fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

ខណៈ Real ចង់​បាន Mourinho ​ទៅ​មើល Barca ក៏​សម្លឹង​ឃើញ​អតីត​គ្រូ​ចាស់​ម្នាក់​ដែរ

កន្លង​ទៅ​តំណែង​របស់​លោក Zinedine Zidane ក៏​មាន​ការ​ក្តៅ​គគុក​ខ្លាំង រហូត​មាន​ចចាមអារ៉ាម​ថា​តា Perez គ្រោង​ចុច​យក​រវាង Xabi Alonso ឬ Raul និងបេក្ខភាពពិសេស Jose Mourinho មក​ជំនួស។ លុះ​ដល់​ក្លឹប FC Barcelona ក៏​មិន​ខុស​គ្នា​នោះ​ដែរ គឺ​ស្ថានការណ៍​ហាក់​កំពុង​វឹកវរ​ខ្លាំង​ដូច​គ្នា។

លោក Pep Guardiola

យោង​តាម​សារព័ត៌មាន Don Balon ​បាន​ចុះ​ផ្សាយ​ថា​អ្នក​តំណាង​របស់​ក្រុម​អ្នក​មាន​បុណ្យ​កំពុង​ចាប់​ចិត្ត​ចង់​ចែចូវ​យក​លោក Pep Guardiola ​មក​ចូលរួម​នៅ​ទឹក​ដី Camp Nou ​ក្រោយ​បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ក៏​ធ្លាប់​ជួយ​ឲ្យ​ក្លឹប​ទទួល​ផ្លែផ្កា​ច្រើន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ផង​ដែរ។

លោក Pep Guardiola
លោក Ernesto Valverde

Guardiola សព្វថ្ងៃ​កំពុង​ទទួល​បាន​ការ​ស្រលាញ់​គាំទ្រ​ខ្លាំង​នៅ​ Manchester City ជា​ពិសេស​ប្រកួត​កន្លង​ទៅ​នេះ​ ក្រុម​របស់​លោក​លុត Watford ៨-០ គ្រោង​កំណត់ត្រា​ជា​ជ័យជម្នះ​លំដាប់​ទី ៣ ធំធេង​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់ Premier League៕

ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ ស្រាយ​ឲ្យ​អស់​ចម្ងល់​រឿង Messi ឈ្នះ​ពាន The Best ៦ លើក ​យក​ឈ្នះ​លើ Ronaldo ៥ លើក

មាន​ការ​មិន​អស់​ចិត្ត​និង​ងឿងឆ្ងល់​ជា​ច្រើន​ជុំវិញ​ចំនួន​ពាន​រង្វាន់​ប្រៀបធៀប​ខ្ពស់​ទាប​រវាង Lionel Messi និង Cristiano Ronaldo។

ពានរង្វាន់ FIFA The Best

ប្រភព​ព័ត៌មាន​ធំៗ​ក្រៅ​ស្រុក​បាន​ចុះ​ផ្សាយ​ព្រឹក​នេះ ដោយ​ថា Messi ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ឆ្នើម​របស់ FIFA ចំនួន ៦ ​លើក ច្រើន​ជាង Ronaldo ដែល​បាន ៥ លើក។ មតិ​ខ្លះ​ផ្ទុះ​ការ​ភ័ន្តច្រឡំ​ដោយ​ឆ្ងល់​ថា​ទាំង​ដែល​ពាន The Best របស់ FIFA ទើប​បង្កើត​រាប់​ចាប់​ពី​ឆ្នាំ ២០១៦ ត​រៀង​មក ចុះ​ហេតុអ្វី​ Messi ឈ្នះ​បាន​ដល់​ទៅ ៦ លើក?

Ronaldo កាន់ពាន FIFA The Best

តាម​ពិត​ទៅ​នេះ​រាប់​ពាន​រង្វាន់​សរុប​សម្រាប់​ពាន​កីឡាករ​ឆ្នើម​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ​ ដែល​មាន​ដើម​កំណើត​តាំង​ពី​ឆ្នាំ ១៩៩១ មក​ម្ល៉េះ ហើយ​ក្នុង​នោះ​ចូល​ដល់​យុគសម័យ​របស់ Messi និង Ronaldo ចាប់​ពី​ឆ្នាំ ២០០៨ ត​ទៅ។

ពាន Ballon d’Or រវាង Ronaldo និង Messi

នៅ​ឆ្នាំ ២០០៨ គេ​ឲ្យ​ឈ្មោះ​ពាន​នេះ​ថា Player Of The Year រហូត​ដល់​ឆ្នាំ ២០១០ សហព័ន្ធ FIFA ​បាន​ចាប់​ដៃ​គូ​សហការ​ជាមួយ​ស្ថាប័ន France Football ក្នុង​ការ​ប្រកាស​ពាន Ballon d’Or វិញ លុះ​បញ្ចប់​កិច្ច​សហការ​រយៈ​ពេល ៦ ឆ្នាំ​ដល់​ដើម​ឆ្នាំ ២០១៧ ទើប FIFA ផ្តាច់​ខ្លួន​ចេញ ហើយ​មក​បង្កើត​ពាន The Best FIFA Men’s Player រហូត​មក​ទល់​បច្ចុប្បន្ន។

Lionel Messi ឈ្នះពាន FIFA The Best ២០១៩

បែប​នេះ​ហើយ​រាប់​ពាន​រង្វាន់​របស់ FIFA ដែល M10 ឈ្នះ​សរុប​មាន​នៅ​ឆ្នាំ ២០០៩/១០/១១/១២/១៥ និង ២០១៩ រី​ឯ CR7 ​មាន​នៅ​ឆ្នាំ ២០០៨/១៣/១៤/១៦/១៧ ដែល​មាន ៥ លើក​សរុប៕ ប្រភព៖ FIFA

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker