fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

ខ្លាចគេឆក់បាត់! Juventus ផ្តល់ជូនកុងត្រាថ្មី ៥ ឆ្នាំបន្ថែមទៀត សម្រាប់តារាឆ្នើមរបស់ខ្លួនមួយរូប

ក្រុម Juventus បានផ្តល់ជូនខ្សែប្រយុទ្ធ Paulo Dybala នូវកិច្ចសន្យាថ្មីមួយបន្ថែមទៀត ដែលនឹងត្រូវបន្តរហូតដល់ខែមិថុនាឆ្នាំ ២០២៥ ខណៈដែលក្រុមនៅក្របខណ្ឌ Serie A មួយនេះ នឹងអាចធានាអនាគតដ៏វែងអន្លាយរបស់តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ ជាមួយក្លឹបបន្តទៀត ។

Paulo Dybala

គួរបញ្ជាក់ថា Dybala មើលទៅហាក់ខិតជិតក្នុងការផ្លាស់ទៅលេងនៅក្របខណ្ឌ Premier League កាលពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីការមកដល់របស់គ្រូបង្វឹកលោក Maurizio Sarri ។

Paulo Dybala

ប៉ុន្តែទោះជាយ៉ាងណារបាយការណ៍ពី Tuttosport បានបង្ហាញថាក្លឹប Juventus បានធ្វើឲ្យមានកំហុសចំពោះការដាក់ខ្សែប្រយុទ្ធរូបនេះ ឲ្យមានភាពទំនេរនៅលើទីផ្សារដោះដូរកីឡាករនាពេលកន្លងទៅ ហើយឥឡូវនេះពួកគេកំពុងស្វែងរកការកែតម្រូវកំហុសទាំងនោះឡើងវិញ ដោយផ្តល់កិច្ចសន្យាថ្មីវែងមួយ ដល់ Dybala ។

Paulo Dybala

មិនតែប៉ុណ្ណោះ Dybala ត្រូវបានគេនិយាយថាបានទាមទារថ្លៃឈ្នួលថ្មីចំនួន ១០ លានផោនក្នុងមួយរដូវកាល ហើយក្រុមសេះបង្កង់ Juventus បានត្រៀមខ្លួនជាស្រេច ដើម្បីគោរពតាមលក្ខខណ្ឌ​ ដែលបានស្នើសុំនេះ ដែលវានឹងមានរយ:ពេល ៥ ឆ្នាំបន្ថែមទៀត ពីលើកុងត្រាចាស់ ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Liverpool អាចវិលមកចាប់អារម្មណ៍លើតារាឆ្នើម Barca រូបនេះវិញ ក្រោយក្លឹបអេស្ប៉ាញបន្ទាបតម្លៃខ្លួន

ក្រុមហង្សក្រហម Liverpool អាចនឹងវិលត្រឡប់មកចុះហត្ថលេខាលើខ្សែបម្រើ Philippe Coutinho វិញម្តងទៀត បន្ទាប់ពីក្លឹប Barcarlona បានទម្លាក់តម្លៃផ្ទេររបស់ពួកគេ សម្រាប់តារាឆ្នើមប្រេស៊ីលរូបនេះ ។

Philippe Coutinho  

គួររំលឹកថា Coutinho បានចាកចេញពីក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីចំណាយពេល ៥ ឆ្នាំកន្លះ នៅក្រុម Liverpool ប៉ុន្តែទោះជាយ៉ាងណារូបគេបានទទួលការខកចិត្តយ៉ាងខ្លាំង នៅឯទឹកដីអេស្ប៉ាញ រហូតឈានដល់ការខ្ចីជើងទៅកាន់ក្រុម Bayern Munich វិញ កាលពីរដូវក្តៅមុន ។

Philippe Coutinho

បញ្ជាក់ថាក្រុម Bayern បានផ្តល់ទឹកប្រាក់ ៨,៥ លានផោនសម្រាប់លក្ខខណ្ឌខ្ចីជើងរបស់ Coutinho ខណ:វាក៏ត្រូវបានគេរាយការណ៍ថាក្រុមយក្សនៅអាល្លឺម៉ង់មួយនេះ នឹងមានជម្រើសក្នុងការទិញផ្តាច់ សម្រាប់តម្លៃ ១២០ លានផោន ។

Philippe Coutinho

តែទោះយ៉ាងណារបាយការណ៍ពី Mundo Deportivo បានរាយការណ៍ថាក្រុម Barcelona មិនមានបំណងទាមទារថ្លៃខ្លួនសម្រាប់ Coutinho ក្នុងតម្លៃ ១២០ លានផោនទៀតនោះទេ ដោយពួកគេនឹងធ្វើការទម្លាក់តម្លៃផ្ទេរនេះ មកសល់ត្រឹមតែ ៨០-៩០ លានផោនវិញ ។

Philippe Coutinho

មិនតែប៉ុណ្ណោះចំពោះការទម្លាក់តម្លៃខ្លួននេះ មិនត្រឹមតែធ្វើឲ្យមានការទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹប Bayern ប៉ុណ្ណោះទេ ហើយវាថែមទាំងបានទាក់ទាញអតីតក្លឹប Liverpool ឲ្យចង់ចុះហត្ថលេខាលើ Coutinho ឡើងវិញផងដែរ ៕

ប្រភព: FoxsportsAsia 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker