fbpx
Loading...
បារាំង

ខ្សែប្រយុទ្ធរបស់ក្រុម Marseille បានបង្កើតកំណត់ត្រាប៉ះបាល់អន់បំផុត នៅ Ligue 1

នៅក្នុងការប្រកួតចុងសប្ដាហ៍កន្លងទៅ ខ្សែប្រយុទ្ធ Kostas Mitroglou របស់ក្រុមបារាំង Marseille បានបង្ហាញទម្រង់លេងអន់បំផុត ក្នុងការប្រកួតនោះ។

កំឡុងពេលប្រកួតរវាង Marseille ទល់នឹងក្រុម Angers ក្នុងលីគកំពូលបារាំង ខ្សែប្រយុទ្ធរូបនេះ មានឱកាសប៉ះបាល់តែបីលើកប៉ុណ្ណោះ​ ហើយមួយក្នុងចំនោមនោះ គឺនៅពេលកែបាល់។

ខ្សែប្រយុទ្ធរូបនេះ ត្រូវបានប្ដូរចេញ ក្រោយចប់តង់ទី១ ហើយជំនួសមកវិញដោយកីឡាករ Lucas Ocampos ហើយការប្រកួត ត្រូវបញ្ចប់ក្នុងលទ្ធផល ១-១។

កីឡាករ Stephane Bahoken រកបានមួយគ្រាប់បើកឆាក សំរាប់ក្រុមម្ចាស់ផ្ទះ ប៉ុន្ដែត្រូវបាន ខ្សែបម្រើ Bouna Sarr របស់ក្រុមភ្ញៀតាមស្មើបានមួយគ្រាប់វិញ មុនការប្រកួតបញ្ចប់៕

ប្រភព៖ Marca

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker