អេស្ប៉ាញ

ខ្ញីចាស់ Eto’o សរសើរកីឡាករ R.Madrid ម្នាក់ ថាស្ថិតក្នុងកម្រិតមួយ ដូចគ្នាទៅនឹង Messi ដែរ

ជើងចាស់លោក Samuel Eto’o បានអះអាងថាតារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Eden Hazard គឺស្ថិតក្នុងកម្រិតដូចគ្នាទៅនឹងខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona ដែរ ។

Eden Hazard 
Lionel Messi

ជាក់ស្តែងអតីតខ្សែប្រយុទ្ធ Barca លោក Eto’o ធ្លាប់បានចំណាយពេលលេងជាមួយ Messi រយៈពេល ៥ រដូវកាល ហើយអ្នកទាំង ២ ក៏បាននាំក្រុមយក្សនៅតំបន់កាតាឡាន់ ឈ្នះពានបីជាប្រវត្តិសាស្ត្រ នៅក្នុងរដូវកាលឆ្នាំ ២០០៨/០៩ ផងដែរ ។

មិនតែប៉ុណ្ណោះអតីតកីឡាករសញ្ជាតិកាមេរូន តែងតែបានបង្ហាញពីក្តីស្រឡាញ់របស់គាត់ជាញឹកញាប់ ចំពោះម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាល ហើយថែមទាំងបានទទូចថាក្រុម Barcelona អាចនឹងត្រូវប្តូរឈ្មោះ ប្រសិនបើ Messi ចាកចេញ ។

Lionel Messi

ទន្ទឹមនឹងនេះដែរ Hazard បានតស៊ូចាប់ជាមួយរដូវកាលដំបូងដ៏លំបាកមួយ នៅក្នុងក្រុម Real Madrid ចាប់តាំងពីផ្ទេរមកពីក្រុមតោខៀវ Chelsea កាលពីរដូវក្តៅមុន សម្រាប់តម្លៃខ្លួនមួយដែលអាចកើនដល់ ១៥០ លានផោន ប៉ុន្តែគេអាចរកបានតែ ១ គ្រាប់គត់ និង assist ចំនួន ៦ ដង នៅក្នុងការបង្ហាញខ្លួន ២២ លើក ។

Eden Hazard

តែទោះយ៉ាងណាលោក Eto’o បានធ្វើការអះអាងថា Hazard គឺស្ថិតនៅក្នុងកម្រិតមួយដូចគ្នាទៅនឹង Messi អំឡុងពេលដែលគាត់បាននិយាយនៅក្នុងបទសម្ភាសជាមួយ AS នាពេលថ្មីៗនេះ ៕

ប្រភព: Mirror 

You may also like