​របាយការណ៍​ចុះ​ផ្សាយ​ថា​ក្លឹប​តោ​ខៀវ Chelsea ក៏​មាន​ចិត្ត​ចង់​ចែចូវ​យក​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​មក​ចូលរួម​នៅ Stamford Bridge នា​ខែ​កក្កដា ឆ្នាំ ២០២០ ផង​ដែរ។

Neymar Jr
Eden Hazard

ការ​ដាក់​សំណើ​នូវ​ទឹក​ប្រាក់ ២១០ លាន​អឺរ៉ូ​នឹង​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Frank Lampard ​ដើម្បី​យក​មក​ជំនួស​តំណែង​ Eden Hazard ​ដែល​បាន​ផ្លាស់​ទៅ​ចូលរួម​នៅ Real Madrid នា​រដូវ​ក្តៅ​ឆ្នាំ​នេះ។

Neymar Jr

បញ្ជាក់​ថា​រដូវ​កាល ២០១៩/២០ ក្រុម​តោ​ខៀវ Chelsea ហាក់​ឡើង​ទម្រង់​លេង​ ដោយ ៨ ប្រកួត​ឈ្នះ ៤ ស្មើ ២ ចាញ់ ២ មាន ១៤ ពិន្ទុ​ស្មើ​នឹង Leicester ​ក៏​ដូច​ជា​ប្រកៀក​ក្រុម​លេខ​ ២&៣ ខណៈ​សព្វថ្ងៃ​ពួក​គេ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៥ នៅ​លីគ​កំពូល​អង់គ្លេស៕

ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ កីឡាករមួយរូប បកស្រាយពាក់ព័ន្ធនឹងការលើកឡើងពីបញ្ហារបស់ Griezmann នៅ Barcelona

ខ្សែការពារ Clement Lenglet បាននិយាយទៅកាន់អ្នកកាសែត មុនពេលបង្ហាញខ្លួនក្នុងការប្រកួត សម្រាប់ក្រុមជម្រើសជាតិបារាំង ហើយប្រធានបទដែលបានលើកឡើង ក៏មានជាប់ពាក់ព័ន្ធទៅនឹង បញ្ហាដែលបានកើតឡើង ដែលរួមមាន Antoine Griezmann, និង Ousmane Dembele នៅក្នុងនោះផងដែរ។

Lenglet និង មិត្តរួមក្រុមនៅ Barcelona

Lenglet បាននិយាយថា៖ “យើងមានការសើចសប្បាយជារៀងរាល់ថ្ងៃ។ យើងចូលចិត្តបង្កើតភាពកំប្លែង ហើយគេ[Griezmann] មិនមានការផ្លាស់ប្ដូរទេនៅ Barcelona។ យើងគ្រប់គ្នាត្រូវតែយល់ពីការផ្លាស់ប្ដូរតំណែងរបស់គេ។ នៅ Barca គេត្រូវសម្រប់ខ្លួន សូម្បីតែការលេងជាខ្សែប្រយុទ្ធស្លាប។

Griezmann និង មិត្តរួមក្រុមបារាំង

“គេប្រឹងប្រែងធ្វើការខ្លាំងណាស់ សំរាប់ក្រុម ហើយបានជួយយើងជាមួយនឹងទេពកោសល្យរបស់គេ ហើយនឹងការលះបង់ផងដែរ។ សំរាប់ខ្ញុំ មិនមានបញ្ហាកើតឡើងសំរាប់ Griezmann នោះទេ។

Ousmane Dembele

សម្រាប់ Dembele វិញ ខ្សែការពាររូបនេះបានបន្ថែមថា៖ “ប្រសិនបើ គេមានការបន្ដជាចាំបាច់ ខ្ញុំគិតថាគេមានសមត្ថភាពចាំបាច់ ក្នុងការត្រលប់មកចូលរួមក្រុមបារាំង។ គេបានរៀបចំខ្លួនបានយ៉ាងល្អ ប៉ុន្ដែ បន្ទាប់មកគេបានរងរបួសសារជាថ្មី។ បច្ចុប្បន្នគេទទួលបានកាតក្រហម ដែលធ្វើឲ្យគេត្រូវសម្រាកសារជាថ្មី។ គេជាកីឡាករដែលពោរពេញទៅដោយទេពកោសល្យ ប៉ុន្ដែ គេត្រូវការប្រឹងប្រែងបន្ថែម ដើម្បីក្លាយជាកីឡាករល្អបំផុត។”

ប្រភព៖ SPORT

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker