fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

ខឹងក្លឹបមិនព្រមផ្តល់ជូនតាមការស្នើសុំ តារាឆ្នើម Chelsea ម្នាក់ បង្ហើបចង់ដើរចេញពីក្រុម នៅរដូវក្តៅខាងមុខនេះ

កីឡាករ Willian បានសារភាពថាពេលវេលារបស់រូបគេ នៅឯក្លឹបតោខៀវ Chelsea អាចនឹងត្រូវបញ្ចប់ បន្ទាប់ពីបានបង្ហាញថាគេនឹងលែងចូលរួមពិភាក្សាចំពោះការបន្តកិច្ចសន្យាថ្មីទៀតហើយ ។

Willian 

បញ្ជាក់ផងដែរថាកិច្ចព្រមព្រៀងរបស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនាខាងមុខ ហើយការចរចារចំពោះកិច្ចសន្យាថ្មី ឥឡូវនេះត្រូវបានបញ្ចប់ បន្ទាប់ពីភាគីទាំងពីរមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយគ្នានោះទេ ។

Willian

ជាក់ស្តែង Willian សង្ឃឹមថានឹងអាចចុះកុងត្រាថ្មីរយ:ពេល ៣ ឆ្នាំបន្ថែមទៀត ប៉ុន្តែក្រុមតោខៀវអាចយល់ព្រមផ្តល់ជូនគេនូវកិច្ចសន្យារយៈពេល ២ ឆ្នាំប៉ុណ្ណោះ ហើយឥឡូវនេះខ្សែប្រយុទ្ធរូបនេះ ហាក់ដូចជាបានត្រៀមខ្លួនរួចស្រេច ដើម្បីចាកចេញបន្ទាប់ពីចំណាយពេល ៧ ឆ្នាំនៅឯក្លឹប ។

មិនតែប៉ុណ្ណោះ Willian បាននិយាទៅកាន់ Expediente Futebol ថា ៖ ” វាពិតជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ​ ដែលខ្ញុំបានធ្វើជាមួយក្លឹបនេះ ។ អ្នករាល់គ្នាដឹងថាកិច្ចសន្យារបស់ខ្ញុំចប់នៅពេលប៉ុន្មានខែទៀតនេះ ដូច្នេះការបន្តកុងត្រាថ្មីគឺវាពិតជារឿងដ៏លំបាកដែលអាចកើតឡើងមួយ ” ។

Willian

គេបន្តទៀតថា ៖ ” ខ្ញុំគិតថាវានឹងមានការលំបាកខ្លាំងណាស់សម្រាប់ខ្ញុំក្នុងការនៅបន្ត ព្រោះក្រុមតោខៀវបានផ្តល់ឱ្យខ្ញុំ ២ ឆ្នាំ តែខ្ញុំបានស្នើសុំ ៣ ឆ្នាំ ហើយវាបញ្ចប់ទៅដោយមិនទទួលបានផ្លែផ្កាអ្វីនោះទេ យើងមិនបានចរចាគ្នាទៀតទេ ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Aguero លើកឈ្មោះជើងចាស់ ៥ រូបទៀត ដែលបានបំផុសគំនិតរបស់គេខ្លាំងបំផុត ពេលនៅក្មេង

កីឡាករ Sergio Aguero បានធ្វើការដាក់ឈ្មោះកីឡាករ ៥ រូប ដែលខ្លួនយកគម្រូតាមកាលពីវ័យកុមារភាព ដែលក្នុងនោះរួមមានទាំងអតីតជើងចាស់របស់ក្រុមគូប្រជែង Manchester United និង Liverpool ផងដែរ ។

Sergio Aguero

គួរបញ្ជាកផងដែរថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានក្លាយជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ ចាប់តាំងពីបានចូលរួមជាមួយក្រុម Man City ក្នុងឆ្នាំ ២០១១ ដោយបានស៊ុតបញ្ចូលទីចំនួន ១៨០ គ្រាប់ ក្នុងក្របខ័ណ្ឌ Premier League ដើម្បីទទួលបានគ្រាប់បាល់សរុបនៅក្នុងអាជីពទាំងមូលរហូតដល់ ៣៥០ គ្រាប់ឯណោះ ។

Sergio Aguero

ជាក់ស្តែងមុនពេលផ្លាស់ទៅពហុកីឡដ្ឋាន Etihad កីឡាករ Aguero ធ្លាប់បានក្របអាជីពនៅឯក្លឹប Independiente របស់អាហ្សង់ទីន និងបន្ទាប់មកបានផ្លាស់ទៅលេងនៅក្របខ័ណ្ឌ La Liga ជាមួយក្រុម Atletico Madrid ផងដែរ ។

ដូច្នេះហើយវាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលខ្សែប្រយុទ្ធរូបនេះ មានបញ្ជីឈ្មោះតារាឆ្នើមទាំងប្រាំរូប ដែលបានបំផុសគំនិតរបស់គេ នៅក្នុងនាមជាកីឡាករបាលទាត់អាជីពដ៏ជោគជ័យម្នាក់ ។

Ronaldo
Riquelme

មិនតែប៉ុណ្ណោះ Aguero បានប្រាប់ទៅកាន់ Etisalat ដែលអ្នកឧបត្ថម្ភរបស់ក្លឹប Manchester City ថា ៖ “ នៅពេលខ្ញុំនៅក្មេង ខ្ញុំធ្លាប់ផ្តោតអារម្មណ៍ទៅលើលោក Javier Saviola ដែលគាត់ធ្លាប់លេងឲ្យក្រុម River Plate ។ ហើយក្រោយមក ខ្ញុំបានផ្តោតលើ Tevez , Juan Roman និង Riquelme នឹងក្រោយមកទៀត លើ Ronaldo ដែលមកពីប្រេស៊ីល ” ៕

Tevez , Juan Roman

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker