fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអាល្លឺម៉ង់

” ខ្ញុំធ្លាប់ប្រាប់ Man Utd ច្រើនលើក ច្រើនសារឲ្យចុះហត្ថលេខាលើតារាឆ្នើមរូបនេះ តែពួកគេមិនអើពើ ” – Alvial

អតីតសមាជិកក្រុមការងាររបស់ Manchester United ម្នាក់ បានបង្ហើបថារូបលោកធ្លាប់ព្យាយាមដល់ក្លឹបជាច្រើនលើក ច្រើនសារ ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹប Bayern Munich កីឡាករ Alphonso Davies មកកាន់ទឹកដី Old Trafford ។

Alphonso Davies 

គួរបញ្ជាក់ថាកីឡាករវ័យ ១៩ ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងល្អបំផុតមួយ សម្រាប់ក្លឹបយក្សអាឡឺម៉ង់នៅរដូវកាលនេះដោយបង្ហាញខ្លួន ៣២ ប្រកួត នៅរដូវកាលនេះនិងធ្វើឱ្យមានការចាប់អារម្មណ៍ ចំពោះជ័យជម្នះដោយលទ្ធផល ៣-០ របស់ Bayern លើក្រុមតោខៀវ Chelsea អំឡុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយ ជើងទី ១ ផងដែរ ។

Alphonso Davies

ហើយយ៉ាងណាមិញអតីតក្រុមការងាររបស់ក្រុម Man Utd លោក Jorge Alvial បានបង្ហើបឱ្យដឹងថាលោកធ្លាប់បានណែនាំកីឡាករ Davies ដល់ក្រុមនៅ PL មួយនេះ អំឡុងពេលគេនៅមានអាយុ ១៤ ឆ្នាំ បន្ទាប់ពីគាត់បានឃើញសមត្ថភាពដ៏អស្ចារ្យរបស់កីឡាកររូបនេះ ក្នុងការប្រកួតពានរង្វាន់យុវជន Dallas Cup ។

Alphonso Davies

Alvial បានប្រាប់កាសែត Manchester Evening News ថា ៖ “ Davies  ជាកីឡាករដំបូង ដែលខ្ញុំបានផ្តល់យោបល់ឱ្យ United នៅពេលពួកគេជួលខ្ញុំ ។ ជាលើកដំបូងដែលខ្ញុំបានឃើញកីឡាកររូបនេះ កំពុងលេងនៅពាន Dallas Cup ហើយគាត់គឺជាកីឡាករល្អណាស់ ” ។

Alphonso Davies

ប៉ុន្តែទោះជាយ៉ាងណាក្លឹប Man Utd មិនបនាធ្វើការចុះហត្ថលេខាជាមួយ Davies ខណ:កីឡាកររូបនេះបានសម្រេចចិត្តចូលរួមជាមួយក្លឹប Bayern Munich វិញ ពីក្លឹប Vancouver Whitecaps FC ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Barca បដិសេធមិនផ្តល់កុងត្រាថ្មីឲ្យតារាឆ្នើមខ្លួនម្នាក់ ក្រោយទាមទារចង់បានប្រាក់ឈ្នួលថ្មី ឲ្យនៅបន្ទាប់ពី Messi

ក្លឹប Barcelona បានធ្វើការបដិសេធមិនព្រមបំពេញតាមការទាមទាររបស់កីឡាករ Marc-Andre ter Stegen បន្ទាប់ពីអ្នកចាំទីអាឡឺម៉ង់រូបនេះ បានស្នើសុំប្រាក់ឈ្នួលថ្មីមួយ ដែលមានចំនួន ១៣ លានផោនក្នុងមួយឆ្នាំ ។

Marc-Andre ter Stegen

ជាក់ស្តែង Ter Stegen ចង់អោយក្រុមម្ចាស់ជើងឯកអេស្ប៉ាញមួយនេះ ធ្វើឱ្យរូបគេក្លាយជាអ្នករកចំណូលខ្ពស់បំផុតទី ២ បន្ទាប់ពីកីឡាករ Lionel Messi នៅក្នុងក្រុម ។

Lionel Messi

តែទោះយ៉ាងណាក៏ដោយក្រុម Barca បានធ្វើការបដិសេធមិនព្រមផ្តល់ជូនតាមអ្វីដែលអ្នកចាំទីដៃទីមួយរបស់ពួកគេរូបនេះ ទាមទារនោះទេ ។

មិនតែប៉ុណ្ណោះដំណឹងនៃភាពរកាំរកូសរវាងក្លឹប Barca និង Stegen ហាក់កំពុងបើកផ្លូវឲ្យកីឡាករ Kepa Arrizabalaga ផ្លាស់មកកាន់ទឹកដីទឹកដី Camp Nou ផងដែរ ។

Kepa Arrizabalaga

គួរបញ្ជាក់ថាក្រុមតោខៀវ Chelsea កំពុងត្រៀមខ្លួនរួចស្រេច នៅក្នុងការស្វែងរកអ្នកចាំទីថ្មីម្នាក់ ខណ:គ្រូបង្វឹកលោក Frank Lampard ហាក់អស់ភាពអត់ធ្មត់ជាមួយអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ ចំពេលមានរបាយការណ៍ថាក្លឹប Barca អាចពិចារណាចុះហត្ថលេខាលើ Kepa ប្រសិនបើ Stegen ដើរចេញពីក្លឹបនៅរដូវក្តៅខាងមុខនេះ ៕

ប្រភព: Daily Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker